November 21, 2022

ប្រពៃណាស់ !! នៅចាំប្អូនប្រុសលក់លៀសហាលនេះទេ? ពេលនេះ ឧកញ៉ា សួរ វីរៈ បានជួបគាត់ហើយ ថែមទាំងផ្តល់ថវិកាចំនួនរហូតដល់ទៅ…

ក្នុងពេលថ្មីៗនេះផ្ទុ-ះការចាប់អារម្មណ៍ក៏ដូចជាអាណិតប្អូនប្រុសម្នាក់នេះយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយសារតែភាពក្រ ទើបប្អូនប្រុស តស៊ូលក់លៀសហាលកណ្តាលភ្លៀង ដើម្បីយកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារ នេះបើយោងតាមប្រភពវីដេអូមួយបានរៀបរាប់បែបនេះថា ៖

បើអ្នកគិតថា ជីវិតរបស់អ្នកពិបាក ចូរអ្នកក្រលែកមើលជីវិតរបស់ក្មេងប្រុស លក់លៀសហាលម្នាក់នេះ ថ្ងៃសុខៗ ស្រាប់តែភ្លៀងឆូរ ធ្វើឲ្យលៀសរបស់គាត់ហ្នឹង ត្រូវទទឹក ទឹកភ្លៀងអស់ ហើយខ្ញុំមើលទៅលៀសរបស់គាត់ អត់ទាន់បានលក់បានម៉ានទេ ត្រូវខូចដោយសារទឹកភ្លៀងហ្នឹងទាំងអស់ហ្មង អុីចឹងប្រសិនបើអ្នកបាក់ទឹកចិត្ត អ្នកកុំព្យាយាមធ្វើអ្វីផ្តេសផ្តាស ចូរអ្នកក្រលែកមើលជីវិតរបស់អ្នកដទៃ ថាគេពិបាកជាងយើងប៉ុនណា។

ដោយឡែកស្រាប់តែនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ គេឃើញគណនីហ្វេសប៊ុកដែលមានឈ្មោះថា Tep Monyrot បានធ្វើការបង្ហោះនៅវីដេអូក្មេងប្រុស ដែលតស៊ូលក់លៀសហាល នៅកណ្តាលភ្លៀង ដោយគាត់បានសរសេររៀបរាប់បែបនេះថា ៖​

Video នេះគឺជាសារដាស់តឿន ជាមេរៀនជីវិតដ៏ល្អសម្រាប់បងប្អូនទាំងអស់គ្នាយកទៅគិតពិចារណា🥰នៅលើលោកនេះគ្មានអ្វីបានមកដោយស្រួលទេ ចង់ស្រណុក ចង់ស្រួលត្រូវប្រឹង💪មើលការតស៊ូររបស់ប្អូនប្រុស គាត់នៅក្មេងគាត់ចេះតស៊ូរនិងជីវិតដ៏លំបាកពេលនេះ ដើម្បីភាពជោគជ័យទៅថ្ងៃក្រោយ🙂ពេលពិបាកចិត្ត ឬអស់សង្ឃឹមនិងអ្វីមួយត្រូវចេះលើកទឹកចិត្តខ្លួនឯង❤️

ទន្ទឹមនឹងនោះផងដែរមានមហាជនជាច្រើនបានប្រកាសផ្តល់ជំនួយដល់ប្អូនប្រុសលក់លៀសហាស ព្រោះតែឃើញការតស៊ូរបស់ប្អូនប្រុស ទោះបីប្អូនប្រុសនៅក្មេងក៏ពិតមែនតែប្អូនមានការតស៊ូក្នុងឆាកជីវិត។

យ៉ាងណាមិញស្រាប់តែ ថ្ងៃទី ២៥ ខែ​ មីនា ឆ្នាំ ២០២២ គេឃើញ ឧកញ៉ា សួរ វីរៈ បានជួបជាមួយជាមួយប្អូនដែលលក់លៀសហើយ ថែមទាំងបានផ្តល់នៅថវិកាមួយចំនួនទៀតផង នេះបើយោងតាមប្រភពផេកផ្លូវការរបស់ ឧកញ៉ា ដែលមានឈ្មោះថា Oknha Suo Vireak បានរៀបរាប់បែបនេះថា ៖ខ្ញុំគិតថា ជីវិភាព និងស្ថានភាពដូចក្មួយ គឺមានច្រើននាក់ណាស់ក្នុងប្រទេស។តែអ្វីដែលបណ្តាលអោយខ្ញុំចង់ជួបគាត់ ដោយសាររូបភាព និងដំណើរជីវិតដែលគាត់ជួបពេលនេះ វាហាក់ដូចជាដំណើរជីវិតពិតរបស់ខ្ញុំកាលនៅវ័យក្មេង ដែលរស់នៅពឹងលើខ្លួនឯង លក់ជ្រក់ លក់នំ លក់ពងទា លក់ការ៉េមកី ដើម្បីបន្តដំណើរជីវិតមកដល់ថ្ងៃនេះ។ថវិកា 2,000,000 រៀល សង្ឃឹមថាអាចជួយក្មួយបានមួយរយ:ពេលខ្លី ហើយសង្ឃឹមថា ជីដូ ជីតា ក្មួយនឹងអនុញ្ញាតអោយក្មួយអាចចូលរៀនវិញ។

#គ្រួសារវីរះប៊ុនថាំ

សូមទស្សនាវីដេអូខាងក្រោម ៖


Leave a Reply

Your email address will not be published. Required fields are marked *