November 20, 2022

អីយ៉ាស់ !! មហាជនច្បាស់ពេកហើយ ក្រោយ អតីតស្វាមី ភ្ជាប់ពាក្យជាមួយនារី១៨ឆ្នាំរួច ដេត ម៉ាលីណា ឡើងកូដខ្លាំង ថែមទាំងមានអ្នកហ៊ា-នទាយ ខ្សែជីវិតអ្នកមេម៉ាយម្នាក់នេះទៀតថា…(មានវីដេអូ)

ភ្នំពេញ:​ សូមរំលឹកឡើងវិញបន្តិចសិន ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា លោក ឌួងឆាយ និង លោក ស្រី ដេត ម៉ាលីណា គឺជាអតីតប្តីប្រពន្ធដ៍ស្រស់សោភា នឹង មានអ្នកគាំទ្រជាច្រើន រួចគាត់ទាំង២អ្នកមានកូន៣អ្នក ប្រុស២ ស្រី១ ដោយកូនច្បងមានជំ-ងឺពីកំណើតមិនប្រក្រតីផងដែរ។

គួរអោយកត់សម្គាល់ មួយរយះមុននេះ មានរឿងអាស្រូ-វជាច្រើន លោក ឌួងឆាយ និង លោក ស្រី ដេត ម៉ាលីណា ត្រូវបានដើរដល់ទីបញ្ចប់រហូតដល់លែងលះគ្នាបានសម្រេច ដោយមូលហេ-តុគឺ លោកឌួងឆាយ ថាគឺមានជនទី៣ នាំប្រពន្ធគាត់ផឹ-កសុីរាល់ថ្ងៃ ភ្លេចកូនៗអស់។

ទោះជាលែងលះគ្នាដា-ច់ក៍ដោយ គាត់ទាំង២ មិនចោ-លកូនទេ ចែកគ្នាមើលកូន លោក ឌួងឆាយ មួយអាទិត្យ២ថ្ងៃ រីឯ៥ថ្ងៃ ទៀតគឺកូនៗនៅជាមួយម្តាយ។

ស្រាប់តែនៅថ្ងៃទី 24 ខែ មិនា ឆ្នាំ 2022​ យោងតាមការចុះផ្សាយក្នុងផេកផ្លូវការ Top Star បានធ្វើការផុសវីដេអូរបស់លោកឌួង ឆាយ ជាមយយនារីដ៍ស្រស់សោភា ដែរគេនិយាយថា គឺនារីនោះ គឺជាគូរដណ្តឹងថ្មីរបស់លោកឌួងឆាយផងដែរ រួចផេក Top Star បាននិយាយថា: អបអរសាទរ លោក ឌួង ឆាយ ភ្ជាប់ពាក្យនឹងនារីម្នាក់នៅថ្ងៃនេះ។

This image has an empty alt attribute; its file name is 10006076-768x1024.jpg
This image has an empty alt attribute; its file name is 10006077-682x1024.jpg

ដោយម្នាក់ស្រី អនាគតភរិយាអតីតប្តី មាន ឈ្មោះ មុី លី ដែលមានវ័យត្រឹមតែអាយុ១៨ឆ្នាំទេ ហើយ​ត្រូវជា​សាច់ញាតិ​ខាង​ប្អូនថ្លៃ​របស់លោក​តែម្ដង​​​​ នឹង មានមុខរបរជាអ្នកលក់មាស ផងដែល។

This image has an empty alt attribute; its file name is 10006028.jpg
This image has an empty alt attribute; its file name is 10006073-768x1024.jpg

បន្ថែម​លើ​នេះ ប្រភព​ច្បាស់ការ​មួយទៀត បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២ ថា អនាគត​ឧ​ត្ត​ម​ភរិយា​របស់លោក ឌួង ឆាយ ជា​ម្ចាស់​ហាង​លក់​មាស​ពេជ្រ និង​កា​រាស​សាំង​នៅ​ផ្រសា​ចំបក់​ខេត្ដ​តាកែវ ហើយក៏​ជា​កូនលោក​អធិការ​រង​ស្រុក​បាទី និង​ជា​ចៅស្រី​របស់​លោក​ឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹម​លុន និង​ឧកញ៉ា ឃី គឹម​លាង​។​

This image has an empty alt attribute; its file name is 10006025-682x1024.jpeg
This image has an empty alt attribute; its file name is 10006023-768x1024.jpeg

ក្នុង​រយៈពេល​ចុងក្រោយ​នេះ អ្នកនាង ដេ​ត ម៉ាលី​ណា តែងតែ​ប្រកាស​ជំហរ​របស់​ខ្លួន​ថា Single ឬ​អ្នក​ម្ដាយ​Single​ជា​ជម្រើស​ល្អ​បំផុត រហូត​ថ្មីៗ​នេះ ថែមទាំង​ចង់​កំណត់​រយៈពេល​រហូត​ដល់​ទៅ​៥​ឆ្នាំ​ទៅមុខទៀត​ឯណោះ សម្រាប់​ភាព​នៅ​ទំនេរ។

This image has an empty alt attribute; its file name is 10006026-683x1024.jpeg
This image has an empty alt attribute; its file name is 10006027-768x1024.jpeg

ការ​រក្សា​ខ្លួន​ឲ្យ​នៅ​Single​ ឬ​ទំនេរ​ នេះ ដោយ​អ្នកនាង ដេ​ត ម៉ាលី​ណា ចង់​មាន​ពេលវេលា​សម្រាប់​កូន​ៗ ចង់​ផ្ដល់​ក្ដី​សុខ ស្នាមញញឹម​ដល់​កូនៗ ហើយ​ទំនងជា​ខ្លាច​រើស​មនុស្ស​ខុស មិនបាន​ខ្លាច​ជា​ព្រះ​នាង បែរជា​ជួប​រឿង​ទក់​សាច់​ទៅវិញ​នោះ។

This image has an empty alt attribute; its file name is 10006075-768x1024.jpg
This image has an empty alt attribute; its file name is 10006022-640x1024.jpeg

ជាក់ស្ដែង​ អ្នកនាង ធ្លាប់​បញ្ជាក់​ថា «​មនុស្ស​ស្រី​អាច​ទ្រាំ​នឹង​ការលំបាក​បាន ប៉ុន្តែ​នាង​មិនអាច​ទ្រាំ​ស្លៀក​ខោអាវ​ដដែលៗ​បានទេ រើស​រើស​មនុស្ស​ត្រឹមត្រូវ​មួយ​ជីវិត​អ្នកនឹង​ក្លាយជា​ព្រះ​នាង Single the best»​។ នេះ មានន័យថា ជ្រើសរើស​មនុស្ស​ខុស នឹង​មាន​លទ្ធផល​ផ្ទុយ​ពី​នេះ Single ជា​ជម្រើស​ដ៏​ល្អ​បំផុត។

This image has an empty alt attribute; its file name is 10006074-768x1024.jpg
This image has an empty alt attribute; its file name is 10006024-768x1024.jpeg

ស្រាប់តែនៅយប់ថ្ងៃទី 27 ​ខែ មិនា ឆ្នាំ 2022 នេះអតីតភរិយា លោក ឌួងឆាយ បានធ្វើការផុស សារបន្ថែមទៀត យ៉ាងចាក់ដោត ធ្វើអោយមហាជនជាច្រើន កាន់តែអាណិត ក្នុងសារនោះ មានន័យ នឹង លើកទឹកចិត្តខ្លួូនឯងបន្ថែមទៀត ដោយនិយាយថា:កាន់តែចាស់ទុំកាន់តែខ្ចិលពន្យល់ខុសឬត្រូវតាមគេយល់ឃើញចុះ………….😂🤣😂កុំព្យាយាមពន្យល់មនុស្សដែលគេមិនយល់ពីយើងព្រោះចុងក្រោយយើងទេដែលត្រូវនឿយហាត់😛😝😛សំខាន់ single mummy the best🥳🖤🤔🖤#dethmalina My beauty care💋DMLN By Deth Malina#dmlnbydethmalina

This image has an empty alt attribute; its file name is 10006072-1.png
This image has an empty alt attribute; its file name is 10006020-1.jpg

មនុស្សដែលស្រស់ស្អាតបំផុតគឺជាមនុស្សដែលអាចរស់ជាខ្លួនឯង🖤#dethmalinaMy beauty care💋DMLN By Deth Malina#dmlnbydethmalina

This image has an empty alt attribute; its file name is 10006078.png
This image has an empty alt attribute; its file name is 10006021-640x1024.jpeg

តាមរយៈ​នេះ អ្នកគាំទ្រ​មួយ​ចំនួន​តូច ហ៊ាន​ទាយ​ទុក​មុន​ថា «​សាក​ឃើញ​ខាង​ស្រី​ភ្ជាប់ពាក្យ​មុន​ខាង​ប្រុស​មើល ប្រាកដជា​ល្បី​ថា​ផិ​.​ត​ប្តី ឬមួយ​ក៏​មាន​ពាក្យ​សម្តី​ដៀល​ខាង​ស្រី​ថា ចឹ​ង​តើ​បាន​វា​លែង​ប្តី​!!! ដល់​តែ​ខាង​ប្រុស​អ្នក​ប្រព្រឹត្ត​បញ្ហា​ដូច​មិនសូវ​ចោទ​? កើតជា​មនុស្ស​ស្រី​ចាំតែ​ខុស​រហូត អាណិត​តែ​ក្មេងៗ​គ្នា​នៅ​តូចៗ​ឪពុក​ម្តាយ​ត្រូវ​បែកបាក់​គ្នា​ទោះ​បីថា​មាន​លុយ​ប៉ុណ្ណា​ក៏​គ្មាន​ភាពកក់ក្តៅ​ពី​ឪពុកម្តាយ​ពេញលេញ​ដែរ​។

This image has an empty alt attribute; its file name is 10005076-1024x683.jpg

សំណាង​ហើយ​បង​មិន​កា​មុន​គាត់​ កុំអីគេនិយាយ​ហុយ​ថា យើងមិនល្អ​ហើយ មនុស្ស​ប្រុសណា ដែលអត់ស្រីបានយូរនោះ មាន​តែ​មនុស្ស​ស្រីទេ​ឈឺចាប់​ចាំ​ណាស់ហើយ​ក៏ខ្លាចមិនងាយនឹងរកគូជីវិតទៀតដែស៊ូៗចែ»។​

ទោះយ៉ាងណា នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​មុន​រឿង​កើតឡើង​របស់​អ្នកគាំទ្រ​មួយចំនួន​តូច​ប៉ុណ្ណោះ ហើយ​យើង​ក៏​មិន​អាច​ដឹង​មុន​ដែរ​ថា បើ​អ្នកនាង ដេ​ត ម៉ាលី​ណា ភ្ជាប់​ពាក្យ​មុន នឹង​មាន​អ្នក​រិះគន់ ឬ​ដៀល​នោះ ព្រោះថា ពេលខ្លះ លទ្ធផល​ជាក់ស្ដែង​ អាច​ផ្ទុយ​ពី​ការ​ទាយ​ទុក​មុន​។​

This image has an empty alt attribute; its file name is 10005050-1024x682.jpg
This image has an empty alt attribute; its file name is 10005094.jpg

គួរ​បញ្ជាក់ថា ក្រោយពី​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ​រយៈពេល​ជាង​១​ឆ្នាំ លោក ឌួង ឆាយ បានសម្រេច​ធ្វើការ​ភ្ជាប់ពាក្យ​ជាមួយ​នារី​វ័យក្មេង​ម្នាក់ អាយុ​ទើបតែ​១៨​ឆ្នាំ​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២​កន្លងទៅនេះ ធ្វើ​ឲ្យ​អ្នក​តាមដាន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ខណៈ​អ្នកនាង ដេ​ត ម៉ាលី​ណា ប្រកាស​ជំហរ​នៅ​Single​ដដែល ដើម្បី​កូនៗ និង​គ្រួសារ​របស់​ខ្លួន​៕

This image has an empty alt attribute; its file name is 10005093-1024x683.jpg
This image has an empty alt attribute; its file name is 10005095-768x1024.jpg

ចង់ជ្រាបច្បាស់ខាងក្រោមនេះមានរូបភាពជាច្រើន:

This image has an empty alt attribute; its file name is 10005096-731x1024.jpg
This image has an empty alt attribute; its file name is 10005009-731x1024.jpg
This image has an empty alt attribute; its file name is 10005092-1024x767.jpg
This image has an empty alt attribute; its file name is 10005091-1024x768.jpg
This image has an empty alt attribute; its file name is 10005088-1024x830.jpg
This image has an empty alt attribute; its file name is 10005087-768x1024.jpg
This image has an empty alt attribute; its file name is 10005086-768x1024.jpg
This image has an empty alt attribute; its file name is 10005081-682x1024.jpg
This image has an empty alt attribute; its file name is 10005026-682x1024.jpg
This image has an empty alt attribute; its file name is 10005051-1024x975.jpg
This image has an empty alt attribute; its file name is 10005059-1024x768.jpg
This image has an empty alt attribute; its file name is 10005064-1024x869.jpg
This image has an empty alt attribute; its file name is 10004097-819x1024.png
This image has an empty alt attribute; its file name is 10005053-1024x791.jpg
This image has an empty alt attribute; its file name is 10005023-768x1024.jpg
This image has an empty alt attribute; its file name is 10004095-1024x681.jpg
This image has an empty alt attribute; its file name is 10005025-682x1024.jpg
This image has an empty alt attribute; its file name is 10005024-768x1024.jpg
This image has an empty alt attribute; its file name is 10005021-768x1024.jpg
This image has an empty alt attribute; its file name is 10005020-768x1024.jpg
This image has an empty alt attribute; its file name is 10005022-768x1024.jpg
This image has an empty alt attribute; its file name is 10005019-768x1024.jpg
This image has an empty alt attribute; its file name is 10005018-768x1024.jpg

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *