November 22, 2022

អុញនោះ !! ស្ងាត់ៗ Kaka Kh Australia ទម្លា-យសារយ៉ាងរំជួលចិត្ត ក្រោយយល់សប្តិ​ឃើញ នាយប៉េត្រូ ឈរយំហាលផ្លូវនៅមុខផ្ទះគាត់ ហាក់បីរងការអយុ-ត្តិធ-ម៍ខ្លាំង រួចដាស់តឿនទៅដល់លោក ឧកញ្ញាសម្បតិ្តបែបនេះថា…(មានវីដេអូ)

ភ្នំពេញ:​ គួររំលឹកថា កាលពី​ថ្មីៗ​នេះ​នៅលើ​បណ្ដាញ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​តារា​កំប្លែង ធុង​ប៉េ​ត្រូ ចេញមុខ​ប្រកាសប្រាប់​មហាជន​ថា ខ្លួន​បាន​រង​នូវ​ភាពអយុត្តិធម៌​មួយ ដោយ​បំពេញការងារ​ជូន​លោក​ឧកញ៉ា​ម្នាក់​តែ​មិនបាន​លុយ ។

ប៉ុន្តែ​ការ​បង្ហោះ​របស់​តារា ធុង​ប៉េ​ត្រូ ខាងលើ​នោះ ត្រូវបាន​ប្ដី​ប្រពន្ធ​លោក​ឧកញ៉ា​ខាងលើ​ចេញមុខ​បកស្រាយ​ដោយ​បដិសេដ ព្រមទាំង​បាន​ទទូច​ឱ្យ​ចេញមុខ​ទោស​ជា​សាធារណៈ ជាពិសេស​នាយ ប៉េ​ត្រូ ត្រូវបាន​ឧកញ៉ា​ដែល​ទើប​រង​អាស្រូវ​ពាក់ព័ន្ធ​នឹង​តារា​កំប្លែង​នាយ​ប្រុ​ញ កាលពី​ថ្មីៗ​នេះនោះ ជ្រុលមាត់​ប្រើពាក្យ​សម្ដី​មិន​សម​រ្យ​ថា ជា​តារា​កំប៉ិកកំប៉ុក​ទៀតផង ។​

This image has an empty alt attribute; its file name is 3300059.jpg
This image has an empty alt attribute; its file name is 3300060.jpg

​ទោះបីជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណីនេះ​នាយ ប៉េ​ត្រូ បានលើកឡើង​ជា​សំណួរ​ថា តើ​ឱ្យ​នាយ​សុំទោស​លោក​ឧកញ៉ា​រឿង​អ្វី​? ព្រោះ​កន្លងទៅ​អ្វីដែល​នាយ​បាន​ប្រាប់​មហាជន​គឺជា​រឿង​ពិត ប្រសិនបើ​នាយ​ចេញ​ការសុំ​ទោស​លោក​ឧកញ៉ា​នោះ មិន​ស្មើនឹង​នាយ​បោកប្រាស់​មហាជន​ក្លែង​ធ្វើជា​ឈ្លោះ​គ្នា​ដើម្បី​ទាមទារ Views​នោះទេ។​

This image has an empty alt attribute; its file name is 3400035-579x1024.jpg
This image has an empty alt attribute; its file name is 3400034-580x1024.jpg

​ចុងក្រោយ នាយ ប៉េ​ត្រូ សម្រក់​ទឹកភ្នែក ប្រាប់​មហាជន​ថា ដាច់ខាត​មិន​ចេញ​ការសុំ​ទោស​លោក​ឧកញ៉ា​ឱ្យ​ក្បត់​ឧ​ត្ត​ម​គិ​តិ​ខ្លួនឯង​នោះទេ។ នាយ​ថា ខ្លួន​ជា​ជនរងគ្រោះ រង​ភាព​អ​យុ​ត្តិ​ធ​ម៍ ហើយ​ខ្លួន​មិន​សុំទោស​លោក​ឧកញ៉ា​រូប​នោះទេ ព្រោះ​ខ្លួន​មិនបាន​កុហក​មហាជន ឬក៏​ក្លែង​ជា​ឈ្លោះ​គ្នា​ដើម្បី Views ទេ ។ នាយ​ថា នឹង​រង់ចាំ​ពន្លឺ​យុ​ត្តិ​ធ​ម៍ ហើយ​ហ៊ាន​ប្រឈម​ជាមួយ​ផ្លូវច្បាប់​គ្រប់យ៉ាង​។​

This image has an empty alt attribute; its file name is 3400033-567x1024.jpg
This image has an empty alt attribute; its file name is 3400032-581x1024.jpg

​ជុំវិញ​ការ​ជ្រុលមាត់​ប្រើពាក្យ​សំដី​និយាយ​ពាក្យ​ថា “​ជា​តារា​កំប៉ិកកំប៉ុក​” របស់លោក​ឧកញ៉ា​ខាងលើ ក៏មាន​មហាជន​ជាច្រើន​បាន​ប្រតិកម្ម​ធ្ងន់ៗ​ផងដែរ​៕​

This image has an empty alt attribute; its file name is 3300061.png
This image has an empty alt attribute; its file name is 3400027-2.png

ងាកមកមើល តារា​សម្ដែង​ជើងចាស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នៅ​រាត្រី​ថ្ងៃទី​០៥ ខែឧសភា​ ម្សិលមិញនេះ ​បានចេញ​មុខប្រតិកម្ម​​ ក្រោយ​លោក​ឧកញ៉ា​ម្នាក់​ បាន​ប្រើ​ពាក្យសម្ដី​ហាក់​មិនឱ្យ​តម្លៃ​ទៅកាន់​តារា ធុង​ប៉េ​ត្រូ ថា ជា​តារា​កំប៉ិកកំប៉ុក។​

This image has an empty alt attribute; its file name is 3400028.jpg
This image has an empty alt attribute; its file name is 3300073.png

ក្នុង​គោលបំណង​ការពារ​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​សិ​ល្បករ​ក្នុងនាម​ជា​ប្រធាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​អះអាងថា តារា​កំប៉ិកកំប៉ុក​ក៏មាន​កិត្តិយស​ដែរ ហើយ​ពេលខ្លះ​តារា​កំប៉ិកកំប៉ុក​ដែល​កំពុង​ល្បី និង​មានការ​គាំទ្រ​ច្រើន អាចជួយ​អ្នករកស៊ី​មួយចំនួន​ផងដែរ ហើយ​សូម្បីតែ​អ្នកនាង​ដែលជា​តារា​ជើងចាស់​ល្បី​យូរ​ឆ្នាំ​មកហើយ ក៏​នៅ​ត្រូវការ​តារា​កំប៉ិកកំប៉ុក​មកជួយ Promote មុខរបរ​ឱ្យ​ដែរ ។ ​​ការលើកឡើង​បែបនេះ​របស់​អ្នកនាង ច​ន លក្ខិណា ត្រូវបាន​មហាជន​ជាច្រើន​បង្ហាញ​គោលជំហរ​គាំទ្រ។​

អ្នកនាង​បាន​និយាយថា​៖ «​តារា​កំប៉ិកកំប៉ុក​ក៏មាន​កិត្តិយស​ដែរ ពេល​តារា​កំប៉ិកកំប៉ុក​កំពុង​ល្បី​មានការ​គាំទ្រ​ច្រើន​អ្នករកស៊ី​មួយចំនួន​ក៏​ធ្លាប់​តោងកា​លី​ប​តារា​កំប៉ិកកំប៉ុក​ដែរ សូម្បីតែ​ខ្ញុំ​ជា​តារា​ជើងចាស់​ល្បី​យូរ​ឆ្នាំ​ក៏​ខ្ញុំ​ត្រូវការ​តារា​កំប៉ិកកំប៉ុក​មកជួយ Promote មុខរបរ​របស់ខ្ញុំ​ដែរ មនុស្ស​មាន​ជំនាញ​ផ្សេងៗ​គ្នា ស៊ូ​ស៊ូ​តារា​កំប៉ិកកំប៉ុក​»។​

នេះ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ចេញមុខ​ប្រតិកម្ម និង​ជួយ​ការពារ​កិត្តិយស​ដល់​សិល្បករ​ខ្មែរ ប៉ុន្តែ​កន្លងមក​ប្រធាន​សមាគម​រូបនេះ​តែងតែ​ចេញមុខ​ជួយ​ឈឺឆ្អាល​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​សិល្បករ​សិល្បការិនី​ជាច្រើន ជាពិសេស​សិល្បករ​ដែល​ជួប​រឿង​អយុត្តិធម៌​នានា​ត្រូវបាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ចេញមុខ​ទាមទារ​យុត្តិធម៌​ជូន​ជា​ហូរហែ ជាក់ស្ដែង​ដូចជា​ករណី​ខាងលើនេះ​ជាដើម។​

លុះមកដល់កណ្តាលយប់ថ្ងៃទី 7 ​ខែ មេសា ឆ្នាំ 2022 ស្រាប់តែមានការភ្ញាក់ផ្អើលក្នុងផេកផ្លូវការ Kaka Kh Australia បានធ្វើការបង្ហោះរូបភាព​ ជាមួយនាយ ប៉េត្រូ រួចពោលពាក្យទាំងញ័រទ្រូង នៅសុខៗគាត់សុបិនឃើញ ប៉េត្រូវ យំប្រាប់គាត់ គួរអោយអាណិត ក្នុងអត្ថនីយសារនោះបានផុសថា:

ប្រហែលជាគិតអំពីភាពអយុត្តិធម៌រវាងអ្នកមាននិងអ្នកក្រពេកទើបយល់សប្តិឃើញ ប្អូនធុងប៉េត្រូ ឈរយំកណ្ដាលភ្លៀងនៅមុខផ្ទះខ្ញុំ មុខឡើងគួរឲ្យកំសត់ ហើយនិយាយត្រង់ខ្ញុំពិតជាអាណិតពេល ឃើញគាត់នៅក្នុងការយល់សប្តិបែបនេះ ព្រោះមនុស្សខ្ញុំមិនងាយហើយក៏មិនដែលមានទម្លាប់យល់សប្តិឃើញអ្នកណាផ្ដេសផ្ដាសទេ លុះត្រាណាមនុស្សម្នាក់នោះមាននិស្ស័យជាមួយខ្ញុំឬក៏មានរឿងអ្វីចង់ប្រាប់ខ្ញុំ ហើយដែលខ្ញុំនិយាយនេះខ្ញុំក៏គ្មានសិទ្ធិចោទថាខាងណាខុសខាងណាត្រូវដែរ ព្រោះយើងទាំងអស់គ្នាគ្មានអ្នកណានៅក្នុងហេតុការណ៍នោះទេ!…អ្វីដែលខ្ញុំដឹងអំពី ប្អូនធុងប៉េត្រូ ថ្វីត្បិតតែពេលខ្ញុំបានជួបគាត់ពីមុនគាត់នៅក្រជីវភាពមិនទាន់ប្រសើរដូចឥឡូវ ប៉ុន្តែនិយាយត្រង់គាត់ជាមនុស្សរួសរាយរាក់ទាក់ ស្គាល់បងស្គាល់ប្អូនជួបគាត់ពេលណាសប្បាយពេលហ្នឹង ហើយអ្វីដែលខ្ញុំដឹងច្បាស់ជាងហ្នឹងទៀតគាត់ជាមនុស្សដែលមិនចេះចង់បានរបស់គេផ្ដេសផ្ដាស សូម្បីតែចង់ជូនលុយគាត់បន្តិចបន្តួចជាកាដូក៏មិនទទួល មានតែស្វាគមន៍ខ្ញុំមកអង្គុយតុរួមគ្នាដើម្បីជល់កែវញ៉ាំអីសប្បាយជុំគ្នា… នេះគឺជាអត្តចរិកមួយដែលខ្ញុំសរសើរពីគាត់! ហើយអ្នកណាដែលស្គាល់ខ្ញុំដឹងច្បាស់ហើយខ្ញុំមិនងាយសរសើរបុគ្គលណាទេ លុះត្រាណាខ្ញុំដឹងហើយសរសើរនិយាយចេញពីចិត្ត!..♥️ក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ភាពយុត្តិធម៌!ហើយខ្ញុំនិយាយនេះសូមបញ្ជាក់ម្ដងទៀតថាមិនកាន់ជើងខាងណាទេ… លោកឧកញ៉ា គាត់បាននិយាយថាត្រូវការពាក្យថាសុំទោស ព្រោះគាត់បានបកស្រាយថា ប្អូនធុងប៉េត្រូ និយាយមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់!តែលោកឧកញ៉ាក៏និយាយប៉ះពាល់ ដល់អារម្មណ៍យើងខ្ញុំទាំងអស់គ្នាដូចគ្នា! ព្រោះលោកឧកញ៉ាបានប្រើពាក្យថា- (តារាកំប៉ិកកំប៉ុក!!!) ពាក្យនេះហាក់បីដូចជាមើលងាយដល់មនុស្សពេក ហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអញ្ចឹងឲ្យតែតារាណា ដែលមិនមានប្រយោជន៍សម្រាប់លោក លោកចាត់ទុកគេជាកំទេចមនុស្សមែនទេ???រឿងនេះយើងទាំងអស់គ្នាមិនបាននៅក្នុងហេតុការណ៍ដូច្នេះភាសាអង់គ្លេសគេហៅថា- “he said she said” or now “he said and he said” មានន័យថា-“គាត់ខាងណេះនិយាយថា” “គាត់ខាងណោះនិយាយថា” មិនអាចបញ្ជាក់បានទេថាខាងណានិយាយការពិតព្រោះកុំភ្លេចកុងត្រាក្រដាសស! មិនមានអ្វីអាចបញ្ជាក់បានទេ! ហើយបើកាន់តែបណ្ដោយមានតែនិយាយឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលរាងខ្លួន!បើសិនជាការសុំទោសពិតជាសំខាន់សម្រាប់កិត្តិយសរបស់លោកពូមែន អញ្ចឹងក្មួយសុំទៅចុះដោយក្តីគោរពក្នុងនាមជាខ្មែរដូចគ្នា ព្រោះ ប្អូនធុងប៉េត្រូ គ្នាវាក្រជាងលោកពូឧកញ៉ាទៅហើយ តែរវាងអ្នកក្រហើយនិងអ្នកមានយើងសុទ្ធតែជាមនុស្សដូចគ្នាទេមិនគួរណាប្រមាថគ្នា(តារាកំប៉ិកកំប៉ុក)ដូច្នេះឡើយ ដូច្នេះខ្ញុំគិតថាគួរតែមានការសុំទោសទៅវិញទៅមកទើបត្រូវ!ហើយសូមឲ្យលុបគ្រប់រូបភាពសកម្មភាពវីដេអូទាំងអស់ ដែលធ្លាប់មានជាមួយគ្នា ហើយសូមឲ្យរឿងនេះបញ្ចប់ដើរផ្លូវរាងខ្លួនដោយសន្តិវិធី…ព្រោះជាធម្មតាបើសិនជាខ្ញុំ បើខ្ញុំស្អប់អ្នកណាឬមិនពេញចិត្តជាមួយអ្នកណាដែលខ្ញុំគិតថាបាននិយាយបំភ្លៃឬធ្វើឲ្យអាប់អោនដល់កិត្តិយសរបស់ខ្ញុំ បើខ្ញុំមិនបានឃើញតែប្រយោជន៍ ខ្ញុំមិនបានអាងខ្លួនឯងអ្នកធំ ខ្លួនឯងអ្នកមានលុយ ខ្ញុំពិតជាល្អបរិសុទ្ធ ខ្ញុំមិនបានកុហកបោកប្រាស់អ្នកណានិងស្រឡាញ់កិត្តិយសរបស់ខ្ញុំមែន កុំថាឡើយឈ្មោះមិនចង់ចាំ មុខមិនចង់ឃើញមិនចង់ជួប សូម្បីតែរូបភាពទាំងប៉ុន្មានដែលធ្លាប់មានជាមួយគ្នាក៏មិនចង់ទុកនាំតែចង្រៃនាំតែគេថា- តោងកាលីបតារាកំប៉ិកកំប៉ុកដើម្បីប្រយោជន៍ខ្លួនឯង ប្រើគេអស់សាច់ហើយចង់លាបពណ៌គេបែបណាក៏សម ដៀលតារាកំប៉ិកកំប៉ុកបែបណាខ្លួនឯងនៅតែត្រូវ …អញមានលុយ! ធ្វើអីអញ? ធ្វើអញប្ដឹង!!!(អញ្ចឹងបានយូរទៅគេលេងឲ្យតម្លៃអ្នកមាន…😒)ខ្ញុំធ្លាប់ឃើញថាលោកពូខំធ្វើបុណ្យច្រើនដែរមកហើយ ចុះរឿងអីបានតារាកំប៉ិកកំប៉ុកម្នាក់សោះ មានឥទ្ធិពលប៉ះពាល់ដល់កិត្តិយសរបស់លោកពូខ្លាំងយ៉ាងនេះ? តារាកំប៉ិកកំប៉ុកគួរណាតែគ្មានអ្នកគាំទ្រទេអញ្ចឹង ឬក៏លោកពូគ្រាន់តែចង់បង្ហាញរិទ្ធបារមីអ្វីម្យ៉ាង? …😌សុំទោសណាបើខ្ញុំនិយាយត្រង់ពេក ចូលគិតតាមការគួរ..

ក្រោយមហាជនជាច្រើនបានឃើញសារនោះភ្លាមម្នាក់ៗទប់អារម្មណ៍មិនជាប់ខមិនព្រោងព្រាតថា:ពាក្យពិតអ្នកតូចទាបនិយាយស្តី មិនស្មើនឹងពាក្យមន្ត្រីនិយាយលេងសើច,និយាយត្រូវណាស់អូន❤️❤️,បងគាំទ្ររអូននិយាយត្រូវណាស់♥️,អ្នកខ្លះឃើញគេក្រហើយមើលងាយ..អ្នកនោះមិនគួអោយគោរពទេ..អ្នកមានមិនអាចមានដល់៣តនោះទេ..អ្នកក្រក៏មិនអាចក្រដល់៣ជំនាន់នោះដែរ..តែបើបានជួបគ្នាលើវីថីជីវិតហើយ.ញញឹម.សើច.ឬក៏មើលគ្នាទៅវិញទៅមកក្នុងន័យល្អៗ.ទៅ..ត្រូវចាំបណ្តាំលោកឪម៉ុងរិទ្ធី.ថា.ដល់ពេលស្លាប់ទៅអ្នកក្រនោះឯងហើយសែងខ្មោចយើងយកទៅបូជា.ចាំ…។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *