November 21, 2022

ថាមែនៗ !! ក្រោយពី សូ ដានីតា ប្រកាសលាឈប់ពីការងារជាមួយ លោក យ៉ែម សំអូន ស្រាប់តែលោក ថា មិនបាច់សុំទោសខ្ញុំទេព្រោះខ្ញុំគឺជាអ្នក ….(មានវីដេអូ)

ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយពីតារាសម្ដែង និងចម្រៀងអ្នកនាង សូ ដានីតា តែងតែមានទំនាក់ទំនងជាមួយតារាចម្រៀងលោក យ៉ែម សំអូន ខណៈពួកគេត្រូវបានមហាជនដឹងថា ជាដៃគូស្និតស្នាលនាពេលកន្លងមក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ គេឃើញ អ្នកនាង សូ ដានីតា បានបង្ហោះរូបថតរបស់នាងដែលថតស្និទ្ធស្នាលជាមួយបុរសពោះម៉ាយ យ៉ែម សំអូន ដោយMention ឈ្មោះផេក Dara Entertainment ហើយនិង ហ្វេសប៊ុក លោក យ៉ែម សំអូន ជាមួយនឹងសំណេរបែបអន់ចិត្តយ៉ាងវែងអន្លាយទៀតផង។

នេះបើយោងតាមការរៀបរាប់របស់អ្នកនាង សូ ដានីតា ដូច្នេះថា ៖ ១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយ នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់❌❌❌ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដងដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ ! កញ្ចក់ អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង !

ដោយឡែកបន្ទាប់ពីឃើញផុសនេះហើយស្រាប់គេឃើញផេកដែលមានឈ្មោះថា Dara Entertainment ដែលគេស្គាល់ថា ជាផេក របស់ លោក យ៉ែម សំអូន បានខមិនក្នុងផុសរបស់ អ្នកនាង សូ ដានីតា ថា៖ មិនបាច់សុំទោសខ្ញុំទេព្រោះខ្ញុំគឺជាអ្នកសុំមុនហើយសម្រាកដោយប្រើនូវវ៉ោយសម្លេងរបស់ខ្ញុំផ្ទាល់គ្រាន់ដើម្បីកុំឲ្យលំបាក មិនបានធ្វើការជាមួយខ្ញុំហើយដើម្បីកុំឲ្យអន់ដល់កិត្តិយសថ្លៃថ្នូររបស់ប្អូនផង យ៉ាងណាមិញបន្ទាប់ពីឃើញខមិននេះក្នុងផុសរបស់ខ្លួននោះ ស្រាប់តែអ្នកនាង សូ ដានីតា តបទៅវិញភ្លាមៗថា ៖ ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា ចុឹង គួរធ្វើការផ្សងពីគ្នា រៀនអោយតម្លៃអ្នកដ៏ទៃផង !

ទន្ទឹមនឹងនោះផងដែរគេឃើញអ្នកទាំងពីរខមិនតបតគ្នាទៅវិញមកជាច្រើនទៀត។

សូមទស្សនារូបភាពខាងក្រោម​៖

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *