November 22, 2022

អុញនោះ !! ក្រោយ ហែ-ករឿ-ងគ្រួសារលែងល្បី ស្រាប់តែបែ-កធ្លា-យវីដេអូ ជីង ចក់ និង មីង ផល្លា បណ្តើរគ្នាត្រសង ចូលហាង ញាំអីប៉ូវកំលាំងធម្មតា ធ្វើឪ្យមហាជនមួយចំនួនហួសចិត្ត…(មានវីដេអូ)

ភ្នំពេញ:​ ដូចដែលប្រិយមិត្តបានជ្រាបហើយថា បុគ្គល ចក់ ជាអ្នកអធិប្បាយបាល់ទាត់ដ៍ល្បីមួយរូប មានស្រីខាងក្រៅ ប្រពន្ធតាមទាន់ស្រាប់តែ ឡាយវីដេអូកាន់ក្រដាសលែងលះបានសម្រេច រួចដៀលប្រមាថទាំងគ្រួសារ ចក់ថែមទៀតផង ក្រោយបែកបាក់គ្នារួច គេសង្កេតឃើញ ចក់ និង ផល្លា បានធ្វើការរផុសឆ្លើយឆ្លងគ្នាទោវិញទៅមករហូត រួចឡាយវីដេអូរតបតគ្នាលក្ខណះ ដើម្បីបាន Views អោយល្បីដើម្បីធ្វើការរកសុីលក់ Online អោយកាន់តែល្បី។

កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ អ្នក​អត្ថាធិប្បាយ​កីឡាបាល់ទាត់ ដែល​តែងតែ​ហៅ​ខ្លួនឯង​ថា ជា​អភិជន​រូបនេះ បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​អ្នកនាង ទ្រិ​ញ ផល្លា នៅ​គេហដ្ឋាន​លេខ​18-19 H បុរី ឃិត ឈឿន ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

នៅ​ថ្ងៃ​មង្គលការ​នេះ សូម្បីតែ​ស្បែកជើង ក៏​លោក​ពាក់​Jorden ផងដែរ​។ ចំណែក​ថ្លៃ​បណ្ដាការ ដែល​លោក​ជូន​ទៅ​ឪពុកម្ដាយ​កូនក្រមុំ​រហូត​ដល់​ទៅ​១១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​ពេជ្រ​លោក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​, ចិញ្ចៀន​ពេជ្រ​ភរិយា​តម្លៃ​៨​ម៉ឺន ៨​ពាន់​ដុល្លារ​ឯណោះ។ ការហើយភ្លាមៗប្រពន្ធទិញរថយន្តjeepឲ្យ១គ្រឿងទៀតផង។

ក្រោយ​រៀបការ​ បានប៉ុន្មានខែ​ពួកគេ​ក៏មាន​បញ្ហា​ចម្រូងចម្រាស​គ្នា​កក្រើក​បណ្ដាញ​សង្គម ស្ទើរតែ​ឈានដល់​ផ្លូវបំបែក​ទៅហើយ​។ ទោះយ៉ាងណា ពួកគេ​អាច​ផ្សះផ្សា​គ្នា​បាន​វិញ រួច​ទៅ​សាក​ថ្ម​ឲ្យ​ជីវិត បង្កើន​ភាព​ផ្អែមល្ហែម​លើស​ដើម​ ហើយប្តីប្រពន្ធគាត់បានប្រកាសនិងសន្យាថាមិនអោយមានរឿងផុសឈឈ្លោះគ្នា និង ដៀមដាមគ្នាទៀត ទេ ចំណែកពូចក់ និយាយក្នុងនាមជាកូនប្រុសថា លែងមានវត្តមានចក់ លួចមានស្រី ក្បត់ចិត្តប្រពន្ធទៀតហើយ។

ទោះយ៉ាងណា​ថ្មីៗ​នេះ Admin​ជីងចក់ និង​អ្នកនាង ទ្រិ​ញ ផល្លា បានសម្រេច​ផ្សះផ្សា​យកគ្នា​ជា​ប្ដី​ប្រពន្ធ​វិញ ដោយសារតែ​ចិត្ត​ពួកគេ​ម្នាក់ៗ នៅ​មិនទាន់​អស់​អាល័យ​ពីគ្នា ជាពិសេស អ្នក​អត្ថាធិប្បាយ​បាល់ទាត់​រូបនេះ សន្យា​ជាមួយ​ប្រជាជន​១៦​លាន​នាក់​ថា ករណី​ឆាត ឬ​លួ​,​ច​មាន​ស្រី​នេះ លែងមានទៀតហើយ ហើយ​បើ​ខ្លួន​ធ្វើ​រឿង​ហ្នឹង​ទៀត​កិត្តិយស​កូនប្រុស​របស់ខ្លួន ខ្លួន​លែងមាន​មុខ​នៅក្នុង​បណ្ដាញ​សង្គម​តទៅទៀត​ហើយ​។

ជាក់ស្តែង កាលពីព្រឹកមិញនាថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ ស្រាប់តែ​អ្នកនាង ទ្រិ​ញ ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់​ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូលិស ហើយ​ឈាន​ដល់​ការចាប់ខ្លួន​នោះ​។​

អ្នកនាង ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ដូច្នេះ​ថា «​មនុស្សរត់ទៅ​ពោសោធ៍ អ្នក​ពោ​សោ​ធ៍​ឃើញ​ប្រាប់​ប៉ូលីស​ចាប់​មនុ​ស្សបាន​10000$​ជិះ​ព្រូ​សព​ណ៍ស ជិះ​គ្នា​បីនាក់​, នេះ​ជា​រូបភាព​សុំទោស​ខ្ញុំ កាលពី​ម្សិលមិញ ពីបទ …. ចាំ​ដោះស្រាយ​ជាមួយ​ប៉ូលីស រត់​ទៅ​ពោ​សោ​ធ៍ ជិះ​ព្រូ​សព​ណ៍ស ម្ចាស់​ឡាន​ឈ្មោះ​សី ប៉ូលីស​ឃើញ​ឃាត់ខ្លួន​ផង​ពីបទ​ដឹក​ចោរ​រត់ ចោរ​ឈ្មោះ​ចក់ !Sem PiseyChoeun Chork, ម្ចាស់​ឡាន​ដឹក​ចោរ​ព្រូ​សស​ភ្នំពេញ 2BL-0483​ប៉ូល​លី​ស​ឃើញ​ឃាត់​ផង​»​។

ការ​បង្ហោះ​បែបនេះ មាន​គេ​ខំ​មិន​ថា «​ប្តី​ប្រពន្ធ​ដល់​ធ្វើ​ចឹ​ង​ពេក​មិនដឹង​និយាយថា​ម៉េច​»​នោះ ស្រាប់តែ​អ្នកនាង ផល្លា តប​ថា «​ការ​លើក​លែង​មាន​រាប់រយ​ដង​ហើយ ស្បថ​ព្រះអង្គ​ដង​កើ​ក៏​មិន​តិច​ដង​ដែរ​, ទ្រាំ​ដឹង​តែ​ទ្រាំ​ហើយ ខ្លាច​ខ្មាស​គេ តែ​ហួសហេតុ​ពេក ឈប់​ខ្លាច​ខ្មាស​ហើយ​»​។​

ចំពោះ​ខំ​មិន​មួយទៀត​លើកឡើងថា «​ខ្ញុំ​សុំ​និយាយ​ត្រង់​ម៉​ង អត់​បាន​កាន់ជើង​អី​ទេ បើ​ថាស​ម្រេច​យកគ្នា​ជា​ប្តី​ប្រពន្ធ​ហើយ​ខំ​ហែកហួរ​គ្នា​ធ្វើ​អី? ស្ងាត់ៗ​ខ្លះទៅ រឿង​ក្នុង​គ្រួសារ​ដោះស្រាយ​ស្ងាត់ៗ​ទៅ ផុស​រូប​ប្តី​បែប​នឹង អ្នកដទៃ​មើល​មក​ប្តី​នឹង​អន់​មហា​អន់​ហើយ ការងារ​ប្តី​ក៏​មាន​មុខមាត់​ធ្វើ​បែប​នឹង​អ្នកណា​ទៅ​គោរព​កោតក្រែង​គាត់​ទៀត​ទៅ ចេះ​ស្រលាញ់​ប្តី​តែ​មិន​ចេះ​អោយ​តម្លៃ​ប្តី មនុស្ស​ប្រុស​កិត្តិយស​សំខាន់​បំផុត​»​។

ស្រាប់តែ ថ្មីៗនេះ ត្រូវហ្វេនៗថតជាប់ អ្នកទាំងពីរ បណ្តើរគ្នាយ៉ាងត្រសង ទៅជួបជុំគ្រួសារហូបអាហារល្ងាចជាមួយគ្នា ធ្វើព្រងើយ ធ្វើឲ្យអ្នកគាំទ្រ ចាំតាមដានអ្នកទាំងពីរ ស្ទើរតែវីវក់ នាំគ្នាអាណិតនាំគ្នាអាសូរ តែចុងក្រោយ បែរជាការសម្តែងទៅវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *