November 22, 2022

កាន់តែស្រណោះ ! សុវត្ដិឌី ធារិកា នឹកឃើញ ឈឺចា-ប់ពេក បានធ្វើការទម្លា-យសារ អមដោយរូបភាព អ្នកមានគុណទាំង២ រួចពោលពាក្យទាំងទឹកភ្នែកថា…(មានវីដេអូ)

ភ្នំពេញ:​ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពេលថ្មីកន្លងទៅនេះមានហេ-តុការ-ណ៍មួយកើតឡើងយ៉ាងរំជួលចិត្ត កក្រើកក្នុងបណ្តាញសង្គមហ្វេកបុក ដោយគ្រួសារសុវត្ថិឌី ធារិកា​ បានជិះឡានគេចក្រឡុ-កធ្លា-ក់ចូលប្រឡា-យទឹក ស្លា–ប់២អ្នក របួស៣អ្នក ដោយម៉ាក់ប៉ារបស់គាត់បានលាចាក់លោកព្រមគ្នាតែម្តង ត្រឹមរយះពេល៥នាទី ក្នុងហេ-តុការ-ណ៍នោះ ដោយគាត់សន្-លប់ក្នុងឡាន ធ្វើអោយគាត់មិនអាចចេញមកក្រៅបាន រីឯប្អូនប្រុសវារចេញតាមកញ្ចក់ដែរបែកនោះ។

ក្រោយសាកសព យកមកដល់ទាំងកណ្តាលយប់ដោយធ្វើបុណ្យនៅក្នុងវត្តស្ទឹងមានជ័យ បានមានវត្តមានរៀបចំជូន ជាច្រើននាក់ ចាំទទួលមើលថែ សុវត្ថិឌី ធារិកា ក្រោយជួបរឿងអកុសលមួយនេះ ក្នុងនោះតារាជាច្រើនដួងបានធ្វើការចូលរួមរំលែកទុក្ខ និយាយទាំងទឹកភ្នែក។

ករណីនេះ កើតឡើង ក្រោយពី​តារាចម្រៀង អ៊ា​ម វ​ន្នី និង​ឪពុកម្ដាយ​សុវត្ថិ​ឌី ធា​រិ​កា រួម​នឹង​មនុស្ស​មួយចំនួនទៀត បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​អុំទូក និង​សំណង់​សិល្បការ​ផ្សេងៗ ស្ថិតក្នុង​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។ លុះ​ត្រឡប់មកវិញ ក៏​ជួប​រឿង​អកុសល​នេះ​តែម្ដង​។​

ស​,​ព​អ្នក​មានគុណ​ទាំង​២​របស់​តារា​ចម្រៀងថោនរូបនេះ ត្រូវ​បាន​បូជា​រួចរាល់ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២ ខណៈ​ពិធី​បុណ្យ​៧​ថ្ងៃ ក៏បាន​រៀបចំ​​​រួចរាល់​ហើយ​ដែរ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ។

នៅក្នុងពិធីបុណ្យ៧ថ្ងៃនោះ គេ​សង្កេត​ឃើញ​វត្តមាន​បុគ្គល​ល្បីៗ រួម​នឹង​អ្នក​សិល្បៈ​ចូលរួម​ជាច្រើន​ ក្នុង​នោះ​មាន​ដូចជា តារា​ចម្រៀង និង​តារា​សម្តែង អេឡិច ចាន់ត្រា, តារា​សម្តែង ញ៉ែម សុគន្ធ, តារាចម្រៀង ស៊ីរីកា, អ្នកនាង ចន ច័ន្ទលក្ខិណា, ហ៊ិន ចាន់នីរ័ត្ន, លោក អ៊ឹម ជីវ៉ា, តារាចម្រៀង វេ ហាស៍, ពិធីការិនី គង់ សុជាតិ ជាដើម។

ឪពុកម្ដាយ តារាចម្រៀង ធា​រិ​កា ត្រូវបាន​អ្នក​សិល្បៈ ក៏ដូចជា​អ្នកជិតខាង​សរសើរ​ដូចៗ​គ្នា​ថា ជា​មនុស្ស​ស្លូតបូត ចិត្តល្អ គួរ​ឲ្យ​គោរព​ស្រឡាញ់ រួម​នឹង​មាន​កូន​ជា​តារាចម្រៀង​ផង​នោះ បានធ្វើ​ឲ្យ​រឿងនេះ ក្លាយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​មហា​ជន ដោយ​ម្នាក់ៗ​សម្ដែង​ការ​អាណិត​, សោកស្ដាយ ជា​ពន់ពេក​។​

ចំណែក សុវត្ថិ​ឌី ធា​រិ​កា ជា​កូន​វិញ រឹតតែ​ឈឺចាប់ សោយ​ស្ដាយ ពិបាក​ទទួលយក ដោយ​នាង​យំសោក​គក់​ទ្រូង​តាំងពី​ថ្ងៃ​កើត​ហេ​,​តុ រហូតដល់​ថ្ងៃបុណ្យ​៧​ថ្ងៃ រាង​ធ្វើ​ចិត្តបាន​ខ្លះ ដោយសារ​តែ​មាន​កម្លាំង​ចិត្ត​ពី​មហាជន ,​អ្នក​សិល្បៈ, សាច់ញាតិ​, អ្នក​រួម​ការងារ​ជាមួយ​ឪពុក​នាង​, បុគ្គល​ល្បីៗ​ជាច្រើន​ ទៅ​លើកទឹកចិត្ត​ដោយ​ផ្ទាល់ និង​ប្រយោល​នោះ។

ទោះយ៉ាងណា អតីតបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idolរូបនេះ នៅតែបង្ហាញការនឹករំលឹកចំពោះអ្នកមានគុណនៅឡើយ ដោយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នាង បានបង្ហោះរូបថតជាមួយឪពុកម្ដាយពេលនៅមានជីវិត ជាច្រើនសន្លឹក ហើយបង្ហាញអារម្មណ៍យ៉ាងខ្លីថា «នឹកណាស់»។

តាមរយៈនេះ អ្នកសិល្បៈ បានចូលទៅខំមិនលើកទឹកចិត្តជាច្រើន ក្នុងនោះ ពួកគេលើកឡើងថា «ពួកគាត់ទៅបានសេចក្ដីសុខហើយណាបង រឹងមាំឡើ ងប្អូនប្រុសបងគាត់ត្រូវការបងខ្លាំងណាស់ពេល ដែលអត់ពីគាត់ទាំងពីរ, អូន ស្តាប់ធម៌អប់រំចិត្តណាអូន, ពួកគាត់ទៅបានសុខហើយណាអូន»៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *