November 22, 2022

រំភើបជំនួស !! ភរិយា លោក កែវ វាសនា ទម្លា.យអារម្មណ៍យ៉ាងចាក់ដោត ផ្ញើសារមួយជូន លោកប្តី ​វាសនា ដោយរំលឹកដាស់តឿនថា…(មានវីដេអូ)


ភ្នំពេញ:​ ដូចដែលប្រិយមិត្តបានជ្រាបហើយថា លោកកែវាសនា គឺជាកំពូលតារាចម្រៀង ដែលមានប្រជាប្រិយភាពខ្លាំង រី ឯភរិយាគាត់វិញមានសម្រស់ស្អាតណាស់ ហើយអាយុឆ្នាំនេះ៣២ហើយ នឹង មានជំនួញក្នុងដៃជាច្រើនផងដែល។

This image has an empty alt attribute; its file name is 100010024-768x1024.jpg
This image has an empty alt attribute; its file name is 100010023-768x1024.jpg
This image has an empty alt attribute; its file name is 100010022-1024x597.jpg

ក្នុងនោះក្រោយសាងចំណងស្នេហ៍ជាគូស្វាមីភរិយាហើយនោះ លោក កែវ វាសនា និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុស ១ នាក់ និង កូនស្រី ១ នាក់ហើយដែរ ។

This image has an empty alt attribute; its file name is 100010021.jpg
This image has an empty alt attribute; its file name is 100010020.jpg
This image has an empty alt attribute; its file name is 100010019.jpg

បើគិតចាប់តាំងពីថ្ងៃចូលរោងការកាលពីអំឡុង ខែឧសភា ឆ្នាំ ២០១៦ រហូតមកដល់ឆ្នាំ ២០២២ នេះ គឺរយៈពេលជាង ៦ ឆ្នាំមកហើយ ដែលតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា បានរៀបការនឹងភរិយាជាអ្នកបន្ទាយមានជ័យគឺ អ្នកនាង លឹម សុគន្ធារី ។

This image has an empty alt attribute; its file name is 100010018-656x1024.jpg
This image has an empty alt attribute; its file name is 100010017.jpg
This image has an empty alt attribute; its file name is 100010016-1024x525.jpg

ក្រោយពីបានទម្លាយពីចំណងស្នេហ៍ដល់ទៅជាង ១០ ឆ្នាំហើយនោះ ភរិយារបស់លោក កែវ វាសនា ក៏បានបង្ហោះសារឱ្យដឹងថា កាលពីជាង ១០ ឆ្នាំមុន អ្នកនាង និង លោក កែវ វាសនា ធ្លាប់មានក្តីស្រមៃ និង ការសន្យារួមគ្នាមួយ ដែលមកដល់ពេលនេះអ្នកទាំង ២ ធ្វើបានហើយ ។

This image has an empty alt attribute; its file name is 100010015-768x1024.jpg
This image has an empty alt attribute; its file name is 100010014-831x1024.jpg
This image has an empty alt attribute; its file name is 100010013-744x1024.jpg

បើទោះបីបានកាន់ដៃគ្នាឈានជើងចូលរោងការទើបតែបាន ៦ ឆ្នាំក៏ពិតមែន ប៉ុន្តែការពិត កែវ វាសនា និង ភរិយា បានចងចំណងស្នេហ៍មុនរៀបការ រយៈពេល ៥ ឆ្នាំរួចមកហើយក្នុងនាមជាសង្សារ គិតមកដល់ពេលក្លាយជាប្តីប្រពន្ធនេះ គឺរយៈពេលជា ១០ ឆ្នាំ ។

This image has an empty alt attribute; its file name is 100010012-680x1024.jpg
This image has an empty alt attribute; its file name is 100010011-731x1024.jpg

នុងនោះ ភរិយាលោក កែវ វាសនា បានរៀបរាប់ថា ៖ «អាយុច្រើនហើយ អត់មានពេលខឹង អត់មានពេលស្អប់ ១០ ឆ្នាំ មិនមានច្រើនដងទេសម្រាប់ជីវិតគូ ។ យើងត្រូវស្រឡាញ់គ្នា យកចិត្តទុកដាក់គ្នាឱ្យតម្លៃគ្នាដូចដែលកាលយើងស្នេហ៍គ្រាដំបូង ។ អរគុណការតស៊ូ ភាពស្មោះត្រង់របស់យើងទាំងពីរ ដែលធ្វើឱ្យយើងមានថ្ងៃនេះ ដើរដល់គោលដៅដែលយើងចង់បាន ដែលយើងធ្លាប់គិតកាលពី ១០ ឆ្នាំមុន» ។

This image has an empty alt attribute; its file name is 100010030.jpg
This image has an empty alt attribute; its file name is 100010025-768x1024.jpg
This image has an empty alt attribute; its file name is 100010026-678x1024.jpg

ក្រោយពីឃើញសារខាងលើនេះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូលរួមខមមិន សរសើរដល់គូស្វាមីភិរិយារបស់លោក កែវ វាសនា ដែលបានចាប់ដៃគ្នារយៈពេលជាង ១០ ឆ្នាំហើយ មិនដែលមានរឿងរ៉ាវរកាំរកូសលេចឮម្តងណានោះឡើយ ។ លើសពីនោះ លោក កែវ វាសនា និង ភរិយា ក៏ត្រូវបានគេចាត់ទុកថា ជាគ្រួសារសិល្បៈមួយ ដែលជាគំរូដល់មហាជនផងដែរ ៕

This image has an empty alt attribute; its file name is 100010027-673x1024.jpg
This image has an empty alt attribute; its file name is 100010028-673x1024.jpg
This image has an empty alt attribute; its file name is 100010029-762x1024.jpg

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *