November 21, 2022

Wow !​ លោកដុកទ័រ មិនត្រឹមតែសង្ហារនោះទេ ថែមទាំងច្រៀងពីរោះទៀតផង ធ្វើឲ្យមហាជន ជាពិសេសស្រីៗលាន់មាត់គ្រប់គ្នា…(មានវីដេអូ)

ភ្នំពេញ:​ ដូចដែរប្រិយមិត្តបានជ្រាបហើយថា Cambodian Idol Seasion4 នេះពិតជាមានបេក្ខជន បេក្ខនារី ជាច្រើនរូបដែរមានសមត្ថភាពផ្សេងៗគ្នា ជាពិសេសមានដុងពីសិល្បះផ្សេងៗគ្នា ធញវើអោយមហាជនជាច្រើនរង់ចាំទស្សនារៀងរាល់ថ្ងៃអាទិត្យដាច់បាយដាច់ទឹក។

អ្វីដែរគ្រប់គបានទស្សនារួចគឺ Week1,​ Week2​​​,​ Week 3 ចំណែកឯ Week 4 នេះកាន់តយែញាក់សាច់តែម្តង វិញគឺថាអែមតែម្តង ដោយលិចចេញបេក្ខជន​គ្រូពេទ្យ​ម្នាក់​ឈ្មោះ​ស៊ឹម ច័ន្ទ​ពន្លឺ អាយុ​២៩​ឆ្នាំ មកពី​ខេត្តតាកែវ ពិតជា​បាន​សាង​ភាព​ភ្ញាក់ផ្អើល​សម្រាប់​គណៈកម្មការ​​ខ្លាំងណាស់ ជាពិសេស​កញ្ញា សុខ ស៊ី​ឡា​លីន​តែម្ដង​។ គ្រាន់តែ​ឃើញ​គ្រូពេទ្យ​សង្ហា បង្ហាញ​វត្តមាន​ភ្លាម តារាចម្រៀង ដែល​អាច​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​រូប​នេះ និយាយ​លែបខាយ ធ្វើជា​មាន​អាការៈ​ឈឺ​បេះដូង​បាត់​ទៅហើយ​។​

ក្រោយបង្ហាញមុខលើឆាក គាត់ពិតជាមានទេពកុសល្យច្រើនមែន ចេះភាសាច្រើនទៀត មិនតែប៉ុណ្ណោះ គាត់មានរូបរាងសង្ហារ មិនចាញ់ដារា ស្រុកគេឡើយ សូម្បី Coach សុខ សីឡាលីន ក៍លង់ស្នេហ៍លោកដុកទ័រម្នាក់នេះដែរ រោលរាលកម្តៅពេញលើឆាកតែម្តង មើលទៅមិនមែនលង់ស្នេហ៍លេងៗទេ គឺមែនទែនតែម្តង។

ក្រឡេកមកមើលសមត្ថភាពវិញគឺថា លោកដុកទ័រគាត់ធ្លាប់​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​បែប​នេះ​ដែរ​ នៅឯ​ប្រទេស​វៀតណាម​ទៀត​នោះ រឹតតែ​ធ្វើ​ឲ្យ​គណៈកម្មការ កាន់តែ​ចាប់អារម្មណ៍​លើ​រូបគេ​ថែម​មួយ​កម្រិត​ទៀត និង​សួរនាំ​ពី​ការ​​រៀបចំ​ឆាក​នៅ​ទីនោះ​ ធៀប​នឹង​នៅ​កម្ពុជា​យើង​ផង​ដែរ។

ក្រោយ Coach ទាំងបួនសួរនាំអស់ហើយ អ្វីដែរគេកត់សំគាល់ខ្លាំងគឹ សុខ សីឡាលីន សុំដុកទ័រម្នាក់នោះ ជិះទៅផ្ទះជាមួយផង ហើយបើអត់មានអីជិះ គាត់ជូនទៅដល់ផ្ទះ ហើយសុខ សីឡាលីន បានសុំគាត់ថត MV រួមគ្នាទុកជាអនុស្សាវរីស៍ ទៀតផងទើគាត់ធ្លាក់រឺជាប់ក៍ដោយ ក៍ចង់ថតជាមួយដែរ៕

ជាក់ស្តែងក្រោយពេកបងស្រាយបទចម្រៀង Halo មួយបទនេះចប់ មហាជន ព្រមទាំង Coach ទាំង៤ សរសើរគាត់មិនដាច់ពីមាត់ កម្រមានមនុស្សបែបនេះណាស់ មានទាំងសមត្ថភាព ចំណេះដឹង សិល្បះ មិនចេះលាក់ទុក មកចែកជូនមហាជនទាំងអស់បានស្គាល់ពីគាត់ ហើយបើសិនជាគាត់ជាប់គាត់ល្បីខ្លាំងជាកំពូលដារាអាជីបទៀត ព្រោះគាត់មានដុងទាំងព្រមតែម្តង។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *