September 25, 2022

មានសង្ឃឹមហើយ !! ​ទីបំផុត បេក្ខជន ទុំ សុវត្ថិ ត្រូវបានកវីនិពន្ធវ័យក្មេងដ៍ល្បីមួយរូបក្នុងហង្ស មាស​​​ លោកសួន ពិសិដ្ឋ បានធ្វើការស្នើរដល់អគ្គនាយក ក្រុមហ៊ុន ហង្ស មាស​ ដោយលោកបាន…(មានវីដេអូ)

ភ្នំពេញ:​ ដូចដែរប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានថ្ងៃនេះមានរឿងកក្រើកជាខ្លាំងចំពោះ កម្មវីធីដ៍ធំគឺ Cambodian Idol Seasion4 បានធ្វើការកាត់សេចក្តីមិនប្រក្រតី ដោយអ្នកមានសម្លេកពិរោះ តែមានរូបរាងមិនស្អាត គឺច្រៀងដូចចាក់ឌីសគឺអៅយធ្លាក់ ចំណែកឯអ្នកច្រៀងមិនពិរោះអោយជាប់ ដោយបានសម្រស់ស្អាត ក្រោយទទួលរឿងអយុត្តិធម៍មួយនេះ មហាជននាំគ្នាចម្រូងចម្រាស​ ដាក់ចំៗមិនប្រណៃដៃទៅកាន់កម្មវីធីដ៍ធំមួយនេះ ជាពិសេសទៅលើ Coach សុវណ្ណរាជ និង Coach ណុប បញ្ញារិទ្ធតែម្តង។

ជាក់ស្តែងកាលពីម្សិលមិញនេះ លោក ឆន សុវណ្ណរាជ​ និង លោក ណុបបញ្ញារិទ្ធ ព្យាយាមឡាយបកស្រាយ សុំទោសដល់មហាជនជាច្រើនដង រួចយកភស្តុតាងជាច្រើនមកបញ្ជាក់ថា ពួកគាត់ទាំង២ស្អាតស្អំទេ និង ស្នើរសុំរកយុត្តិធម៍ជូនគាត់ទាំង២ផង ព្រោះគេលួចកាត់តសម្លេង តាំងពីឆ្នាំ 2019​ និង រាជ ក៍គេកាត់វីដេអូលើឆាក Cambodian Idol ដែរ អ្វីដែរមិនអាចប្រកែកបាននោះគឺថា លោក ឆន សុវណ្ណរាជ បានប្រើពាក្យសម្តីសំរាមមែន តែមិនបានសម្តៅលើនរណាម្នាក់ទេ ហើយក៍សុំទោសជាសារធារណះរួចមកហើយដែរ។

បេក្ខជន​ ទុំ សុវត្ថិ អាយុ​២៦​ឆ្នាំ មកពី​ខេត្ត​ស្ទឹង​ត្រែ ធ្វើការ​ផ្នែក​Order​នៅ​ភោជនីយដ្ឋាន​ បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ Judge Audition សប្តាហ៍​ទី​៤ ដោយ​លើក​យក​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ស្រឡាញ់​ស្ទើរ​លេប​» ជា​សំនៀង​​​ដើម​របស់លោក ណុប បា​យ៉ា​រិ​ទ្ធ មក​ធ្វើការ​បកស្រាយ។

ក្រោយ​វាយតម្លៃ​ចប់ សុខ ស៊ី​ឡា​លីន ផ្ដល់​Yes, ឱក សុគន្ធ​កញ្ញា ឲ្យ​No, ណុប បា​យ៉ា​រិ​ទ្ធិ ជា​ម្ចាស់​បទ ឲ្យ Yes ខណៈ ឆន សុវត្ថិ​រាជ ជា​អ្នក​សម្រេច​ចុងក្រោយ ឲ្យ​No ជាហេតុ​ធ្វើ​ឲ្យ​បេក្ខជន​រូប​នេះ បាន​Yes ២ និង​No២ មិនអាច​ជាប់​ទៅ​វគ្គ​បន្តបាន​នោះឡើយ ព្រោះ​អ្នក​ជាប់ ទាល់​តែ​មាន​Yes​ចាប់ពី​៣​ឡើងទៅ​។ ក្រោយ​ធ្លាក់​រួចមក បេក្ខជន​រូបនេះ បាន​ត្រឹមសោកស្ដាយ​ត្រឡប់​ទៅ​ក្រោយ​យំ​ឱប ពិធី​ការិនី​ប៉ុណ្ណោះ។

លុះមកដល់រសៀលថ្ងៃទី 3 ខែ មិថុនា ឆ្នាំ 2022 ស្រាប់តែ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយផេកផ្ទាល់របស់លោក សួន ពិសិទ្ធ កវី​និពន្ធ​ដ៏ល្បី​រូបនេះ បាន​បង្ហោះសារ​យ៉ាងវែងអន្លាយ​ ដោយបញ្ជាក់ច្បាស់ៗបែបនេះថា:”ប្អូន ទុំ សុវត្ថិ ខ្ញុំ​បាន​មើល ​និង​ស្ដាប់​ការ​ច្រៀង​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol ថ្មីៗ​នេះ​របស់​ប្អូន​រួចរាល់​ហើយ ទើបតែ​បាន​មើល​ក្រោយ​គេ​! ប្អូន​មាន​ចំណុចខ្សោយ និង ប្អូន​ក៏មាន​ចំណុចខ្លាំង​!

ទី​១). គណៈកម្មការ​ទាំង ៤ រូប លោក ណុប បា​យ៉ា​រិ​ទ្ធ អ្នកនាង ឱក សុគន្ធ​កញ្ញា អ្នកនាង សុខ សីឡា​លីន និង លោក ឆន សុ​វណ្ណា​រាជ បានលើកឡើង​អំពី​ចំណុច​វិជ្ជមាន និង អវិជ្ជមាន អំពី​ទេពកោសល្យ​ពូកែ និង​ខ្វះខាត​ក្នុងការ​ច្រៀង​របស់​ប្អូន សុទ្ធសឹងតែ​ត្រូវ​ទាំងអស់​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់​ទាំង ៤ រូប មាន​មូលហេតុ និង​ផល​ល្អ ជាក់​ប្រាកដ ច្បាស់លាស់​របស់គាត់​រៀ​ងៗ​ខ្លួន​ឈរ​ក្នុងការ​សម្រេចចិត្ត​កាត់​សេចក្ដី​ជាប់ ឬ​ធ្លាក់​!​។​

ទី​២). ប្អូន​មាន (​ដុង​) ទេពកោសល ឧបនិស្ស័យ ទឹកដម​សំឡេង​ពី​កំណើត​ល្អ និង​ចេះ​របៀប​បែបផែន​នៃ​ការ​ច្រៀង​អឺ​ន​អង (​អឿន​ឈឿន​!) បានល្អ​!​។​

ទី​៣). និយាយ​អំពី​បច្ចេកទេស​សំឡេង​ និង ការ​ច្រៀង​របស់​ប្អូន​វិញ​ម្ដង​: សំឡេង​ប្អូន​ប្រើ​ចេញពី​ដើមទ្រូង ទៅ​បំពង់ក ដល់​គល់​ថ្គាម ចូល​ក្រអូមមាត់ និង ចុង​ច្រមុះ​បន្តិច​។​ ប្អូន​ច្រៀង​ប្រកាន់​តុង​ក្នុង​បទ​ភ្លេង​បាន​ល្អ​ខ្លាំង ភ្លាវ​តិចតួច​បំផុត ចង្វាក់​ក៏​ល្អ ចេះ​ប្រើ​សំឡេង​ខ្មោច​ពេល​ស្រែក​ឡើង​ខ្ពស់​ចេះ​ទប់​សំឡេង​ទោះជា​ស្ទើរ​បន្តិច​ក៏ដោយ ដោយសារ​អស់កម្លាំង​ខ្ញុំ​យល់​!ចេះ​ថ្នម ចេះ​ខ្លាំង ខ្យល់​ដង្ហើមវែង​ល្មម​គួរសម មិនទាន់​ចេះ​ប្រើ​ខ្យល់​ដង្ហើម ​និង​មិនទាន់​ចេះ​ទប់ខ្យល់​ដង្ហើម រលក​សំឡេង​មាន​រលក​ចង្វាក់​រណ្ដំ​ល្អ គ្រាន់តែ​ការ​តែ​មិនទាន់​ចេះ​ និង​យល់​របៀប​នៃ​ការ​ប្រើ​រលក​ក្នុង​ការ​ប្រើ​សំឡេង​នៅឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រីឯ​សំឡេង​កណ្ដាល​របស់​ប្អូន​ធ្ងន់​ល្អ និង​មាន​កម្លាំង​មាំ​ធំ រួមទាំង​ពេល​ស្រែក​ឡើង​ដែរ ទាស់​ត្រង់​មួយ​ចំណុច ដោយសារតែ​សំឡេង​ចុង​ច្រមុះ លាយ​នឹង​ក្រអូមមាត់ និង​គល់​ថ្គាម​នេះ​ហើយ​ដែល​ធ្វើឱ្យ​សំឡេង​ប្អូន​ស្រដៀង​ទៅ​នឹង​សំឡេង​ គណៈកម្មការ ឆន សុ​វណ្ណា​រាជ ច្រើន​គួរសម​!ហើយ​ការ​ច្រៀង​ស្រែក​ទៅ​តុង​ខាង​លើៗ​របស់​ប្អូន​នៅ​ស្ទើរ​ខ្ពស់​មិន​ដល់​តុង បើ​ទោះជា​អស់កម្លាំង​យ៉ាងណាក៏ដោយ​..​ប៉ុន្តែ​…! ពេលដែល​ប្អូន​ច្រៀង​ចុះមក​សំឡេង​ខាងក្រោម​វិញ​ប្អូន​ប្រើ​សំឡេង​ដើមទ្រូង​ទាំងស្រុង​នោះ គឺ​ក្រោម​ខ្លាំង​ ហើយ​បាន​ធ្ងន់​ល្អ​ខ្លាំង​ណាស់ និង​មាន​ទឹកដម​ក្រអួន​ល្អ និង​ល្អ​ជាង​សំឡេង​តារាចម្រៀង​អាជីព​ក្នុង​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង​ខ្លះ​ផង​ក៏​មិន​មាន និង​មិន​អាច​ធ្ងន់​មាន​ទម្ងន់ និង​មាន​ទឹកដម​ល្អ​ដូចជា​សំឡេង​ប្អូន​នោះឡើយ​! ហើយ​សំឡេង​ដើមទ្រូង​ខាងក្រោម​របស់​ប្អូន​គឺ​មិន​ច្រឡំ​ជាមួយ​អ្នកណា ឬ​តារាចម្រៀង​រៀមច្បង​ណា​នោះឡើយ​! គឺ Unique!

ទី​៤). សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ផ្ទាល់​ឱ្យ​ប្អូន​ជាប់​ទៅ​ប្រឡង​ដំណាក់កាល​បន្ទាប់​ទៀត ដូចជា​គណៈ​កម្ម លោក ណុប បា​យ៉ា​រិ​ទ្ធ និង គណៈកម្មការ សុខ សីឡា​លីន ដូច្នោះ​ដែរ​! គណៈកម្មការ​ទាំង ២ រូប​ទៀត​គាត់​មិនឱ្យ​ប្អូន​ជាប់​គឺ​គាត់​មាន ហេតុ និង ផល វិជ្ជាជីវៈ បទពិសោធន៍ និង​ការវាស់វែង ថ្លឹងថ្លែង ច្បាស់លាស់​របស់​គាត់​ក្នុងការ​សម្រេចចិត្ត​មិនឱ្យ​ប្អូន​ជាប់​ឈរ​ក្នុង​ភាពត្រឹមត្រូវ​របស់គាត់​!ប៉ុន្តែ​បើ​ទោះ​ជា​ប្អូន​មិន​ជា​ប់​ក៏ដោយ កុំ​អស់សង្ឃឹម ត្រូវតែ​រឹងមាំ ឈប់​យំ​! បន្តដំណើរ​ត​ទៅមុខទៀត​រហូត​ទាល់តែ​ទទួលបាន​ជោគជ័យ​គោលដៅ​សុ​បិ​ន​ ជា​តារាចម្រៀង​ល្បី​ក្នុង​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង​ខ្មែរ​មួយរូប​នេះ​!

ទី​៥). បង​គាំទ្រ​ប្អូន ហើយ និង​ផ្ដល់​ឱកាស​ទទួល​ប្អូន​ជា​កូនសិស្ស​រ​បស់​បង​ផ្ទាល់ ខ្ញុំ​នឹង​បង្វឹក​បង្ហាត់បង្រៀន​ប្អូន​ដោយ​ផ្ទាល់​ដល់​ផ្ទះ​និង studio ខ្ញុំ​តែម្ដង អំពី​របៀប និង​បច្ចេកទេស​ច្រៀង​និង​កុងត្រូល​សំឡេង​ ស្គាល់​ណោត​ភ្លេង​ដឹង​ការ​កុងត្រូល​តុង​និង​ចង្វាក់ និង​សំឡេង​បាន​ច្បាស់ ចេះ​ប្រើ​ដង្ហើម ចេះ​ទប់​ខ្យល់​ដង្ហើម និង ដង្ហើមវែង និង​ច្រៀង​ចុះក្រោម​កាន់តែ​ធ្ងន់​កាន់តែ​ចុះក្រោម​បាន​ទៀត ប្រើ​សំឡេង​ខ្មោច​កាន់តែ​ខ្ពស់​ក្រលួច​ក្រអួន ស្រែក​កាន់តែ​បាន​ខ្ពស់​មាន​កម្លាំង​និង​ទឹកដម ប្រែក្លាយ​ប្អូន​ឱ្យ​ក្លាយជា​តារាចម្រៀង​អាជីព Professional និង​ចេះអក្សរ​ភ្លេង​ណោ​ត​ច្រៀង​ច្បាស់លាស់​មិន​លំៗ​!

ទី​៦). ដោយសារតែ​បង​នៅ​ក្រោម​ដំបូល​ក្រុមហ៊ុន​ក្រុម​គ្រួសារ ហង្ស មាស ស្រាប់ ក្នុងនាម​ជា លោកគ្រូ អ្នក​តែង​និពន្ធ​បទ​ភ្លេង​និង​ទំនុកច្រៀង គណៈកម្មការ​កម្មវិធី​ប្រឡង​ចម្រៀង តារាចម្រៀង តារ​សម្ដែង និង​ជា​គ្រូបង្វឹក​បង្ហាត់បង្រៀន​តា​រា​ចម្រៀង ប្រចាំ​ក្រុមហ៊ុន ផលិតកម្ម ហង្ស មាស បង​មាន​ក្ដី​ចាប់អារម្មណ៍​លើ​សមត្ថភាព និង​ទេពកោសល្យ​កំណើត​ប្អូន​ខ្លាំងណាស់ខ្ញុំ​នឹង​ស្នើសុំ​លោកពូ អគ្គនាយក ក្រុមហ៊ុន ផលិតកម្ម ហង្ស មាស រួមទាំង​បងៗ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដើម្បី​អនុញ្ញាត​ផ្ដល់ឱ្យ​កាស​ឱ្យ​ប្អូន​បាន​មាន​ឧកាស​បញ្ចេញ​សមត្ថភាព ក្នុង​បទ​ចម្រៀង​ថ្មី​ ដែល​ខ្ញុំ​នឹង​តែង​និពន្ធ​ទាំង​បទ​ភ្លេង​ថ្មី ទាំង​ទំនុកច្រៀង​ថ្មី និង បង្វឹក​បង្ហាត់​ប​ង្រៀ​ង​ប្អូន​ដោយផ្ទាល់​ក្នុងការ​ច្រៀង​បទ​ថ្មី​របស់ខ្ញុំ​តែង​និពន្ធ និង​ក្រុមហ៊ុន ហង្ស មាស ព្រមទាំង​ស្នើសុំ ក្រុមហ៊ុន នឹង​ផលិត​ជា MV ដល់​ប្អូន អាច​ផ្ដល់​ឱ្យ​កាស​ឱ្យ​ប្អូន​ក្លាយជា​តារាចម្រៀង​ប្រចាំ ផលិតកម្ម​! ប្អូន​មិន​ចាំបាច់​ទៅ​ផលិត​កម្មណា ឬ​ទៅណា​ទៅ​ណី​នោះទេ​!សង្ឃឹម​ថា ​លោក​អគ្គនាយក និង​បងៗ នឹងមាន​មេត្តា​ចូលរួម​ផ្ដល់ឱកាស​ឱ្យ​ប្អូន​ផងដែរ​!​។ ដោយ​ក្ដី​គោរព​ស្រលាញ់​ពី​ខ្ញុំបាទ​! ខ្ញុំ​មើលឃើញ គ្រាប់ពេជ្រ Unique មិនទាន់​ច្នៃ​!

ទី​៧). ចរិត​ឫកពា​របស់​ប្អូន​ល្អ​សមសួន មើលទៅ​មានការ​ចេះដឹង​ថ្លៃថ្នូរ មាន​ក្រមសីលធម៌​ល្អ និង​រូបសម្បត្តិ​ប្អូន​ប៉ុណ្ណឹង​សម​រម​ហើយ​អាច​ជា​តារា​បាន​។ *​ចាំ មើលៗ​..​ថា​តើ​ប្អូន​ប្រឡង​ធ្លាក់​មិនមាន​ពាន នឹង​អាច​ក្លាយជា​តារាចម្រៀង​ល្បី មាន​ប្រជាប្រិយភាព មាន​ហ្វេ​ន​គាំទ្រ និង​មាន​បទ​ល្បីៗ​ក្នុង​ដួងចិត្ត​មហាជន​ឬ​អត់​!?ខ្ញុំ​ធ្លាប់​បានធ្វើ​និង​ជួយ​ជ្រោមជ្រែង​បុគ្គល​សាមញ្ញ​មិនដែល​ប្រឡង​ចម្រៀង មិនមាន​ពាន មិនមាន​ឈ្មោះ​ក្នុងសង្គម ពី​ជីវិត​ក្រលំបាក រហូត​ទទួលបាន​ជោគជ័យ​ក្នុង​វិថី​សិល្បៈ​តន្ត្រី​ចម្រៀង​ក្លាយជា​កំពូល​តារាចម្រៀង​ខ្មែរ​មួយរូប​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មាន​ប្រជាប្រិយភាព​មាន​ហ្វេ​ន​រាប់លាន​នាក់ រហូត​ក្លាយជា​សហគ្រិន​ជោគជ័យ​ក្នុង​ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ផងដែរ​ដល់​សព្វថ្ងៃនេះ​រួចមកហើយ​!​។​

ទី​៨). នេះ​ជា​លេខ​ទូរស័ព្ទ​ខ្ញុំ​ផ្ទាល់ ទាំង តេ​ឡេ​ហ្គ្រា​ម ដែរ ០១២ ៨៨៦៦៩៦ (012 886696) សូម​ទាក់ទង​មក​បង​មក បង​រង់ចាំ​ទទួល​ប្អូនប្រុស​!​។ តស៊ូ​ដើរទៅ​មុខ​បន្តទៀត​ប្អូន រឹងមាំ មុត​ស្រួត ហើយ​ឈប់​យំ​! កូនប្រុស​កុំ​យំ​ឱ្យគេ​ឃើញ​!​។ ជូនពរ​សំណាងល្អ​ប្អូនប្រុស ទុំ សុវត្ថិ​! Good luck! គ្រាប់ពេជ្រ Unique មិនទាន់មាន​អ្នក​ច្នៃ​! ពី​ខ្ញុំ សួន ពិសិដ្ឋ»៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.