November 30, 2022

ពិតជាមិនសរសើរមិនបាន!! ​កំពូលអ្នកកាសែតឆ្នើម អុឹម ជីវ៉ា ដែរទទួលពានរង្វាន់ ល្បីកក្រើកក្នុងឆ្នាំ២០២២​ ខាងផ្នែកសិល្បះ ធ្វើអោយមហាជនលាន់មាត់គ្រប់គ្នាថា…(មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់រួចហើយ លោក អ៉ឹម ជីវ៉ា គឺជាសិល្បករមួយរូប ដែលតែងតែមានទឹកចិត្តសប្បុរស ជួយដល់សិល្បៈករចាស់ជរា អ្នកសិល្បៈក្រីក្រខ្វះខាតមានជំងឺ និងគ្មានទីពឹង ដោយឡែកលោកបានចាប់អាជីពជា​អ្នកកាសែតផ្នែកសិល្បៈ ផងដែរ តែក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាញសង្គមអ្នកលេងហ្វេសប៊ុកច្រើនគួរឲ្យកត់សម្គាល់ ។

ទន្ទឹមនឹងនោះផងដែរ លោកត្រូវបានទទួលពានរង្វាន់ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២ នេះបើយោងប្រភពលោកជំទាវ ហ៊ុន ស៊ីណាត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានបង្ហោះសារបែបនេះថា៖ សូមចូលរួមអបអរសាទរ ដែល កូន អ៊ឹមជីវ៉ា បានទទួលពានរង្វាន់ “ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២ “ ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ”

លោកជំទាវបានបន្ថែមទៀតថា ៖ ដែលប្រគល់ជូនដោយឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមជូនពរដល់កូនមានសុខភាពល្អដើម្បីបន្តការងារជួយដល់សង្គមតទៅទៀត

Leave a Reply

Your email address will not be published. Required fields are marked *