November 21, 2022

ថាមែនៗ !! ទ្រាំលែងបានហើយ ​ក្រោយរឿងរ៉ា-វ ជីង ចក់ និង​ភរិយា ​ក-ក្រើក​ពេញបណ្ដាញ​សង្គម ស្រាប់តែ ឧកញ៉ា ​នឹម វណ្ដៈដាក់ចំៗថា …(មានវីដេអូ)

ភ្នំពេញ:ដូចដែរប្រិយមិត្តបានជ្រាបហើយថា គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២​​កន្លងទៅនេះ មីង ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់​ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ.លិស ហើយ​ឈាន​ដល់​ការចាប់ខ្លួន​នោះ​។​

អ្នកនាង ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ដូច្នេះ​ថា «​មនុស្សរត់ទៅ​ពោធិ៍សាត់ អ្នក​ពោធិ៍សាត់​ឃើញ​ប្រាប់​ប៉ូលិស​ចាប់​មនុ​ស្សបាន​10000$​ជិះ​ព្រូ​សព​ណ៌​ស ជិះ​គ្នា​បីនាក់​, នេះ​ជា​រូបភាព​សុំទោស​ខ្ញុំ កាលពី​ម្សិលមិញ ពីបទ …. ចាំ​ដោះស្រាយ​ជាមួយ​ប៉ូលិស រត់​ទៅពោធិ៍សាត់ជិះ​ព្រូ​សព​ណ៌​ស ម្ចាស់​ឡាន​ឈ្មោះ​សី ប៉ូលិស​ឃើញ​ឃាត់ខ្លួន​ផង​ពី​បទ​ដឹក​ចោរ​រត់ ចោរ​ឈ្មោះ​ចក់! Sem PiseyChoeun Chork, ម្ចាស់​ឡាន​ដឹក​ចោរ​ព្រូ​ស​ស​ភ្នំពេញ 2BL-0483​ប៉ូលិស​ឃើញ​ឃាត់​ផង​»​។

នៅ​ពេល​នោះ ថៅកែ​អន​ឡាញ​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ស្វាមី​របស់​ខ្លួន​លួ.ច​ទ្រព្យសម្បត្តិ​ហើយ​រត់គេច និង​មានការ​ប្រើប្រាស់​អំ.ពើ.ហិ..ង្សា​លើ​អ្នកនាង​ថែម​ទៀតផង​។ ក្រោយមក រឿងនេះ ក៏​ស្ងប់ស្ងាត់​មួយរយៈ ដោយ​អ្នកនាង បាន​លុប​សារ​ ដែល​បង្ហោះ​ពាក់ព័ន្ធ​រឿង​ខាងលើ​ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទាំងអស់​។​

ទោះយ៉ាងណា ស្រាប់តែ​មានការ​ធ្លាយ​វីដេអូ​មួយ អម​ដោយ​សារ ដែល​អ្នកនាង​បង្ហោះ​សារ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​អ្នក​ម្ដាយ​អើយ​រត់​ពេញ​ផ្លូវ​ទាំង​មេឃងងឹត​មក​ជួយ​ជីវិត​កូន​»​។ តាមរយៈ​ការ​វីដេអូ និង​សារ​នេះ ត្រូវបាន​គេហទំព័រ​មួយចំនួន​យកទៅ​ចុះផ្សាយ ដោយ​ដាក់​ការ​សង្ស័​យថា អ្នកនាង ទ្រិ​ញ ផល្លា ចង់​បញ្ច.ប់ជី.វិត​។​

ក្រោយពី​មានការ​ផ្សព្វផ្សាយ​មួយចំនួន ដោយ​ដាក់​ការសង្ស័យ​តាមរយៈ​សំណេរ​ខាងលើ ថា ជា​ករណី ប្រពន្ធ​ពូ​ចក់​ចង់​.​ប.ញ្ចប់​ជីវិត​ខ្លួនឯង​នោះ តាមពិត​មិន​ដូច្នេះ​ទេ​។ ការពិត​ករណី​នេះ ជាការ​រត់គេច​ពី​អំ.ពើ​ហិ.ង្សា​ប៉ុណ្ណោះ​។​

ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថៅកែ​អន​ឡាញ​ល្បីឈ្មោះ អ្នកនាង ទ្រិ​ញ ផល្លា បាន​រៀបរាប់​ថា វីដេអូ​មួយ​នោះ ជា​វីដេអូ ដែល​អ្នកនាង បាន​រត់គេច ពី​ការប្រើប្រាស់​អំ.ពើហិ.ង្សា និង​គំ.រាម​សម្លាប់​ពី​អេ​ដ​មីន​ជីងចក់​ជា​ស្វាមី ហើយ​នៅពេលនោះ នាង​បាន​រត់ទៅរក​ម្ដាយ​ឲ្យ​ជួយ​ទាំង​កណ្ដាលយប់​។​

នៅក្នុង​វីដេអូ​នោះ អ្នកនាង ទ្រិ​ញ ផល្លា បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា «​អម្បាញ់​​​​ម៉ាក់​ខ្ញុំ​ថា យក​ប៉ូលិស​ទៅ បាន​វា​ព្រលែង​ខ្ញុំ កុំ​អី​វា​អត់​ព្រលែង​ខ្ញុំ​ទេ វា​ទុក​វា.យ​ខ្ញុំ ហើយ​នៅ​បុរី គេ​ឮ​ក៏​គេ​អត់​ជួយ​ខ្ញុំ​ដែរ អត់​មាន​អ្នកណា​មកជួយ​ខ្ញុំ​ទាំងអស់ អម្បាញ់​ខ្ញុំ​ខ្លាច​តែ​ខ្ញុំ​ងា..ប់​ចោល​កូន​ទេ​ម៉ាក់​អើយ​»​។​

កន្លងមក អ្នកនាង ទ្រិ​ញ ផល្លា ធ្លាប់​បញ្ជាក់​ថា នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​ស្វាមី​របស់ខ្លួន ប្រើ​ហិ..ង្សា​មក​លើ​អ្នកនាង ពោល​ជា​ច្រើន​ដង​រួច​មក​ហើយ ហើយ​កន្លងមក​អ្នកនាង​តែងតែ​លើកលែងទោស​ឲ្យ​។ ជុំវិញ​រឿង​នេះ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ដ៏​ល្បី អេ​ដ​មីន ជីងចក់ បាន​នោះ​ឡើយ។

ក្រោយពីរឿងនេះកើតឡើងកក្រើកបណ្ដាញសង្គមនោះ​ លោកជំទាវ ឧកញ៉ា​នឹម វណ្ណៈ កាលពីថ្ងៃទី២២ ខែមិថុនាបានបង្ហោះ​សារ​​​ថា «ប្តី​ប្រពន្ធ​គ្រប់​ៗគ្នា​ បើ​ឈ្លោះ,គ្នាឈានដល់ការវៃគ្នាទៅវិញទៅមកក្នុងផ្ទះ គួរដោះបញ្ហាក្នុងផ្ទះខ្លួនឯង ហើយចប់រឿងក្នុងផ្ទះខ្លួនឯងទៅ។

បើ​ដោះមិនបានត្រូវស្វែងរកប៉ូ.លិស ឬមេភូមិមេឃុំ ដាក់​ពាក្យប.ណ្តឹងដើម្បីដោះ.ស្រាយតាមនិ.តីវិ.ធីច្បា.ប់ជាការស្រេច​ កុំឈ្លោះ.គ្នារត់ទៅឡាយ​ហែក.ហួរ​គ្នា​ កុំបំពុ.លស.ង្គមទៀត​ សូមបញ្ឃប់ទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត រូបនេះ បានបង្ហោះសារមួយទៀតនៅថ្ងៃដដែលថា «កុំព្យាយាមបំ.ផ្លាញជីវិតរបស់អ្នកណាម្នាក់ដោយពាក្យកុ.ហក នៅពេលដែលជីវិតរបស់អ្នកអាចត្រូវបានបំ.ផ្លាញដោយការពិត
កុំ​ភ្លេចថា ទេវតាគឺជា​ចៅក្រ.ម​ដ៏​ល្អ​បំផុត​»។

ក្រោយឃើញបែបនេះ អ្នកនាង ទ្រិញ ផល្លា បានចែករំលែកចូលគណនីហ្វេសប៊ុករបស់ខ្លួន ហើយធ្វើការអរគុណថា «អគុណមីងខ្លាំងណាស់ មីងគឺគាត់ឈរនៅលើភាពត្រឹមត្រូវច្បាស់ណាស់និងយុត្តិធម៌»។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *