November 21, 2022

រំជួលចិត្ត!! អ្នកលក់ឡានសង្ហារម្នាក់ ដាក់មួយបទនេះ ផ្ញើជូន Coach សុខ សីឡា​លីន​ ធ្វើឪ្យ​នាង ទប់អារម្មណ៍លែងជាប់ បានរៀបរាប់ពីជីវិតពិតទាំងអួលដើមក…(មានវីដេអូ)

ប្រិយមិត្តប្រហែលជាជ្រាបរួចមកហើយអំពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានឈ្មោះថាCambodian Idol រដូវកាលទី៤ដែលមានការចូលរួមពីសំណាក់បេក្ខជនបេក្ខនារីជាច្រើនផងដែរ ហើយការប្រលងនេះដែរគឺវគ្គ​Judge Audition សប្ដាហ៍​ទី​៥ បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែ​មិថុនា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ

ដោយ​ចម្រាញ់​បាន​បេក្ខជន បេក្ខនារី​មាន​សមត្ថភាព​ជាច្រើន​នាក់ ទន្ទឹមនឹងនោះផងដែរ គេឃើញមានបេក្ខជនដែលមានឈ្មោះណាន វី​សាល អាយុ​២១​ឆ្នាំ មកពី​ខេត្ត​សៀមរាប ប្រកប​របរ​ជា​អ្នកលក់​ឡាន និង​ច្រៀង​ផង​នោះ បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏​កម្សត់​របស់​ខ្លួន។

ក្រឡេកមកមើល Coach​ ទាំង៤វិញគឺញញឹមបិទមិនជិត ជាពិសេស Coach សុខ ស៊ី​ឡា​លីន តែម្តង ហាក់បីជាចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខជនម្នាក់នេះអ្វីដែរពិសេសនោះគឺ Coach ណុប បញ្ញារិទ្ធបាននិយាយចំៗថា គាត់មើលមួយភ្លេតគឺ មាន​មុខមាត់​ស្រដៀង តារា​ចម្រៀង ហ្សូ​ណូ ខ្លាំងណាស់ រួច Coach ទាំង៣ទៀតក៍និយាយលើកឡើងដូចៗគ្នាផងដែរ។

បេក្ខជនរូបនេះ បាន​លើក​យក​បទ​«​តើ​បង​មាន​ថ្ងៃ​នោះ​ទេ​» មក​បកស្រាយ ហើយ​ប្រាប់​ថា ផ្ញើជូន គណៈកម្មការ សុខ ស៊ី​ឡា​លីន ជាពិសេស​​ ច្រៀងបណ្តើរបាញ់ខ្សែភ្នែកចំៗជូនចំពោះ សុខ ស៊ី​ឡា​លីន​ តែម្នាក់ឯងតែម្តង ធ្វើអោយ​ស៊ី​ឡា​លីន​ ទប់អារម្មណ៍មិនជាប់ហូរទឹកភ្នែកដោយមិនដឹងខ្លួន ក្រោយស្តាប់បទនេះ ព្រមទាំងកាយវិការទឹកមុខ ពិតជាចាក់ចូលបេះដូងខ្ញុំណាស់។

គណៈកម្មការ សុខ ស៊ី​ឡា​លីន​ បានបន្តទៀតថា ខ្ញុំពិតជាធ្វើចិត្តមិនបានទេក្រោយស្តាប់បទនេះ ខ្ញុំច្រណែន​ និង មានមោទនះភាពទៅលើ គ្រួសារបងកញ្ញាខ្លាំងណាស់ ខ្ញុំពិតជាចង់បានបែបនេះដូចបងណាស់ ហើយខ្ញុំគ្រាន់តែត្រូវការបុរសម្នាក់ដែរផ្តល់ភាពកក់ក្តៅមើលថែខ្ញុំបានដល់ចាស់ កោងខ្នងរួចគ្នា ព្រោះរាល់ថ្ងៃខ្ញុំជាមុស្សប្រុសផង មនុស្សស្រីផង។

ក្រោយ​សុខ ស៊ីឡាលីន រៀបរាប់​ចប់, ​គណៈកម្មការ​ម្នាក់ៗ បាន​លើក​សរសើរ​បេក្ខជន​ខាងលើ មិន​ដាច់​ពី​មាត់ ហើយ​ចុងក្រោយ​បាន ​សម្រេច​ផ្ដល់​«​យេ​ស​»៤​ដល់​រូបគេ​៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *