November 21, 2022

អុញនោះ !! អតីតប្រពន្ធ ជីង ចក់ ទើបឡាយហើយហាក់នឹកប្តី គេងមិនលក់១០យប់ ស្រាប់តែ Admin ចក់ទម្លា-យអារម្មណ៍ដូចគ្នាក្នុងឡាយទាំងអួលដើមក ក្រោយមានសំនួរមួយថា ពូ ចក់ នឹកមីងអត់?…(មានវីដេអូ)


ភ្នំពេញ:​ សូមរំលឹកបន្តិច ក្រោយមានជម្លោះ វែកញែកទាំងខុសទាំងត្រូវ មានមហាជនជាច្រើន តាមដានរឿងគ្រួសារអភិជនចក់ រាប់លាននាក់ ដោយចង់ដឹងថាទីបញ្ចប់ពួកគេទាំង២ បែកគ្នាមែនទែន រឺក៍ ត្រូវគ្នាវិញ រឺក៍គ្រាន់តែជាការសំដែងដើម្បីយកល្បីរៀងខ្លួន រួចលក់ផលិតផល។

This image has an empty alt attribute; its file name is 3200003-599x1024.jpg
This image has an empty alt attribute; its file name is 3200002-584x1024.jpg

អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី​តាម​បណ្ដាញ​សង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បាន​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​កូនក្រមុំឈ្មោះ ទ្រិ​ញ ផល្លា​ ទើបតែស្រលាញ់គ្នាបាន៥ខែ រៀបការថ្មីថ្មោង ពេកនេះ Admin ​ជីង ចក់ និង ប្រពន្ធជាទីស្រលាញ់ ផល្លា បានដើរដល់ទីបញ្ចប់រហូតដល់ពេលនេះ ហែកហូរគ្នាទៅវិញទៅមកពេញបណ្តាញសង្គមហ្វេកបុក។

This image has an empty alt attribute; its file name is 3200001-586x1024.jpg
This image has an empty alt attribute; its file name is 3200000-585x1024.jpg

មួយរយះចុងក្រោយនេះ មានការកក្រើកខ្លាំងណាស់ រឿង Admin ចក់ និង អតីតភរិយា ទ្រិញ ផល្លា បានធ្វើការឡាយបកស្រាយតបតបើកវែកដាក់គ្នា ទៅវិញទៅមកដើម្បីយកត្រូវរៀងខ្លួន រហូតឈានដល់ក៍ប្រមាថម្តាយក្មេក និង គ្រួសារ ជីង ចក់ផងដែល។

This image has an empty alt attribute; its file name is 3200007.png
This image has an empty alt attribute; its file name is 3100099-584x1024.jpg

អ្នកនាង បញ្ជាក់ថា ការទិញ​រថយន្ត​នេះ ដើម្បី​ឲ្យ​ប្ដី​មានមុខ​មាន​ម៉ាត់ តែ​ពេលនេះ​ចំណង​ស្នេហ៍​ពួកគេ​បញ្ចប់​នោះ រថយន្ត​នេះ អ្នកនាង​យក​វិញ Admin​ជីក​ចក់​អត់​មាន​សិទ្ធិ​ប៉ះពាល់​ជាមួយ​ឡាន​ហ្នឹង​ទៀត​ទេ ព្រោះ​ឡាន​ឈ្មោះ​អ្នកនាង កាត​​​គ្រី​អ្នកនាង ជា​លុយ​អ្នកនាង​ទិញ​ឲ្យ​ជិះ​ ក្នុងចំណោម​ការទម្លាយ​ជាច្រើន​នោះ អ្វី ដែល​គេ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា មុន​រៀបការ​Admin​ជីងចក់​ល្បី​ថា ជា​អភិជន ដល់​បែក​គ្នា​ស្រាប់តែ​ធ្លាយ​ថា ជីវិត​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ បែរជា​គ្មានអ្វី​ទៅវិញ សូម្បីតែ​ម្ដាយ​គ្មាន​ផ្ទះសម្បែង​នៅ សមរម្យ​ផង​។

This image has an empty alt attribute; its file name is 3100098-578x1024.jpg
This image has an empty alt attribute; its file name is 3100097-579x1024.jpg

យ៉ាងណាមិញ ថ្ងៃទី 3​ ខែ ឧសភា ឆ្នាំ 2022 ស្របថ្ងៃតែមួយស្រាប់តែ អ្នកនាង ទ្រិញ ផល្លា បានបើកទំព័រការឡាយក្នុងផេកផ្លូវការខ្លួនបន្ត ដោយឡាយនៅក្នុងឡានរួចនិយាយទឹកមុខយ៉ាងស្រងួតស្រងាត មើលទៅហាក់នឹក អតីតប្តីចក់ ដែលទើបនិងប្រកាស់លែងលះប៉ុន្មានថ្ងៃមុននេះ ក្នុងសារនោះបានឡើកឡើងថា(រឿងនឹងបញ្ជក់ច្បាស់ទៅតាមពេលវេលាណាមួយ 😑😑😑មេឃអើយមេឃធ្វើអោយចិត្តខ្ញុំរងាណាស់ 🥲🥲🥲)។

This image has an empty alt attribute; its file name is 3200006.png
This image has an empty alt attribute; its file name is 3200007.png
This image has an empty alt attribute; its file name is 3200052.png

ផល្លាបន្តទៀតថា មុខភ្នែកខ្ញុំជាំអស់ហើយ តែខ្ញុំនៅតែស្អាតទេ កុំភ័យបងប្អូន ព្រោះខ្ញុំគេងមិនដែលបានទេ១០ថ្ងៃជាងហើយ តាំងតែមានរឿងក្នុងគ្រួសារ ធ្វើអោយខ្ញុំឈឺរីងរៃខ្លាំងណាស់ រហូតខ្ញុំចេះផឹកស្រា នៅតែគេងមិនលក់។

This image has an empty alt attribute; its file name is 3200008.png
This image has an empty alt attribute; its file name is 3200009.png
This image has an empty alt attribute; its file name is 3200051.png

ភ្លាមៗក្នុងការឡាយនោះ មានមភ្លាមៗក្នុងការឡាយនោះ មានមហាជនបានធ្វើការខមិន​ សួរទៅកាន់ ភរិយា ចក់ថា (ជូនពរអោយត្រូវគ្នាជាមួយ ចក់វិញឆាប់ៗណា)។

This image has an empty alt attribute; its file name is 3200062.png
This image has an empty alt attribute; its file name is 3200061.png

ស្រាប់តែ ផល្លា លោកដៃសំពះរួចនិយាយយ៉ាងលឿន អរគុណទៅកាន់អ្នកដែលខមិនសួរ និង ជូនពរអោយគាត់ត្រូវគ្នាវិញឆាប់ៗ ក្រោយឆ្លើយតបវិញភ្លាម គេសង្កេតឃើញថា ប្រពន្ធ ចក់ បានទម្លាក់ទឹកមុខចុះ ដូចជាហាក់បីនឹកដល់ចក់ នឹកដល់អនុស្សាវរីយ៍ រួមគ្នាអត់សុីមានសុីជាមួយគ្នា។

This image has an empty alt attribute; its file name is 3200060.png
This image has an empty alt attribute; its file name is 3200059.png

នាងបានបន្តទៀតថា ថ្ងៃនេះខ្ញុំសុំចុះទៅ Audit ស្រីៗវត្តភ្នំតិចសិន ព្រោះល្បីប្រុសៗចូលចិត្តមកនឹងណាស់ មិនថាប្តីខ្ញុំឡើយ រួចនិយាយទាំងទឹកមុខសប្បាយចិត្តផង សែដផង ហាក់ចង់យល់ចិត្តប្តីកាន់តែច្បាស់ គាត់បញ្ជាក់ទៀតថា នៅវត្តភ្នំនិងប្រហែលគេមិនស្វាគមន៍ស្រីៗទេ ព្រោះប្រុសៗពេញនិយមជាង។

This image has an empty alt attribute; its file name is 3200058-593x1024.jpg
This image has an empty alt attribute; its file name is 3200057-593x1024.jpg

មិនចាំយូរថ្ងៃទី 4​ ខែ ឧសភា ឆ្នាំ 2022​ ក្រោយ ឃើញ អតីតភរិយាឡាយបកស្រាយក្នុងឡាន ស្រាប់តែ Admin ជីង ចក់ បានបើកការឡាយទាំងកណ្តាលយប់ រៀបរាប់ពីខ្សែជីវិតគាត់ រួមទាំងចាក់បទចម្រៀងដ៍កំសត់ ចាក់ដោតទៅនិងរឿងរបស់គាត់ដែល ទើបតែប្រពន្ធលែងលះ រួចគាត់បានច្រៀងតាមបទចម្រៀងនោះ អោយហ្វេនៗស្តាប់ ទាំងទឹកមុខក្រៀមស្រពោន។

This image has an empty alt attribute; its file name is 3200065.png
This image has an empty alt attribute; its file name is 3200056-593x1024.jpg

ហើយពូសូមបញ្ជាក់ថា រឿងរ៉ាវវាតែងតែកើតឡើង ជួបរឿងណាដោះរឿងនឹងទៅ កុំខ្វល់ច្រើនពេក ហើយបើសួរពូថាយកប្រពន្ធថ្មីទៀតអត់ ពូសុំអត់ឆ្លើយទុកអោយពេលវេលាជាអ្នកដោះស្រាយ។

This image has an empty alt attribute; its file name is 3200055-593x1024.jpg
This image has an empty alt attribute; its file name is 3200054-593x1024.jpg

ហើយមានគេសួរថា លួចមានស្រីទៀតអត់ ពូចក់ ឆ្លើយថា ទេខ្ញុំឈប់ហើយ មនុស្សណាក៍ធ្លាប់ខុស ប៉ុន្តែពូមិនដែលឈប់ស្រលាញ់ ប្រពន្ធពូទេ ទុកអោយពេលវាលាជាអ្នកដោះស្រាយ ចុះ៕

This image has an empty alt attribute; its file name is 3200071.png
This image has an empty alt attribute; its file name is 3200053-593x1024.jpg
This image has an empty alt attribute; its file name is 3200070-644x1024.jpeg

បន្ថែមពីនេះអ្វីដែលកត់សម្គាលមានគេសួរមេចក់ នឹកប្រពន្ធអត់​ ចង់ត្រូវគ្នាជាមួយប្រពន្ធអត់ ស្រាប់តែ ពូចក់ ឆ្លើយវិញភ្លាមៗទាំងទឹកមុខក្រៀមក្រំ រួចប្រាប់ថា វាជាអារម្មណ៍មួយដែលពូពិបាកនឹងនិយាយ តែពូក៏មិនប្រកែក ហើយកុហកខ្លួនឯងដែរ នឹក តែប៉ុណ្ណឹង ព្រោះធម្មតាប្តីប្រពន្ធវាតែងតែនៅនឹកគ្នា នៅស្រណោះស្រណោកហើយ អារឿងបែកគ្នា វាលឿន វាថ្មីៗពេក និយាយត្រង់ហ្មង តែបើសួរអារម្មណ៍ថានឹកអត់? នឹក គ្រាន់តែពូនិយាយប៉ុណ្ណឹង។

This image has an empty alt attribute; its file name is 3200069-629x1024.jpeg
This image has an empty alt attribute; its file name is 3200068-686x1024.jpeg

ពូ ចក់បន្តទៀតថា ពូភ្នែកក្រហមដោយសារពូមិនបានដេកក្មួយ ពូគេងមិនគ្រប់ចឹងហើយ កុំគិតថាពូយំណា។

This image has an empty alt attribute; its file name is 3200067-664x1024.jpeg
This image has an empty alt attribute; its file name is 3200066-590x1024.jpeg

ជាក់ស្តែងនេះជាជីវិតគូរណាក្មួយៗពូមិនហែកគាត់ទៀតទេ ហើយពូក៏មិនចង់ឃើញគេជេរ គេតិះដៀល គេរិះគន់គាត់ ពូធ្វើអត់កើត ពូធ្វើអត់បាន ពូនិយាយមែន ពូនៅតែមានអារម្មណ៍ថា គាត់ជាប្រពន្ធ គាត់ជាស្ត្រីម្នាក់ដែលពូរៀបការជាមួយ ដែលពូក្រាបផ្ទឹមជាមួយ គឺប្រពន្ធពូ ដែលពូរៀបការពេញច្បាប់ ពូនៅតែគិតអ៊ីចឹង អ៊ីចឹងបានចិត្តពូ អារម្មណ៍ពូ ធ្វើអត់កើត ធ្វើអត់បាន ឲ្យពូទៅហែកហួរ ឲ្យពូទៅតតំាង ពូធ្វើអត់កើតទេ ពូនិយាយតាមត្រង់។

This image has an empty alt attribute; its file name is 3100079.png
This image has an empty alt attribute; its file name is 3100080-1024x768.jpg
This image has an empty alt attribute; its file name is 3100026-786x1024.jpg

ក្រោយមហាជនហ្វេនបានស្តាប់ការឡាយពូចក់ លើកទី១ដែលគាត់និយាយពីខ្សែជីវិត ប្តីប្រពន្ធគាត់ ម្នាក់ៗមានមតិលើកឡើងថា:អញដឹងរឿងហ្ហែ-ង​ច្រើន​ណាស់​ដេកទៅ,ខ្ញុំជឿថាបងនឹងរិតតែរឹងមាំងឡើង ក្រោយជួបព្យុះភ្លៀងមួយនេះ,ទារឡានវិញមកបង ទុកឌុបញ៉ុមទៅវត្តភ្នំ,បងប្អូនកុំយល់ច្រលំអីខ្ញុំមិនមែនអ្នកបំបែកបាក់គាត់ទេខ្ញុំជាប្អូនគាត់តាស🙏កុំយល់ច្រលំណា។

This image has an empty alt attribute; its file name is 3100024.jpg
This image has an empty alt attribute; its file name is 3200064.png
This image has an empty alt attribute; its file name is 3200063.png

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *