November 22, 2022

អុញនោះ !! ក្រោយ នាយ ប្រុញ ប្រែក្លាយជីវិតដូចហង្សសោយរាជ បែរជា លោក គង់ កាន់ អ្នកដឹកប្រុញ ទម្លា-យពីខ្សែជីវិតទាំងស្រុង អង្គុយយំក្រោមភ្លៀង រួចផ្ញើរសារជូនប្រុញថា…(មានវីដេអូ)

ភ្នំពេញ:​ សូមរំលឹកឡើងវិញទាំងស្រុង ក្រោយមានជម្លោះរយះពេល៣ថ្ងៃមកនេះ ពេលនេះ អ្វីៗត្រូវបានលាតត្រដាង ការពិត ដោយលោក ឧកញ្ញា សម្បត្តិ បានអោយក្រុមការងារទៅយក នាយប្រុញ ទាំងគ្រួសារដើម្បី ដោះស្រាយវិវាទមួយនេះ កុំអោយពន្យាពេលតទៅទៀត ជាមួយ Admin នាយប្រុញអោយអស់ការមិនសប្បាយចិត្ត។

This image has an empty alt attribute; its file name is 2600012-1024x485.jpg
This image has an empty alt attribute; its file name is 2600019-1024x566.png

នៅល្ងាចថ្ងៃទី ២៦ ខែ មេសា ឆ្នាំ 2022 នេះលោកឧកញ្ញាបានកោះហៅអញ្ជើញមកទាំងព្រមគ្នា ដើម្បីដោះស្រាយរឿងនេះ ដោយលោកបានលើកឡើងថា:ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ #ប្អូនប្រុញ និងAdmin គង់កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី ។ ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ ។ ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ ។ ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន #ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់ ។ ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ និងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចំងល់

This image has an empty alt attribute; its file name is 2500092.png
This image has an empty alt attribute; its file name is 2600026.png

ស្រាប់តែនៅយប់ថ្ងៃទី 26​ ខែ មេសា ឆ្នាំ 2022 លោកបានទម្លាយសារបន្តទៀតទាក់ទង និង ប្រុញ និង​កាង ដោយបាននិយាយថា:ខ្ញុំនឹងបង្ហាញវីដេអូពីការដោះស្រាយជំលោះជាង3ម៉ោងរបស់ពួកគាត់ ដើម្បីឈានដល់ទទួលបានដំណោះស្រាយឈ្នះៗទាំងសងខាង បញ្ហាកើតចេញមកពីរឿងតូចបំផុតគឺការយល់ច្រលំគ្នាទៅវិញទៅមក ខ្ញុំនៅតែរក្សាAdmin គង់កានអោយបំរើការងារដដែរ ហើយរក្សា ប្រុញដូចគ្នា តែពេលនេះប្រុញបានត្រលប់ទៅផ្ទះវិញ ព្រោះនាំរថយន្តទៅអោយដល់ផ្ទះ (តៃកុងឡាននិងជំនួយការខ្ញុំបានទៅជាមួយ) បើពួកគាត់ត្រជាក់រៀងៗចាប់ដៃគ្នាពេលណា ខ្ញុំនឹងបង្ហាញ តែបើគាត់ធ្វើរៀងៗខ្លួន ក៏ជាការសំរេចចិត្តរបស់ពួកគាត់ ។មុនឈ្លោះគ្នា បែកបាក់គ្នាត្រូវរំលឹកអោយដល់ការចាប់ផ្តើម អ្វីក៏គ្មាន នៅតែអាចធ្វើបានរហូតមានលទ្ធផល អញ្ចឹងហើយកុំងាយបោះបង់គ្នាអោយសោះ ។ មនុស្សត្រូវមានគុណធម៌ គុណធម៌ពិតមិនធ្វើអោយជីវិតលេចលង់នោះទេ #ខ្ញុំមើលរូបភាពនេះហើយស្ទើរទប់ទឹកភ្នែកមិនជាប់

This image has an empty alt attribute; its file name is 2600011.png
This image has an empty alt attribute; its file name is 2600010.jpg

រំលងមិនបានប៉ុន្មាននាទីផង ស្រាប់តែ លោក ឧកញ្ញាសម្បត្តិ បានធ្វើការផុសវីដេអូ ពេញនៃការដោះស្រាយវិវាទ នៃការយល់ច្រលំមួយនេះ ដោយបានភ្ជាប់សារថា:ក្រោយពីដោះស្រាយបញ្ហាវិវាទ #ប្អូនប្រុញ និងAdmin #គង់កាន បានបញ្ចប់ដោយឈ្នះៗ ភាគីទាំងសងខាងបានយល់ដឹងពីបញ្ហាកំហុសឆ្គងរៀងៗខ្លួន គឺការយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី ។ ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនពីគ្មានអ្វីសោះរហូតដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ ។ ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ ។ ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន #ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកគ្នានោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់ ។ ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ ជាង3ម៉ោងនឹងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចំងល់

This image has an empty alt attribute; its file name is 2600013-1.png
This image has an empty alt attribute; its file name is 2600009.jpg

តាមរយៈ​ដំណោះស្រាយ​នៅថ្ងៃនេះ នាយ​ប្រុ​ញ ត្រូវបាន​គេ​មើលឃើញថា ជួប​គ្រោះ​ប្រែជា​ទទួលបាន​លាភ​មកវិញហើយ​។ ជាក់ស្ដែង​បញ្ហា​រថយន្ត ដែល​ធ្លាប់មាន​ចំណែក​៣​នាក់​នោះ ប្រែជា​នាយ​ជា​អ្នកទទួលបាន​ផ្ដាច់​តែម្នាក់ឯង​ដូច​ការ​អះអាង​ពី​ខាងដើម​របស់​ឧកញ៉ា​ខាងលើ​។​

This image has an empty alt attribute; its file name is 2600008.webp
This image has an empty alt attribute; its file name is 2600007.jpg

ជាក់ស្តែងលុះមកដល់ថ្ងៃទី 30​​ ខែ មេសា ឆ្នាំ 2022 អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​អាណិត​ថែមទៀត​នោះ លោក​គង់ កាន បាន​បង្ហោះ​វីដេអូ​មួយទៀត ដោយ​កំពុង​យំ ក្រោម​ដំណក់​ភ្លៀង​ខ្លាំង ទោះ​មាន​ក្រុមការងារ​មក​លួងលោម​ប៉ុណ្ណា​ក៏​មិន​បាត់​,ឲ្យទៅផ្ទះក៏មិនទៅ សួរនាំមូលហេតុអ្វីក៏មិនឆ្លើយ គិតតែពីអង្គុយយំ។

This image has an empty alt attribute; its file name is 2500094-1024x576.jpg
This image has an empty alt attribute; its file name is 2500093-1024x576.jpg

លុះ​ពេល​ដំណោះស្រាយ​ត្រូវបាន​បញ្ចប់​វិញ អ្វីៗ​ត្រូវបាន​លើ​ប្រុ​ញ​ទាំងអស់ ហើយ​Admin​ដ៏​កម្សត់​ម្នាក់នេះ​វិញ បាន​ត្រឹម​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​ការមើល​ថែកូន​ម្ដង​២​នាក់ ដោយ​ដាក់​ចំណងជើង​ថា «​ប៉ា​បាន​ចំណាយពេល​ជាច្រើន​ជាមួយ​អ្នក​ដទៃ​តើ​ខាតបង់​អី​បើ​គ្រាន់តែ​ចំណាយ​ពេល​ជាមួយ​កូន​ខ្លះ​»​។​

នៅ​ក្នុង​ការ​បង្ហោះ​វីដេអូ​នេះ អតីត​Admin​របស់​នាយ​ប្រុញ បាន​ដាក់​ចំណងជើង​យ៉ាង​កម្សត់​ថា «​ជីវិត​ខ្ញុំ​ពេល​នេះ​ធ្លាក់​ដល់​ចំណុច​សូន្យ​ហើយ អរគុណ​ ដែល​គ្រប់គ្នា​មិន​បោះបង់​ខ្ញុំ តែ​ខ្ញុំ​ធ្វើ​ចិត្ត​មិនបាន​»​។ តាមរយៈ​នេះ​ មាន​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ការ​អាណិត ខណៈ​អ្នក​ខ្លះ​ទៀត​ ថា​គិត​ថា​ ជា​ការ​សម្ដែង៕

ក្រោយមហាជនបានឃើញហើយម្នាក់ៗបានពោលពាក្យយ៉ាងចាក់ដោតបែបនេះថា:បេីបែងចែកអោយច្បាស់វាមិនអីនោះទេ,ប្រុញល្បីបានព្រោះអ្នកណា ប្អូនភ្លេចចង្វាលឿនម្លេះ,កំបាក់ទឹកចិត្តប្អូនប្រុស​ ពួក​អារមេីលគុណវាគ្មានកំណេីតទេ,ចាំសាទរវាស្អីទៀត អាក្រពើវង្វឹងបឹងចឹង,ចុមមួយខែលុយរាប់មឺន$ មិចមកបាក់ទឹកចិត្តចឹង។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *