November 26, 2022

ញាក់សាច់ !! មាស​ នីតា អ្នកcover ផ្លូវណាទៅផ្ទះម៉ែក្មេក ដែលល្បីមានអ្នកចាប់អារម្មណ៍ខ្លាំងក្នុងពេលកន្លង ពេលនេះនាងបានចូលប្រលង Cambodia Idol Seasion4 ហើយរីឯសម្លេងគឺថា…(មានវីដេអូ)

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិច ជឿជាក់ថា អ្នកប្រើប្រាស់បណ្ដាញសង្គមមិនតិចនោះទេ​ ដែលបានស្គាល់និងស្តាប់បទ«ផ្លូវទៅផ្ទះម៉ែក្មេក» ដែលមានការផ្ទុះខ្លាំងដែលបាន Cover ដោយកញ្ញា មាស នីតា ប៉ុន្មានខែមកនេះ។

យ៉ាងណាមិញ គួរឲ្យសោកស្ដាយ ដោយកាលពីថ្មីៗនេះ កញ្ញា មាស នីតា បានបង្ហោះសារថា បទចម្រៀង «ផ្លូវទៅផ្ទះម៉ែក្មេក» ត្រូវបានសម្រេចលុបចេញពីYoutube ខណៈត្រឹមជាងមួយខែមានអ្នកចូលមើលដល់ទៅ១៦លានដង ដោយសារជាសំណើររបស់ម្ចាស់ដើម និងមិនចង់មានបញ្ហាទើបក្រុមរបស់ កញ្ញា មាស នីតា សម្រេចធ្វើបែបនេះ។

នៅក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២២ ផលិតកម្ម អេ​ច​ប៊ី បាន​បញ្ជាក់ថា ផលិតកម្ម អេ​ច​ប៊ី បានសម្រេច​ឲ្យ​ម្ចាស់​បទ Cover បទ «​ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក​» ដែលជា​បទ​ដើម​របស់​កញ្ញា ថា​ន់ នឿ​ថង លុប​ចេញពី Chanel You Tube​របស់ខ្លួន​។ ដោយ​ម្ចាស់​បទ​Cover បាន​យក​ទៅ​ច្រៀង​បន្ត និង​មាន​សារព័ត៌មាន ព្រមទាំង​ម្ចាស់​Concert​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ក្នុង​ខ្លឹមសារ​ថា ម្ចាស់​Cover​ជា​ម្ចាស់​បទ​ដើម​។

ងាក​មក កញ្ញា មាស នី​តា ដែលជា​ម្ចាស់​Cover​បទ​នេះ​នោះ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដោយ​សម្ដែង​ការ​សោកស្ដាយ ក្រោយពី​លុប​បទ​នេះ​ចេញ តាម​សំណើ​ម្ចាស់​ដើម និង​បាន​អះអាង​ថា មិនមែន​ខ្លួន​គ្មាន​បទ​ខ្លួនឯង​ច្រៀង​នោះ​ទេ តែ​ដោយសារ​ស្រឡាញ់​បទ​នេះ ទើប​យក​មក​ច្រៀង​Cover​តែម្ដង​។

លើស​ពី​នេះ កញ្ញា មាស នី​តា ថែមទាំង​អះអាង​ថា មុននឹង​ច្រៀង​Cover​បទ​នេះ​នោះ បាន​សុំ​សិទ្ធិ​ពី​ម្ចាស់​ដើម​ត្រឹមត្រូវ​ទៀត​ផង​។ ទោះ​យ៉ាងណា បើ​ក្រឡេក​មើល​សេចក្ដីជូនដំណឹង​របស់​ផលិតកម្ម​ខាងលើ​វិញ បាន​បញ្ជាក់​ថា ការពិត​ជាក់ស្ដែង ពុំ​មាន​បាន​សុំ​សិទ្ធិ​ពី​ផលិតកម្ម​នោះ​ឡើយ​៕

ទន្ទឹមនឹងនេះ ក្រោយពី ចម្រៀងCover មួយបទនេះត្រូវបានលុបចេញ កញ្ញា មាស នីតា និងក្រុមរបស់នាង បានសន្យាថា និងមានអ្វីប្លែកថ្មីមកបម្រើជូនដល់អ្នកទស្សនា និងឈប់ច្រៀង cover ចាប់ពីពេលនេះ តទៅ៕

ជាក់ស្តែងមានការភ្ញាក់ផ្អើល ហើយ​នៅ​យប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២​នេះ នាង​ថែមទាំង​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​ទៀតផង​។​

នៅក្នុង​ការចូលរួម​ប្រឡង​ចម្រៀង​នេះ បេ​ក្ខ​នារី ពៅ ស្រី​មាស ដែល​គេ​ស្គាល់​ថា ជា កញ្ញា មាស នី​តា បាន​លើកយក​បទ «​ខ្លាច​ឃ្លាត​» មក​ច្រៀង​យ៉ាង​ពីរោះ​រណ្ដំ ធ្វើ​ឲ្យ​គណៈកម្មការ ទប់ចិត្ត​មិន​ជា​ប់​នោះឡើយ សូម្បីតែ​លោក​ឆន សុវណ្ណ​រាជ ជា​តារា​ចម្រៀង​ដ៏​ល្បី ក៏​​​ក្លាយ​ជា​អ្នកគាំទ្រ​របស់​អ្នក​Cover​បទ​«​ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក​» ដ៏​ល្បី​នេះ​ផង​ដែរ​។

ដោយ​ភាព​ពេញចិត្ត​នឹង​ទឹកដម​សំឡេង​របស់​កញ្ញា មាស នី​តា ក្រោយ​លើក​សរសើរ​មិន​ដាច់​ពី​មាត់​រួច គណៈកម្មការ​ទាំង​៤​បានសម្រេច​ឲ្យ​បេក្ខនារី​រូប​នេះ ឈាន​ទៅ​វគ្គ​បន្ត​ទៀត ជាមួយ​នឹង​សំឡេង​អបអរសាទរ​យ៉ាង​កងរំពង​ពី​ទស្សនិកជន​៕

សូមទស្សនាវីដេអូខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *