November 26, 2022

អុញនោះ !! ស្ងាត់ៗ សូ ដានីតា ដា-ច់ចិត្ត ផុសរូបជាមួយ យ៉ែម សំអូន ជាលើកចុងក្រោយ ដោយប្រកាសលាឈប់ពីការងារថែមទៀតផង….(មានវីដេអូ)

ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយពីតារាសម្ដែង និងចម្រៀងអ្នកនាង សូ ដានីតា តែងតែមានទំនាក់ទំនងជាមួយតារាចម្រៀងលោក យ៉ែម សំអូន ខណៈពួកគេត្រូវបានមហាជនដឹងថា ជាដៃគូស្និតស្នាលនាពេលកន្លងមក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ គេឃើញ អ្នកនាង សូ ដានីតា បានបង្ហោះរូបថតរបស់នាងដែលថតស្និទ្ធស្នាលជាមួយបុរសពោះម៉ាយ យ៉ែម សំអូន ដោយMention ឈ្មោះផេក Dara Entertainment ហើយនិង ហ្វេសប៊ុក លោក យ៉ែម សំអូន ជាមួយនឹងសំណេរបែបអន់ចិត្តយ៉ាងវែងអន្លាយទៀតផង។

នេះបើយោងតាមការរៀបរាប់របស់អ្នកនាង សូ ដានីតា ដូច្នេះថា ៖ ១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយ នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់❌❌❌ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដងដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ ! កញ្ចក់ អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង !

ដោយឡែកបន្ទាប់ពីឃើញផុសនេះហើយធ្វើអោយមហាជនមួយចំនួនចូលទៅខមិនថា៖ ហើយម៉េចបានឈប់ចឹង,សម្រួលគ្នាតាមសម្រួលទៅបងសម្លាញ់ទាំងពីរ ក្នុងមានជាប្អូនមិនចង់ឃើញបងទាំងពីរបែបនេះទេ ចាំបាច់អីនិយាយឆ្លើយឆ្លងគ្នាតាមបណ្តាញសង្គមនោះ បញ្ហា. ការអាក់អន់ចិត្ត. អាចនឹងមានព្រោះធ្វើការរួមគ្នាច្រើនរមែងតែមានលើសលួស បងទាំងពីរអាចពិភាក្សាគ្នាតាមសម្រួល 🙏🏻🙏🏻🙏🏻 ដោយការគោរពស្រលាញ់ពីប្អូនតែប៉ុន្នោះ😍

សូមទស្សនារូបភាពខាងក្រោម​៖

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *