September 25, 2022

មិនចាំយូរ !! ក្រោយមានបញ្ហាជាមួយអតីតភរិយា ស្រាប់តែ Admin​​ ចក់ លើកឡើងចំៗថា​ រៀនដោះស្រាយបញ្ហារដោយប្រើស-តិ កុំយកកំហឹ-ង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹ-ង ស្ដា-យមួយពេល ស្ដា-យមួយជីវិត…(មានវីដេអូ)

ភ្នំពេញ:​ សូមរំលឹកឡើងវិញបន្តិច នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា។

ទើបតែស្រលាញ់គ្នាបាន៥ខែ រៀបការថ្មីថ្មោង ពេកនេះ Admin ​ជីង ចក់ និង ប្រពន្ធជាទីស្រលាញ់ ផល្លា បានដើរដល់ទីបញ្ចប់រហូតដល់ពេលនេះ ហែកហូរគ្នាទៅវិញទៅមកពេញបណ្តាញសង្គមហ្វេកបុក។

អ្នកនាង បញ្ជាក់ថា ការទិញ​រថយន្ត​នេះ ដើម្បី​ឲ្យ​ប្ដី​មានមុខ​មាន​ម៉ាត់ តែ​ពេលនេះ​ចំណង​ស្នេហ៍​ពួកគេ​បញ្ចប់​នោះ រថយន្ត​នេះ អ្នកនាង​យក​វិញ Admin​ជីក​ចក់​អត់​មាន​សិទ្ធិ​ប៉ះពាល់​ជាមួយ​ឡាន​ហ្នឹង​ទៀត​ទេ ព្រោះ​ឡាន​ឈ្មោះ​អ្នកនាង កាត​​​គ្រី​អ្នកនាង ជា​លុយ​អ្នកនាង​ទិញ​ឲ្យ​ជិះ​។

ក្នុងចំណោម​ការទម្លាយ​ជាច្រើន​នោះ អ្វី ដែល​គេ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា មុន​រៀបការ​Admin​ជីងចក់​ល្បី​ថា ជា​អភិជន ដល់​បែក​គ្នា​ស្រាប់តែ​ធ្លាយ​ថា ជីវិត​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ បែរជា​គ្មានអ្វី​ទៅវិញ សូម្បីតែ​ម្ដាយ​គ្មាន​ផ្ទះសម្បែង​នៅ សមរម្យ​ផង​។​

ចំពោះ​ការសម្រេច​ជ្រើសរើស ជា​គូ​អនាគត អ្នកនាង ផល្លា ធ្លាប់​បញ្ជាក់​ថា ដោយសារ​ទង្វើ​ល្អ និង អត្តចរិត​របស់​Admin ជីងចក់ ហើយ​ចាស់ទុំ មក​មើល​ក៏​ឃើញ​ថា បុគ្គល​ម្នាក់​ហ្នឹង​ល្អ​ដែរ​។ ម្យ៉ាងទៀត ពីមុន​Admin ជីងចក់​ជា​ មនុស្ស ខូច​នឹង​ស្រី ប៉ុន្តែ​តាំងពី​ស្គាល់​គ្នា​មក គាត់​អត់​ចេញ​ចរិត​ព្រាននារី​ជាមួយ​អ្នកនាង​នោះ​ទេ មិន​ហ៊ាន​ប៉ះពាល់ គាត់​គោរព​អ្នកនាង​តែម្ដង គាត់​ថា ទាល់តែ​បាន​រៀបការ​ជាមួយគ្នា ទើប​គាត់​ហ៊ាន​ប៉ះ​។​

This image has an empty alt attribute; its file name is 3100027-934x1024.jpg

ដោយឡែក លុះមកដល់ថ្ងៃទី១ ខែ ឧសភា ឆ្នាំ 2022 ស្រាប់តែអ្នកនាង ផល្លា ឆេះដុំស្អិតទ្រូង ខ្លាំងក្រោយ Admin ជីងចក់ មិនព្រមបញ្ចប់ ឆាតមកគាត់គំរាមគាត់ និង ផ្តាំអោយគាត់ត្រៀមខ្លួនទៅ ហើយយកប្រធានបទម៉ែមកធ្វើជាលេស ដើម្បីអោយគេជេរប្រមាថខ្ញុំ៕

This image has an empty alt attribute; its file name is 3100015.png
This image has an empty alt attribute; its file name is 3100014.png
This image has an empty alt attribute; its file name is 3100013.png
This image has an empty alt attribute; its file name is 3100019.png

រួចការឡាយនោះ បានភ្ជាប់សារអត្ថន័យមួយដ៍ចាប់អារម្មណ៍មួយនេះថា:រឿងម្ដាយក្មេកមួយខ្ញុំមិនប៉ះគាត់ ទេ មានតែប្រាប់ចង់ខូចជាអីគិតម្ដាយសិន 🥲💔💔💔💔

This image has an empty alt attribute; its file name is 3100018.png
This image has an empty alt attribute; its file name is 3000076-586x1024.jpg

អ្នកនាង បន្ត​ថា ប្អូន​ខ្លួនឯង ម្ដាយ​ខ្លួនឯង​មិនទាន់​ទាំង​មាន​ផ្ទះ​សម្បែង​នៅ​ផង នៅ​ក្រោម​តង់​ផង ហ៊ាន​ឆាត ទៅ​ទិញ​ស្រី​ដេក ​ មាន​លុយ​រាប់ពាន់ លុយ​គិត​បងប្អូន មិនទាន់​បាន​គិត​ផង។ អ្នកនាង ផល្លា ប្រាប់​ទៅ​ប្អូនថ្លៃ​ទៀត​ថា ទោះជា​អ្នកនាង​លែង Admin​ជីងចក់​ពិតមែន តែ​ខ្លួន​ណែនាំ​ចក់​ឲ្យ​គិត​គ្រួសារ គិត​ម្ដាយ គិត​ប្អូន ដោយ​អ្នកនាង និយាយ​ថា «​បើ​គ្រួសារ​បង​អញ្ចឹង​ហើយ បង​អញ្ចឹង​ទៀត​អ្នកណា​មើល​អ្នកណា អ្នកណា​ជួយ​អ្នកណា បើ​គ្រួសារ​អូន​អញ្ចឹង អូន​អញ្ចឹង ចក់​អញ្ចឹង អ្នកណា​ជួយ​អ្នកណា​អូន មិន​ទៅ​ធ្លាក់ទឹក ធ្លាក់​អណ្ដូង​ទាំងអស់គ្នា»។

This image has an empty alt attribute; its file name is 3000071.jpg

នកនាង ផល្លា បាន​និយាយ​ទៅកាន់​ប្អូនថ្លៃ​ទៀត​ថា «​ខ្ញុំ​ប្រដៅ ខ្ញុំ​ណែនាំ​គាត់ ឲ្យ​គាត់​គិត​សុខ​ហូ ឯង​ទៀត ខ្ញុំ​ណែនាំ​ចក់​ឲ្យ​គិត​សុខ​ហូ​ ឯង គិត​ម្ដាយ​សុខ​ហូ​ ឯង​ទៀត ម៉េច​បាន​មក​សើច​យំ​ខ្ញុំ​អញ្ចឹង មិនបាច់​សើច​យំ​ខ្ញុំ​ទេ ព្រោះ​ជីវិត​ខ្ញុំ​អត់​បង​អ្នកឯង​ទៅ មិនមែន​ខ្ញុំ​វេទនា​ទេ ជីវិត​ខ្ញុំ មាន​សព្វគ្រប់​បែបយ៉ាង ផ្ទះ​២ ៣ ឡាន​៣០​ម៉ឺន​ជាង​២​គ្រឿង​បញ្ឈរ​ចោល​អត់​មាន​អ្នក​ជិះ ពេជ្រ ខ្ញុំ​មាន​ពាក់​គ្រប់​ឈុត មាស​ខ្ញុំ​មាន​រាប់​រយ​តម្លឹង ចង់​ឲ្យ​ខ្ញុំ​យកមក​បង្ហាញ គេ​ថា​ខ្ញុំ​អួត​។

This image has an empty alt attribute; its file name is 310000-1024x1024.jpg

អ្នកនាង បន្តថា «​អីចឹង បាន​បង ចង់​ឲ្យ​គាត់​កាត់បន្ថយ​អា​រឿង​ស្រី​ហ្នឹង​ខ្លះ មក​ទៅ​មើល​គ្រួសារ មើល​ម្ដាយ​ខ្លួនឯង​ខ្លះ ហើយ​បង​ផ្ដាំ​គាត់ ផ្ដាំ​ហើយ​ផ្ដាំ​ទៀត ពេលណា ដែល​តណ្ហា​បង​ឡើង​ក្រា​ស់​មក​ខ្លាំង បង​ទាញ​ម្ដាយ​បង​យក​មក​គិត​មុនគេ តើ​ម្ដាយ​បង​មាន​ដំបូល​នៅ​នៅ ម្ដាយ​បង​រស់​ស្រួល​នៅ ក្រែង​ម្ដាយ​បង​នៅ​លើ​ទឹក​តើ​ហ៊ី»។

This image has an empty alt attribute; its file name is 3000026.jpg
This image has an empty alt attribute; its file name is 3000044.jpg

អ្នកនាង បន្តថា «​ដូច​បង​និយាយ​អញ្ចឹង​អូន​ណា បង​អភ័ព្វ​តែ​រឿង​ប្ដី​មួយ​ទេ ហើយក៏​មិនមែន​ថា មួយ​ជីវិត​នេះ​អភ័ព្វ​មួយ​ជីវិត​ដែរ គ្រាន់តែ​បង​មិនទាន់​ដល់​ល​ពេលវេលា​ណាមួយ បាន​ជួប​មនុស្ស​ល្អ តែ​ប៉ុណ្ណឹង​ទេ អីចឹង​អូន​មិនបាច់​សើចយំ​បង​ទេ អូន​ខំប្រឹង​…»​។

This image has an empty alt attribute; its file name is 3000069-1024x1024.jpg
This image has an empty alt attribute; its file name is 3100026-786x1024.jpg

នៅក្នុង​ការ​ឡាយ​នោះ អ្នកនាង ផល្លា ក៏បាន​ផ្ដាំ​ទៅ​ប្អូនថ្លៃ​របស់ខ្លួន​ឲ្យ​រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង កុំ​ពឹង​ផ្អែកទៅលើ​Admin​ជីងចក់​តែ​ម្នាក់ ព្រោះ​ចេញពី​អ្នកនាង​ទៅ គ្នា​អត់​មានអី​ទេ ខ្លួន​ទទេ គ្នា​ត្រូវ​សាង​ជីវិត​ថ្មី គ្នា​ត្រូវ​ការទិញ​ឡាន​បង់​រំលស់ ដើម្បី​មាន​ឡាន​ជិះ​ហាយ​សូ​ក្នុងសង្គម​វិញ។

This image has an empty alt attribute; its file name is 3100001-614x1024.jpg
This image has an empty alt attribute; its file name is 3100010-593x1024.jpg

លុះមកដល់ថ្ងៃទី 2 ខែ ឧសភា ឆ្នាំ 2022 Admin​​ ជីង ចក់ ហាក់មិនអាចនៅក្នុងរូងលាក់មុខទៀតទេ ក្រោយដឹងលឺរឿងគ្រប់យ៉ាង ពីប្រពន្ធគាត់ដៀលខ្លួន និង គ្រួសារមិនរើសមុខ ក៍សម្រេចផុសសារតបតមួយដ៍ចាក់ដោត ផ្ញើរជូន ផល្លាប្រពន្ធជាទីស្រលាញ់ ដោយនិយាយថា:មនុស្សប្រុសយើងបើតបតគេយើងអាញី អាប្រុសចរិកស្រី អាអន់ អាថោក តែបើមិនតបខ្លះគេនៅតែបន្ដលាបពណ៌ ច្រាស់ឆ្អេះយើង បន្ថយកិត្តិយសយើងសព្វគ្រប់ ដល់ថ្នាក់ប្រមាថជីវិភាពមើលងាយទាំងម្ដាយទៀត។

យ៉ាងណាមិញមកដល់យប់ ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ 2022 ស្រាប់តែរឿងមិនទាន់បញ្ចប់ទេ ក្រឡេកមកមើលអាខោន Admin ជីងចក់ បានទម្លាយសារមួយយ៉ាងចាក់ដោត អមជាមួយរូបភាពមួយសន្លឹក ក្នុងឡានកំពុងបើកបរ ដោយនិយាយថា:

រៀនដោះស្រាយបញ្ហារដោយប្រើសតិ! កុំយកកំហឹង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹង ស្ដាយមួយពេល ស្ដាយមួយជីវិត។ជីវិតនាយចក់🤟

ក្រោយហ្វេនៗមហាជនបានជ្រាបការផុសនោះភ្លាមម្នាក់ៗលើកឡើងថា:គាំទ្រ នេះពិតជាសំដីពិឃាត,ឈប់ទៅអញសុំ អញហត់,ចង់អោយប៉ាចក់នឹងម៉ាក់ផល្លាត្រូវគ្នាវិញ កូននឹងសប្បាយចិត្ត🥹,ធ្វើឯងវែនតាអីណា ញុមជ្រេញពូឯងណាស់!!,ត្រូវ​ហើយ​កូន​ជីញចក់​តូច​គួរ​អោយ​ស្រលាញ់​។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.