November 22, 2022

អុញនោះ !! ក្រោយ​គ្រូពេទ្យ ​បកស្រាយ​ថា ជា​ខ្មែរ ស្រាប់តែលេចចេញរូបថត មួយសន្លឹក ផ្អើ,ល​ពេញ​ទីកតុក ធ្វើឲ្យមហាជនទាយទុកមុនថា…(មាន​វីដេអូ)

ភ្នំពេញ:​ សូមរំលឹកបន្តិចសិន ដូចដែរប្រិយមិត្តបានជ្រាបហើយថា Cambodian Idol Seasion4 នេះពិតជាមានបេក្ខជន បេក្ខនារី ជាច្រើនរូបដែរមានសមត្ថភាពផ្សេងៗគ្នា ជាពិសេសមានដុងពីសិល្បះផ្សេងៗគ្នា ធញវើអោយមហាជនជាច្រើនរង់ចាំទស្សនារៀងរាល់ថ្ងៃអាទិត្យដាច់បាយដាច់ទឹក។

វីដែរគ្រប់គបានទស្សនារួចគឺ Week1,​ Week2​​​,​ Week 3 ចំណែកឯ Week 4 នេះកាន់តយែញាក់សាច់តែម្តង វិញគឺថាអែមតែម្តង ដោយលិចចេញបេក្ខជន​គ្រូពេទ្យ​ម្នាក់​ឈ្មោះ​ស៊ឹម ច័ន្ទ​ពន្លឺ អាយុ​២៩​ឆ្នាំ មកពី​ខេត្តតាកែវ ពិតជា​បាន​សាង​ភាព​ភ្ញាក់ផ្អើល​សម្រាប់​គណៈកម្មការ​​ខ្លាំងណាស់ ជាពិសេស​កញ្ញា សុខ ស៊ី​ឡា​លីន​តែម្ដង​។ គ្រាន់តែ​ឃើញ​គ្រូពេទ្យ​សង្ហា បង្ហាញ​វត្តមាន​ភ្លាម តារាចម្រៀង ដែល​អាច​ច្រៀង​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​រូប​នេះ និយាយ​លែបខាយ ធ្វើជា​មាន​អាការៈ​ឈឺ​បេះដូង​បាត់​ទៅហើយ​។​

ក្រោយបង្ហាញមុខលើឆាក គាត់ពិតជាមានទេពកុសល្យច្រើនមែន ចេះភាសាច្រើនទៀត មិនតែប៉ុណ្ណោះ គាត់មានរូបរាងសង្ហារ មិនចាញ់ដារា ស្រុកគេឡើយ សូម្បី Coach សុខ សីឡាលីន ក៍លង់ស្នេហ៍លោកដុកទ័រម្នាក់នេះដែរ រោលរាលកម្តៅពេញលើឆាកតែម្តង មើលទៅមិនមែនលង់ស្នេហ៍លេងៗទេ គឺមែនទែនតែម្តង។

ក្រឡេកមកមើលសមត្ថភាពវិញគឺថា លោកដុកទ័រគាត់ធ្លាប់​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​បែប​នេះ​ដែរ​ នៅឯ​ប្រទេស​វៀតណាម​ទៀត​នោះ រឹតតែ​ធ្វើ​ឲ្យ​គណៈកម្មការ កាន់តែ​ចាប់អារម្មណ៍​លើ​រូបគេ​ថែម​មួយ​កម្រិត​ទៀត និង​សួរនាំ​ពី​ការ​​រៀបចំ​ឆាក​នៅ​ទីនោះ​ ធៀប​នឹង​នៅ​កម្ពុជា​យើង​ផង​ដែរ។

ក្រោយ Coach ទាំងបួនសួរនាំអស់ហើយ អ្វីដែរគេកត់សំគាល់ខ្លាំងគឹ សុខ សីឡាលីន សុំដុកទ័រម្នាក់នោះ ជិះទៅផ្ទះជាមួយផង ហើយបើអត់មានអីជិះ គាត់ជូនទៅដល់ផ្ទះ ហើយសុខ សីឡាលីន បានសុំគាត់ថត MV រួមគ្នាទុកជាអនុស្សាវរីស៍ ទៀតផងទើគាត់ធ្លាក់រឺជាប់ក៍ដោយ ក៍ចង់ថតជាមួយដែរ៕

ជាក់ស្តែង គ្រូពេទ្យ​ម្នាក់​ឈ្មោះ​ស៊ឹម ច័ន្ទ​ពន្លឺ អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ចក ស្រុក​ដូន​កែវ នៅ​ខេត្ត តាកែវ ទន្ទឹម​នឹង​មាន​អ្នក​លង់​នឹង​សម្រស់​នោះ ក៏​មាន​អ្នក​មិន​ពេញ​ចិត្តនឹង​គ្រូពេទ្យ​ខាង​លើ​នេះ​ជា​ច្រើន​ផង​ដែរ ដោយ​ពួកគេ​លើក​ឡើង​ថា គ្រូពេទ្យ​ខាង​លើនេះ ជា​កូនកាត់​វៀតណាម​, មាន​ប្រពន្ធ​ហើយ អ្នកខ្លះ​ថា ចេក​ជាដើម ធ្វើ​ឲ្យ​កើតជា​ការ​ជជែក​វែកញែក​ពេញ​បណ្ដាញ​សង្គម។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នេះ លោកគ្រូ​ពេទ្យ​រូប​សង្ហា ស៊ឹម ច័ន្ទ​ពន្លឺ បាន​បញ្ជាក់​នៅក្នុង​ការឡាយនាយប់ថ្ងៃទី៣១ ខែឧសភា​ថា កាល​ខ្លួន​ទៅ​វៀតណាម​ដំបូង សូម្បី​បន្ទប់ទឹក​នៅឯណា​មិន​ដឹង​ថា​សួរ​គេ​បែប​ណា​ផង ហើយ ខ្លួន​ទើបតែ​ចេះ​វៀតណាម ពេល​ទៅដល់​ទៅនោះ គេ​បង្រៀន​១​ឆ្នាំ។

លោកគ្រូ​ពេទ្យ​រូប​សង្ហា បាន​បន្តថា ម៉ាក់​ប៉ា របស់ខ្លួន នៅ​ខេត្ត​តាកែវ​ទាំង​២​នាក់ ដោយ​ប៉ា​នៅ​ស្រុក​សំរោង ម៉ាក់​នៅ​ស្រុក​ដូន​កែវ​។ អញ្ចឹង​ខ្លួន​កើតមក អត់​ដឹងថា ពីមុន​មាន​ខ្សែស្រឡាយ​អី​អត់​ទេ ប៉ុន្តែ​ឥឡូវ​ខ្លួន​ដឹងថា កើត​មកជា​សញ្ជាតិ​ខ្មែរ ជា​ជនជាតិ​ខ្មែរ ហើយ​ខ្លួន​និយាយ​ខ្មែរ​។

ពេល​ទៅ​រៀន​ពេទ្យ​នៅ​ទីនោះ ឆ្នាំ​ទី​៤ និយាយ​នៅ រដាក់រដុប នៅឡើយ រហូតដល់​ឆ្នាំ​ទី​៥ ទើប​និយាយ​បាន​ល្អ​បន្តិច​។ ស៊ឹម ច័ន្ទ​ពន្លឺ បន្តថា ខ្លួន កើត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ នា​ថ្ងៃ​ទី​១០ ខែ​៥ ឆ្នាំ​១៩៩៣ ដោយមាន តា ​ជា​អតីត​នាយក​សាលា បឋមសិក្សា តាកែវ​ក្រុង មាន​អ៊ំ​ម្នាក់ ជា​គ្រូ​ប្រវត្តិវិទ្យា មាន​អ៊ំ​ម្នាក់ ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​។

ពាក់ព័ន្ធ​រឿង​មានគ្រួសារ ឬ​អត់​វិញ លោកគ្រូ​ពេទ្យ បញ្ជាក់​ថា ខ្លួន​អត់​ទាន់​មាន​ប្រពន្ធ​ទេ អ្វី ដែល​គេ​បង្ហោះ​ក្នុង​ទីក​តុ​ក ឃើញ​កាន់​ដៃ​ក្មេង​នោះ សុទ្ធ​សឹង​ជា​កូន​អ្នកជំងឺ​ទាំងអស់​។ ជា​មួយគ្នា​នេះ លោក​គ្រូពេទ្យ ក៏បាន​បង្ហាញ​ដៃ ​ដើម្បី​បញ្ជាក់​បន្ថែម​ថា មាន​ប្រពន្ធ​មក​ពី​ណា។ ចំពោះ​រឿង​មាន​សង្សារ ឬ​អត់​នោះ​​ លោកគ្រូ​ពេទ្យ បញ្ជាក់​ថា ​នៅ​ទេ ​ពេទ្យ​លក់​អត់​ចេញ​ទេ។

ពាក់ព័ន្ធ​នឹង​រឿង​ថា ​ខ្លួន​ចេក​នោះ ​លោក​គ្រូពេទ្យ​បញ្ជាក់​ថា ខ្លួន​សុំា​នឹង​ពាក្យ​នេះ​ទៅ​ហើយ ​មុខ​កំពុង​អញ្ចឹង​ហើយ​ ​គេ​បង្អាប់​ទៀត។ និយាយ​ដល់​ចំណុច​នេះ​ លោកគ្រូពេទ្យ ​បញ្ជាក់​ទៀត​ថា ខ្លួន​សុំា​អស់​ហើយ​រឿង​ស្រី​បោក​ បើ​ថា​សួរ​ចេក មិន​ចេក​អត់​ដឹង​ទេ។ នេះ​ចង់​បញ្ជាក់​ថា លោកគ្រូ​ពេទ្យ​មិនមែន​ចេក​នោះ​ទេ ព្រោះ​ធ្លាប់​ត្រូវ​ស្រីៗ​បោក​អស់​ជាច្រើន​ដង​នោះ។

ជុំវិញ​រឿង​គេ​ថា គ្រូពេទ្យ​ជា​កូនកាត់​នោះ ក៏​មាន​អ្នក​ស្គាល់​គ្រូពេទ្យ​ខាងលើ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Ratha Ouch» ចូល​ទៅ​ខំ​មិន បញ្ជាក់​ច្បាស់​ៗ​ថា «​ខ្ញុំ និង​ភរិយា​ស្គាល់​ពន្លឺ​តាំងពី​នៅ មិនទាន់​ចេះ​ស្លៀក​ខោ ពន្លឺ និង​គ្រួសារ​គាត់​ខ្មែរ​សុទ្ធ​»។

ក្រោយពី​លោកគ្រូ​ពេទ្យ​បកស្រាយ​រួច​​មក ​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២២​នេះ គណនី​ទីក​តុ​កមួយ​ឈ្មោះ​Candlight បាន​បង្ហោះ​រូបថត​លោកគ្រូ​ពេទ្យ​ពាក់​ឯកសណ្ឋាន​ជា​ទាហាន​វៀតណាម ហើយ​ដាក់​Caption​អម​ដោយ​ស្អី​ក​ឃ័​រ​ អស់សំណើច​ថា «​លោកគ្រូ​ពេទ្យ​។​

ដោយ​ឃើញបែបនេះ អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក ចាប់អារម្មណ៍​ជាខ្លាំង ហើយ​នាំគ្នា​ខំ​មិន​ព្រោងព្រាត​ថា «​គិត​ថា​ប្រហែលៗ​តាំងពី​ដំបូង ប៉ុន្តែ​មិន​ហ៊ាន​និយាយ​, , តាមពិត​ចឹ​ង​សោះ​, មុខ​ដូច​មែន​តើ​, និយាយ​មិន​ចេញ​, សំណាង​ណាស់​​អ្នក​លង់​​​នឹង​ពូ​ហ្នឹង ​គ្មាន​ខ្ញុំ​, គ្រាន់​ឃើញ​ពីដំបូង​ដឹង​បាត់​​ហើយ​​គិត​ដូច​ខ្ញុំ​អត់​បងប្អូន​»​។​

ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះ,គន់​នោះ​ ​​មាន​មតិ​មួយ​ចំនួន​ទៀត​តប​ជំនួស​លោក​គ្រូពេទ្យ​ថា «​កាល​គាត់​ប្រលង​នៅ​វៀតណាម​គាត់​បាន​​​ប្រាប់​គណៈកម្មការ​ថា ​គាត់​ជា​ជនជាតិ​ខ្មែរ​តើ ហើយ​វីដេអូ​ ដែល​មាន​រូប​តា​ហូជីមិញ​នៅ​ក្រោយ​នោះ ​គឺ​ថត​កាល​នៅ​ប្រទេស​វៀតណាម ហើយ​នៅ​ប្រទេស​គេ ​តែងតែ​មាន​រូប​បុព្វបុរស​គេ​ដាក់​តាំង​ហើយ វា​ជា​រឿង​ធម្មតា សំខាន់​គាត់​មិនបាន​តាំង​រូប​នឹង​នៅផ្ទះ​គាត់​នៅ​ខ្មែរ​ឯណា​,

ចង់​គាត់​ធ្លាក់​ឬ​ជាប់​ជា​រឿង​របស់​គាត់​ទេ​ មិន​ពាក់ព័ន្ធ​អី​ជាមួយ​ខ្ញុំ​ទេ តែ​គ្រាន់តែ​ខ្ញុំ​ចង់​ប្រាប់​ថា ​អ្វីដែល​ខ្ញុំ​ជឿ​គាត់ ព្រោះ​នៅក្នុង​កម្មវិធី​ប្រលង​នៅ​វៀតណាម​គាត់​បាន​ប្រាប់​ គេ​ថា​គាត់​ជា​ខ្មែរ​, អា​នឹង​ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ដែរ​ តែ​អ្វីដែល​ខ្ញុំ​ដឹង គឺ​គាត់​អះអាង​ថា​គាត់​ជា​ខ្មែរ​នៅ​នឹង​មុខ​គណៈកម្មការ ប៉ុន្តែ​មិន​ទៅ​ចម្លែក​អី​ផង ឃើញ​ខ្មែរ​ទៅ​រៀន​ប៉ូលិស​ត​នៅ​វៀតណាម​ស្លៀកពាក់​ចឹ​ង​, គាត់​បកស្រាយ​ហើយ ពុក​ម៉ែ​ជា​ខ្មែរ នៅ​តាកែវ គាត់​ទៅ​រៀន​ពេទ្យ​នៅ​វៀតណាម​៨​ឆ្នាំ​»​។​

ដោយ​នៅតែ​មាន​អ្នក​មិន​អស់ចិត្ត​ថា ​គាត់​កូនកាត់​នោះ គណនី​ទី​ត​តុ​កមួយ បាន​ខំ​មិន​ប្រាប់​ថា «​បង​ចូល​មើល​ឡាយ​គាត់​ពី​ដើម​ដល់​ចប់​សិន​ទៅ កុំ​វាយតម្លៃ​ត្រឹម​សំលៀកបំពាក់​! ខ្ញុំ​មិន​កាន់ជើង​គាត់​ទេ​! ពួកម៉ាក​ខ្ញុំ​នៅ​ស្រុក​ជាមួយ​គាត់ គាត់​ខ្មែរ​ទេ​បង​!»​។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *