November 20, 2022

ច្បាស់ហើយ !! ទីបំផុត លោក ឌួង ឆាយ បានទម្លា-យអារម្មណ៍ពិតថា កូនប្រុសស្រលាញ់ច្បាស់លាស់គឺហ៊ានចូលចែចូវតាមចាស់ទុំគោរពតាម….(មានវីដេអូ)

ភ្នំពេញ:​ សូមរំលឹកឡើងវិញថា កាលពីនៅថ្ងៃទី 24 ខែ មិនា ឆ្នាំ 2022​ យោងតាមការចុះផ្សាយក្នុងផេកផ្លូវការ Top Star បានធ្វើការផុសវីដេអូរបស់លោកឌួង ឆាយ ជាមួយនារីដ៍ស្រស់សោភា ដែលគេនិយាយថា គឺនារីនោះ គឺជាគូរដណ្តឹងថ្មីរបស់លោកឌួង ឆាយផងដែរ រួចផេក Top Star បាននិយាយថា: អបអរសាទរ លោក ឌួង ឆាយ ភ្ជាប់ពាក្យនឹងនារីម្នាក់នៅថ្ងៃនេះ។

ក្រោយមកហ្វេនៗ និង មហាជនជាច្រើន បានដឹងលឺដំណឹងនេះភ្លាម ម្នាក់ៗចូលទៅខមិនព្រោងព្រាត​ តែគេនៅរង់ចាំការផុសជាក់ស្តែងរបស់លោកឌួងឆាយ ក្នុង ផេក ផ្ទាល់របស់គាត់ផងដែរ។

ដោយឡែកប្រិយមិត្តមួយចំនួនប្រហែលជាចង់ដឹងពីអាយុពិតគូរដណ្តឹង របស់លោក ឌួង ឆាយហើយ ការពិតទៅ អាយុពិតរបស់គូរដណ្តឹងរបស់លោក មានវ័យត្រឹមតែ ១៨ឆ្នាំតែប៉ុណ្ណោះ នេះបើយោងតាមប្រភពគណនីហ្វេសប៊ុករបស់គូរដណ្តឹងរបស់លោក ឌួង ឆាយ ដែលមានឈ្មោះថា ៖ Mey ly បានសរសេរថា ៖ happy birthday to me 18 year 01.14.22

យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ យោងតាមប្រភពហ្វេសប៊ុកផេក របស់ លោក ឌួង ឆាយ បានបញ្ជាក់ច្បាស់ៗថា កូនប្រុសស្រលាញ់ច្បាស់លាស់គឺហ៊ានចូលចែចូវតាមចាស់ទុំគោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង ប្រារព្ធពិធីពិសារស្លាដក់នឹងកន្សែង។ សូមគោរពអរគុណដល់អ្នកម្តាយដែលបានណែនាំនារីខ្មែរដ៏ល្អម្នាក់មានពូជពង្សវង្សត្រកូលល្អដល់កូន។ សូមអរគុណអនាគតលោកឳពុកក្មេក និងអ្នកម្តាយក្មេក ដែលបានផ្តល់ឱកាសអនុញ្ញាតព្រមព្រៀងឲ្យកូនទាំងពីរស្រលាញ់គ្នានឹងបានប្រារព្ធធ្វើពិធីនេះឡើង។ សូមអរគុណដល់អនាគតឧត្តមភរិយា ដែលអូនព្រមស្រលាញ់ជ្រើសរើសទទួលយកបងធ្វើជាគូជីវិត

ជាពិសេសគឺក្នុងថ្ងៃដែលជីវិតបងឋិតនៅក្នុងភាពងងឹតបាត់បង់អ្វីៗគ្រប់យ៉ាង ជួបទុក្ខលំបាកវេទនាជាទីបំផុត អូនបានចូលមកជួយបំពេញអត្ថន័យជីវិតបង អូនតែងតែឈរកៀកនៅក្បែរជួយផ្តល់កម្លាំងចិត្តនឹងមិនដែលហាស្តីបន្ទោសដាក់បងសូម្បីតែមួយម៉ាត់ចំពោះនូវរាល់កំហុសឆ្គងដែលបងតែងមានរហូតមក អូនព្រមទទួលយកភាពខ្វះខាតដោយការជួយបំពេញបន្ថែម អូនព្រមទទួលយកនូវរាល់អតីតកាលមិនល្អរបស់បង។ លើសពីនេះគឺអូនអាណិតស្រលាញ់ដល់កូនៗទាំង ៣ របស់បងខ្លាំងណាស់។ បងសូមសន្យាថានិងតបស្នងការស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់អូនមួយនេះ នឹងជួយមើលថែរក្សាផ្តល់ភាពកក់ក្តៅជូនអូន ដូចដែលលោកឳពុកអ្នកម្តាយអូនធ្លាប់បានថ្នាក់ថ្នមមើលថែឲ្យបានល្អជាទីបំផុត ផ្តល់កម្លាំងចិត្តជូនអូននិងកសាងសុភមង្គលជាមួយគ្នា។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការអានិតស្រលាញ់រាប់អាន និងអបអរសាទរជូនពរ។ សូមទោសពូមីងបងប្អូនមិត្តភ័ក្តជិតឆ្ងាយដែលខ្ញុំបាទមិនបានអញ្ជើញដោយសារតែធ្វើលក្ខណៈគ្រួសារតែ 10 តុហើយនៅឆ្ងាយ ខ្លាចរំខានលំបាក រង់ចាំពេលវេលាចូលរោងការតែម្តងណាបាទ។ #រកបាននារីល្អបរិសុទ្ធចរិយាមាយាទជានាម្នាក់ដូចរកបានកំណប់យ៉ាងច្រើមហាសាល

សូមទស្សនារូបភាពខាងក្រោម

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *