November 29, 2022

ទោះបីកំពុងជួបទុក្ខក៏ពិតមែន តែព្រះនាង​តូច ជេណា នៅ​តែឈ្លាតយាង​ទៅ​ចូលរួម​បុណ្យ​ស-ព​ឪពុក​ម្ដាយ ធារិកា និង​បានផ្ដាំ​ផ្ញើ​ទៅ​កាន់​មហាជន​ថា…(មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ ព្រះនាង​តូច នរោត្តម ជេនណា ទើបតែ​បាត់បង់​ជីដូន​ជា​ទី​ស្រឡាញ់ ហើយ​ស្រប​ពេល​កំពុង​កាន់​ទុក្ខ​នេះ ព្រះនាង ​​​ក៏បាន​ឆ្លៀត​ពេលដើម្បីយាង​ទៅ​ចូលរួម​រំលែក​ទុក្ខ​តារា​ចម្រៀង​សុវត្ថិឌី ធារិកា ដល់​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ផង។

សូមបញ្ជាក់ដែរថា ​ឪពុកម្ដាយ​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ក្រ-ឡាប់​រថយន្ត​នៅ​ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​នៅឯខេត្តព្រះវិហារ ។

ដោយឡែកនៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ព្រះនាង​តូចជេនណា បានបង្ហោះរៀបរាប់បែបនេះថា៖ត្បិតតែពេលនេះជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធិរីកា ធ្វើអោយខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលអោយខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យសពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

បងស្រីធិរីកា ខ្ញុំពិតជាបានយល់ច្បាស់នូវអារម្មណ៍នៃការចាកចេញគ្មានថ្ងៃត្រឡប់វិញរបស់អ្នកជាទីស្រឡាញ់។ បងស្រីបាត់បង់អ្នកជាទីស្រឡាញ់ដល់ទៅពីរនាក់ក្នុងពេលតែម្តង ជាអ្វីដែលពិបាកទទួលយកបំផុត សម្រាប់រូបខ្ញុំ ខ្ញុំបាត់បង់ជីដូនដែលខ្ញុំអោប ខ្ញុំថើបរាល់ថ្ងៃ ជីដូនដែលមានព្រះព្រហ្មវិហារធម៌ ទ្រូងខ្ញុំមានទម្ងន់ទុក្ខធ្ងន់ហួសប្រមាណណាស់ទៅហើយ ចុះទម្រាំបងស្រីវិញ តើក្នុងទ្រូងមានសមានទុក្ខធ្ងន់ប៉ុនណាទៅ។ ការបាត់បង់នេះ ជាការឈឺចាប់ដ៏ធំបំផុត ទុក្ខទាំងប៉ុន្មាន មានពេញទ្រូង ដែលមិនអាចរាស់បាន ទោះបីជាយើងយំរីងខះអស់ទាំងខ្លួន ក៏ពួកគាត់មិនអាចអោយគាត់ត្រឡប់មកវិញបានដែរ។

ហើយព្រះនាងបានបន្ថែមទៀតថា ៖ ខ្ញុំគ្មានអ្វីចូលរួមក្រៅពីជួយរំលែកទុក្ខសោកដ៏ក្រៀមក្រំនេះ និងសុំអោយបងស្រីរឹងមាំឡើង លោកម្តាយនិងលោកឪពុករបស់បងស្រី និងទៅដល់ឋានសួគ៌សុគតិភព ហើយពួកគាត់និងតាមថែរក្សាបង និងក្រុមគ្រួសារជាមិនខាន។សូមផ្តាំទៅកាន់បងប្អូនថា ថ្ងៃស្អែកយើងមិនដឹងថានឹងមានអ្វីកើតឡើងទេ ការងារដែលត្រូវធ្វើ អ្វីដែលគួរធ្វើទៅកាន់អ្នកមានគុណ បងប្អូន មិត្តភក្តិ យើងគួរធ្វើវាទៅ កុំចាំពួកគាត់ចាកចេញ បានស្តាយក្រោយនោះ គឺហួសពេលហើយណា។

Leave a Reply

Your email address will not be published. Required fields are marked *