November 26, 2022

ច្បាស់ហើយ ! មូលហេ-តុដែលបណ្តា,លឪ្យក្រឡា,ប់ឡាន ហើយបា,ត់ប,ង់ជីវិត ឪពុក ម្តាយ របស់ធារិកាទាំងព្រមគ្នា ដោយសារតែ…(មានវីដេអូ)

ភ្នំពេញ:​ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ មានហេ-តុការ-ណ៍មួយកើតឡើងយ៉ាងរំជួលចិត្ត កក្រើកក្នុងបណ្តាញសង្គមហ្វេកបុ,ក ដោយគ្រួសារសុវត្ថិឌី ធារិកា​ បានជិះឡានគេចក្រឡុ-កធ្លា-ក់ចូលប្រឡា-យទឹក ស្លា–ប់២អ្នក របួស៣អ្នក ដោយម៉ាក់ប៉ារបស់គាត់បានលាចាក់លោកព្រមគ្នាតែម្តង ត្រឹមរយះពេល៥នាទី ក្នុងហេ-តុការ-ណ៍នោះ ដោយគាត់សន្-លប់ក្នុងឡាន ធ្វើអោយគាត់មិនអាចចេញមកក្រៅបាន រីឯប្អូនប្រុសវារចេញតាមកញ្ចក់ដែរបែកនោះ។

ក្រោយសាកសព យកមកដល់ទាំងកណ្តាលយប់ដោយធ្វើបុណ្យនៅក្នុងវត្តស្ទឹងមានជ័យ បានមានវត្តមានរៀបចំជូន ជាច្រើននាក់ ចាំទទួលមើលថែ សុវត្ថិឌី ធារិកា ក្រោយជួបរឿងអកុសលមួយនេះ ក្នុងនោះតារាជាច្រើនដួងបានធ្វើការចូលរួមរំលែកទុក្ខ និយាយទាំងទឹកភ្នែក។

ណីនេះ កើតឡើង ក្រោយពី​តារាចម្រៀង អ៊ា​ម វ​ន្នី និង​ឪពុកម្ដាយ​សុវត្ថិ​ឌី ធា​រិ​កា រួម​នឹង​មនុស្ស​មួយចំនួនទៀត បាន​ទៅ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វេទិកា​អុំទូក និង​សំណង់​សិល្បការ​ផ្សេងៗ ស្ថិតក្នុង​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។ លុះ​ត្រឡប់មកវិញ ក៏​ជួប​រឿង​អកុសល​នេះ​តែម្ដង​។​

ជុំវិញ​រឿង​នេះ​ ​សុវត្ថិឌី ធា​រិ​កា ​ធ្លាប់​បញ្ជាក់​ប្រាប់​ សារព័ត៌មាន​TVFB​ ពេល​កំពុង​ធ្វើ​បុណ្យ​អ្នកមានគុណ​នៅ​វត្ត​ស្ទឹងមានជ័យ​កាលពី​​ព្រលប់​ថ្ងៃទី១៨ ខែឧសភា ​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​ទៅ​បំពេញការងារ​នៅ​ខេត្ត​ព្រះវិហារ ហើយ​ពេល​ថ្ងៃ​ជិះ​ទៅ​នោះ​ មាន​ព្យុះភ្លៀង។

ធារិកា បន្តថា អញ្ចឹង​ថ្ងៃ​ ដែល​ខ្លួន​ច្រៀង​ចប់​កម្មវិធី​នៅ​កំពង់​ស្រឡៅ ខេត្ត​ព្រះវិហារ​ហើយ​នោះ ស្រាប់តែ​ខ្លួន​ជិះ​មកវិញ​​ ផ្លូវ​កោង ហើយ​ដី​រអិល ដី​ភ្លៀង ហើយ​ប៉ា​ខ្លួន​អ្នក​បើកឡាន យើង​ជិះ​៥​នាក់​ក្នុង​ឡាន ពេលនោះ​ប៉ា​ខ្លួន​កាច់ចង្កូត​អត់​ទាន់។ ធារិកា ថា ជាធម្មតា យើង​កាច់​ទាន់​ហើយ តែ​ដីក្រហម វា​មាន​ក្រួស មានអី​អញ្ចឹង រអិល កាច់​ទៅ​ក្រឡាប់​ចូល​ប្រឡាយ​តែម្ដង។

ធារិកា បន្ថែមថា នៅក្នុង​ឡាន​នោះ មាន​គ្នា​៥​នាក់ មាន​ប៉ា​ម៉ាក់​ខ្លួន​, ខ្លួន (​ធា​រិ​កា​), ប្អូនប្រុស​ខ្លួន និង​ម៉ាក់យាយ​។ ពេលនោះ ខ្លួន​អង្គុយ​ក្រោយ​៣​នាក់ ហើយ​ប៉ា​ម៉ាក់​អង្គុយ​មុខ តែ​ខ្លួន​មិន​អាច​ជួយ​គាត់​បាន​។ ពេល​ក្រឡាប់​ភ្លាម ម៉ាក់​ខ្លួន​ស្រែក ឮ​សំឡេង​នេះ​ជាប់​ត្រចៀក ខ្លួន​យំ​លែង​ចេញ​ហើយ​។​

ជាមួយគ្នានេះ ធា​រិ​កា បាន​បញ្ជាក់​ថា អ្វីៗ​ហួសហើយ​ខ្លួន​មិន​ចង់​រំលឹក​ទេ ព្រោះ​ប៉ា​ម៉ាក់​ខ្លួន​ល្អ​ណាស់ ពួកគាត់​ស្រឡាញ់គ្នា​ណាស់ សូម្បីតែ​ទៅ​ក៏​ទៅ​ជាមួយគ្នា ហើយ​ខ្លួន​មិន​អាច​ជួយ​ពួកគាត់​បាន ដោយសារ​ពេល​ហ្នឹង ​វារ​ចេញ​តាម​កញ្ចក់​ឡាន។

ធារិកា បញ្ជាក់ទៀត​ថា បែក​កញ្ចក់​ខាងក្រោយ បើសិនជា​អត់​បែក​កញ្ចក់​ខាងក្រោយ ខ្លួន​ប្រហែលជា​មិន​រស់​ដូចគ្នា​៥​នាក់​។ ប៉ុន្តែ​ប្អូន​ខ្លួន​ឆ្លាត ពេល​បែក​កញ្ចក់​វារ​ទាញ​ដៃ​ម៉ាក់​យាយ​ទៅ ហើយ​ទាញ​ខ្លួន​ចុងក្រោយ តែ​ខ្លួន​អត់​ទាន់​ចេញ ចង់​ស្រវា​រក​ប៉ា​ម៉ាក់ តែ​គាត់​លិច​ទឹក​ទៅ​ហើយ។ វា​ជា​ប្រឡាយ​តែ​វា​ជ្រៅ បើ​គេ​ច​មក​ខាងឆ្វេង​វិញ​គុម្ព​ព្រៃ​ធម្មតា អត់​មាន​ទឹក​ទេ ខ្លួន​សោកស្ដាយ​ណាស់។

ធា​រិ​កា​ថា នៅ​កន្លែង​នោះ​ដាច់ស្រយាល តែ​ក្រុមការងារ ដែល​ទៅ​ខេត្ត​ជាមួយគ្នា ឃើញ​ទៅ ក៏​ជិះ​បក​មកវិញ ជួយ ហើយ​មាន​អ្នក​ស្រុក​ជួយ​ផង​ដែរ​។ ធា​រិ​កា​ថា ទម្រាំ​យក​ឪពុកម្ដាយ​ចេញចូល​១០​នាទី​ជាង​ហើយ ហើយ​នាង​ គិត​ថា ប៉ាម៉ាក់​ខ្លួន​សន្លប់ បើសិនជា​អត់​សន្លប់ អត់​អី​ទេ ប្រហែលជា​សន្លប់ ព្រោះ​ប៉ា​ខ្លួន​ត្រូវ​ត្រង់​.​ក​ចេញឈា,ម ត្រូវ​ជើង ហើយ​ម៉ាក់​ខ្លួន​មាន​ជំងឺ​បេះដូង​។

ងាកមកតារាចម្រៀង អ៊ាម វន្នី ដែលជាអ្នកចូលរួមកម្មវិធីនៅព្រះវិហារជាមួយធារិកា ដែរនោះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះសារទម្លាយពីមូលហេតុនៃការក្រ,ឡាប់នេះថា «តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះ ថ្នាក់ដល់ជីវិត»។

អតីតបេក្ខជនក្នុងកម្មិវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodina Idolរូបនេះ បានបន្តថា «ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»។

ក្រោយការបង្ហោះនេះរួចមកមានការចូលបញ្ចេញយោបល់ជាច្រើន ក្នុងនោះមតិខ្លះលើកឡើងថា «សំបកចិនចឹងហើយ ចូលរួមរំលែកទុក្ខផង»។ ជាការឆ្លើយតប អ៊ាម វន្នី បានបញ្ជាក់ថា «សំបកកង់ថៃទេប្អូន ហើយទើបនឹងដូរទៀតផង»។

ដោយឡែក តារាចម្រៀង សុវត្ថិឌី ធារិកា ដែលជាកូនជ.ន.រង.គ្រោះ ពេលឃើញការបង្ហោះខាងលើនេះរួចមក បានត្រឹមចូលទៅខំមិនអមដោយស្ទីកឃ័រទឹកភ្នែកថា «អរគុណបង»៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *