November 19, 2022

អុញនោះ !! ហួសចិត្តគ្រប់គ្នា ដោយសារទង្វើមួយនេះ ក្នុងឡាយ ធ្វើអោយមហាជន ដាក់ចំៗទៅប្តីនីឡា ដូចជាស្រលាញ់របស់ក្រៅខ្លួន ជាងអនាគតភរិយា…(មានវីដេអូ)

ភ្នំពេញ:​ សូមរំលឹកឡើងវិញបន្តិច​ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ជាកូនស្រីសំណព្វចិត្តរបស់លោកតា វ៉ិចទ័រ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំ មានគូដណ្ដឹង ហើយបានរៀបការក្លាយជាភរិយារបស់គេកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ដោយក្នុងនោះ គេឃើញមានវត្តមានតារាខ្មែរល្បីល្បាញមិនតិចនាក់នោះទេ ចូលរួមឡើងកុះករ ដូចជា នាយគ្រឿន នាយពាក់មី នាយចឺម នាយតាក់សុី ពូម៉ៅ…..នឹងមានតារាជាច្រើនទៀត ជាពិសេស ក្នុងនោះ ក៏មានវត្តមានរបស់ លោកជំទាវ ហ៊ុន ស៊ីណាត  ថែមទៀតផង។

យ៉ាងណាមិញ ព័ត៌មានពីឈុតនិងស្បែកជើងមិនទាន់ស្ងាត់ផង ស្រាប់តែ មហាជនផ្ទុះការចាប់អារម្មណ៍ទៅនឹង វីដេអូខ្លីមួយ ដែលចែកចាយពេញបណ្តាញសង្គម TikTok នៅក្នុងការLiveផ្ទាល់មួយ ដោយក្នុងនោះ គេហាក់ចាប់សម្គាល់ថា ស្វាមីរូបនាងជាមនុស្សហួងហែងរឿងនេះ។

ពិតណាស់ មនុស្សស្រីតែងMake up មុខមានម្សៅ ស្រាប់តែតារាកំប្លែង នីឡា ចង់ផ្អែកស្មាស្វាមី តែបែរ រូបលោក ច្រានភរិយាចេញ ព្រោះខ្លាចប្រឡាក់អាវខ្លួន មិនតែប៉ុណ្ណោះ រូបលោក ក៏បានបន្តថា អាវមួយហើយ ប្រឡាក់បោកមិនចេញទាល់តែសោះ ដែលនេះធ្វើឲ្យបងប្អូនមួយចំនួនតូច គិតថារូបលោក ហួងហែងរឿងសម្លៀកបំពាក់ខ្លាំងពេក រហូតដល់ថ្នាក់ មិនចង់ឲ្យភរិយាមកជិត តែក្នុងនោះ គេក៏ឃើញ មានអ្នកគាំទ្រមួយចំនួន ក៏គិតថា នេះជារឿងធម្មតាទៅហើយ ព្រោះស្វាមីរូបនាង ជាមនុស្សនិយមរបស់ប្រើប្រាស់យីហ៊ោល្បីៗ ថ្លៃៗ ដូច្នេះហើយ ហួងហែងរឿងនេះក៏គ្មានទាស់ខុសអ្វីដែរ៕

This image has an empty alt attribute; its file name is 10003099.png

ចង់ជ្រាបច្បាស់ខាងក្រោមនេះមានរូបភាពជាច្រើន:

This image has an empty alt attribute; its file name is 1-7.jpg
This image has an empty alt attribute; its file name is 10003098.png
This image has an empty alt attribute; its file name is 6-3-1024x768.jpg
This image has an empty alt attribute; its file name is 8-3-1024x683.jpg
This image has an empty alt attribute; its file name is 11-2-1024x768.jpg
This image has an empty alt attribute; its file name is 1-11-684x1024.jpg
This image has an empty alt attribute; its file name is 2-7-684x1024.jpg
This image has an empty alt attribute; its file name is 3-7-1024x683.jpg
This image has an empty alt attribute; its file name is image-25.png
This image has an empty alt attribute; its file name is image-26.png
This image has an empty alt attribute; its file name is image-24.png
This image has an empty alt attribute; its file name is 10003092-1024x683.jpg
This image has an empty alt attribute; its file name is 10003091-1024x683.jpg
This image has an empty alt attribute; its file name is 10003090.jpg
This image has an empty alt attribute; its file name is 10003089-684x1024.jpg

ហើយហ្វេនៗកំពុងរង់ចាំការបកស្រាយ ថាតើជាការសម្តែងរឺមួយ ជាការពិត។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *