November 21, 2022

អត់រាងមីងផល្លា? ​ថ្ងៃមុនទើបតែពូចក់ ដាក់ដេ-កពេ-ទ្យ បានម៉ែមកជួយទា-ន់ ដឹកដៃទៅប៉ុ-ស្ដិ៍ប៉ូ-លី-សសោះ អីលូវមក បង្ហោះ​វីដេអូ​ ហើយ​ប្រាប់​ថា ”ព្រោះ​តែ​បងធ្វើឲ្យ​អូន”…(មានវីដេអូ)

ភ្នំពេញ:ដូចដែរប្រិយមិត្តបានជ្រាបហើយថា គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២​​កន្លងទៅនេះ មីង ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ប្រកាស​តាម​ចាប់​ស្វាមី​របស់​ខ្លួន ដែល​ព្យាយាម​រត់គេច​ទៅកាន់​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ជូន​លុយ​ដល់​ទៅ​១​ម៉ឺន​ដុល្លារ ចំពោះ​អ្នករាយការណ៍​ទៅ​ប៉ូ.លិស ហើយ​ឈាន​ដល់​ការចាប់ខ្លួន​នោះ​។​

អ្នកនាង ផល្លា បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ដូច្នេះ​ថា «​មនុស្សរត់ទៅ​ពោធិ៍សាត់ អ្នក​ពោធិ៍សាត់​ឃើញ​ប្រាប់​ប៉ូលិស​ចាប់​មនុ​ស្សបាន​10000$​ជិះ​ព្រូ​សព​ណ៌​ស ជិះ​គ្នា​បីនាក់​, នេះ​ជា​រូបភាព​សុំទោស​ខ្ញុំ កាលពី​ម្សិលមិញ ពីបទ …. ចាំ​ដោះស្រាយ​ជាមួយ​ប៉ូលិស រត់​ទៅពោធិ៍សាត់ជិះ​ព្រូ​សព​ណ៌​ស ម្ចាស់​ឡាន​ឈ្មោះ​សី ប៉ូលិស​ឃើញ​ឃាត់ខ្លួន​ផង​ពី​បទ​ដឹក​ចោរ​រត់ ចោរ​ឈ្មោះ​ចក់! Sem PiseyChoeun Chork, ម្ចាស់​ឡាន​ដឹក​ចោរ​ព្រូ​ស​ស​ភ្នំពេញ 2BL-0483​ប៉ូលិស​ឃើញ​ឃាត់​ផង​»​។

ដោយឡែកគេ​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ រឿងរ៉ាវ​អ្នកនាង ទ្រិ​ញ ផល្លា និង​អេ​ដ​មីន ជី​ង ចក់ ​ដែល​ផ្ទុះ​ឡើង​ជាថ្មី​នោះ​ ហាក់​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​មុន​នោះ​ឡើយ ដោយសារ​តែ​មហាជន​គិតថា ជាការ​សម្ដែង ព្រោះ​កន្លងមក​ធ្លាប់​​​ធ្លាយ​ឆាត​ម្ដង​រួច​មក​ហើយ​ថា ជា​ការ​សម្ដែង​នោះ។

ទោះយ៉ាងណា លើក​នេះ ជា​រឿង​ពិត ព្រោះ​អ្នកនាង ទ្រិ​ញ ផល្លា បាន​ប្រកាស​ក្ដែ​ង​ៗ​តាម​ហ្វេ​ស​ប៊ុ​ក​រួចហើយ​ថា នឹង​ចាត់ការ​ប្ដី​របស់​ខ្លួន​តាមផ្លូវ​ច្បាប់ ចំពោះ​ការ​លួ​,​ច​ទ្រព្យសម្បត្តិ និង​ការ​ប.ង្ក​ហិ​,​ង្សា​លើ​នាង​នោះ​។ លើសពីនេះ មានការ​បង្ហើប​ប្រាប់​ច្បាស់ៗ​ថា អ្នកនាង ទ្រិ​ញ ផល្លា បានដាក់​ពាក្យ​ប​ណ្តឹ​,​ង​ទៅ​ស្វាមី​របស់ខ្លួន​រួចហើយ កាលពី​ថ្ងៃទី​២០ ខែមិថុនា កន្លងមក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អេ​ដ​មីន ជីងចក់ ក៏បាន​ប្រកាស​ជំហរ​ក្នុងនាម​កូនប្រុស តាមរយៈ​ខំ​មិន​ក្រោម​ផុស​របស់​ខ្លួន​ថា «​លេង​មិន​លេ​.​ង ច្បាប់​សម្រេច ចេញមក​ដឹង​ហើយ​។ ខ្ញុំ​ជា​កូនប្រុស​មិន​ចង់អោយ​គេ​ប្រ​.​មាថ ហើយ​យក​ល្បី​តាមរយៈ​ការ​ជេរ ដោយ​យក​ការសម្ដែង​ហែកហួរ​ចឹ​ង​ទេ​។ ព្រោះ​ខ្ញុំ​ល្បី​តាំង​មុន​មាន​គាត់​ទៅទៀត​នោះ​។ រឿង​គាត់​ផុស ឡាយ​ជា​រឿង​របស់គាត់​ទេ យើង​រង់ចាំ​ការសម្រេច​នៅ​តុ​.​លា​ការ​»។​

អ្វី​ជា​ការ​ចាប់អារម្មណ៍​មួយទៀត ហើយ​អាច​ធ្វើ​ឲ្យ​មហាជន​ទុក​ចិត្ត​បាន​ថា ជា​ការ​ពិត​នោះ​ ត្រង់​ថា ពេល​ឈ្លោះ​គ្នា​អំឡុង​ខែ​មេសា នោះ អ្នកនាង ទ្រិ ផល្លា បាន​លុប​រូបថត​ជាមួយ​អេ​ដ​មីន ជីងចក់ ចេញ​អស់ពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ តែ​អេ​ដ​មីន ជីងចក់ ពុំបាន​លុប​នោះ​ឡើយ ហើយ​ទីបំផុត​ពួកគេ​ក៏​ត្រូវ​គ្នា​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ការ​ឈ្លោះ​គ្នា​ម្ដង​នេះ ពួ​កគេ​ទាំង​២​នាក់ បាន​ធ្វើការ​លុប​រូបថត​ជាមួយគ្នា ​ចេញ​អស់ពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​រៀងៗខ្លួន​ ថែមទាំង​ផ្អាក​ការ​ហែកហួរ​គ្នា​លើ​បណ្ដាញ​សង្គម ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់​ ជ្រើសរើស​ផ្លូវ​ច្បាប់​មក​ដោះស្រាយ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ ថ្មីៗ​កន្លង​ទៅនេះ អ្នក ទ្រិ​ញ ផល្លា ថែមទាំង បានស្នើ​សុំឱ្យ​ក្រសួង​កិច្ចការនារី ជួយ​រក​យុត្តិធម៌​ដល់​រូបនាង​ ជាពិសេស​ស្ត្រី ដែល​រង​នូវ​អំពើ​ហិ​,​ង្សា​នៅ​ទូទាំង​ប្រទេស។ ​ទោះយ៉ាងណា​តាមរយៈ​សកម្មភាព​ខាងលើ​ ឃើញ​ថា ​អ្នកនាង ផល្លា ​ទំនង​ចិត្ត​ដាច់​ទៅហើយ។ ប៉ុន្តែ​នៅថ្ងៃនេះ បែរជា​បង្ហោះ​វីដេអូ ធ្វើ​ត្រាប់​តាម​បទ​ចម្រៀង អម​ដោយ​សារ​លើ​វីដេអូ ហាក់​មិនទាន់​កាត់ចិត្ត​បាន​ថា «​ព្រោះតែ​បង ធ្វើ​ឲ្យ​អូន​ស្ទើរតែ​រលាយ​បាត់​ពី​លោក​នេះ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក អត្ថន័យ​បទ​ចម្រៀង​នោះ​ទៀតសោត រៀបរាប់​ថា «​ប្រុស​ដូចគ្នា​សោះ​ជំនួស​បង​មិនបាន ហេតុផល​តែ​ម្យ៉ាង​ព្រោះ​គេ​មិនមែនជា​បង​…»។ ដូច្នេះ មានតែ​រង់ចាំមើលទៀតថា​តើនាងនឹងដកពាក្យបណ្ដឹង ហើយ​បែរ​ជាមកត្រូវគ្នាវិញ ជាមួយអេដមីន ជីងចក់ម្ដងទៀត ឬយ៉ាងណានោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *