November 25, 2022

ពូម៉ៅអស់សង្ឃឹ-មហើយ!! ទីបំផុត ចែដាណា ដាច់ចិត្តទម្លា-យរូបរាង គូរស្នេហ៍កំលោះសង្ហារវ័យក្មេង មើលទៅដូចជាកូនអភិជន រួចប្រកាសក្តែងៗថា ធ្វើអោយមហាជនលាន់មាត់…(មានវីដេអូ)

ភ្នំពេញ:​ ប្រិយមិត្តក៏ដូចជាមហាជនជាច្រើនប្រហែលជាស្គាល់លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រដ៏ធំមួយនៅរាជធានីភ្នំពេញ និងជាម្ចាស់មុខជំនួញជាច្រើនទៀត ដែលកំពុងតែជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួនផង ហើយលោកស្រីជាមនុស្សម្នាក់ដែលតែងតែធ្វើនៅអំពើសប្បុរសធម៍ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនថាទីជិតឬទីឆ្ងាយនោះទេ នេះហើយជាហេតុធ្វើឪ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពេញចិត្តលោកស្រីជាខ្លាំង។

ដោយឡែកមួយរយៈពេលក្រោយមក​លោកស្រី មានបញ្ហាគ្រួសារជាមួយពូម៉ៅ ដោយបានប្រកាសចែកផ្លូវគ្នាអស់រយៈពេលជាច្រើនខែមកហើយពេលនេះអ្នកស្រីជាមេម៉ាយរស់នៅម្នាក់ឯងជាមួយកូនៗ។

ក្រោយពីលែ,ងលះជាមួយពូម៉ៅ, អ្នកស្រី ទ្រី ដាណា បច្ចុប្បន្ន កំពុងរស់នៅជាអ្នកម្ដាយSingleឬអ្នកមេម៉ាយកូន៣ ជាមួយនឹងមុខជំនាញកាន់ណែនក្នុងដៃ ទ្រព្យសម្បត្តិវ៉ាល់លានដុល្លារ អ្វីៗក៏មានដែរ ខ្វះតែស្នេហាស្មោះត្រង់មួយប៉ុណ្ណោះ។

ចំណុចនេះ អ្នកស្រី ធ្លាប់បញ្ជាក់ថា ខ្លួន​រស់នៅ​ក្នុង​ការ​កុហក បោកប្រាស់​អស់​រយៈពេល​យូរ​ឆ្នាំ​ហើយ អញ្ចឹង​ខ្លួន​ត្រូវការ​អ្នក ដែល​ធ្វើ​ឲ្យ​ខ្លួន​Happy។ អ្នកខ្លះ​និយាយ​ថា បង​ស្រឡាញ់​អូន​ណាស់ៗ ប៉ុន្តែ​និយាយ​ពី​ស្រី​វា វា​មិនដែល​បង្ហោះ​រូប​យើង ហើយ​លេង​ឆាត​ជាមួយ​ស្រី អញ្ចឹង​ទៅ។ អាហ្នឹង​គេ​ហៅថា នៅ​ក្នុង​ការបោកប្រាស់។

នកស្រី អះអាង​ថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូល​មក​ក្នុង​ជីវិត​របស់​ខ្លួន​បាន​ មិន​ចាំ​បាច់​មាន​ច្រើន​នោះ​ទេ បង​អ្នក​រត់​ម៉ូតូ​ឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យក​តែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះ​ទេ។

ទោះ​យ៉ាងណា អ្នកស្រី បាន​បញ្ជាក់​ថា ខ្លួន​អត់​ស្រឡាញ់​អ្នក​ទាប​ៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់​ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ​ឡើង​ដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នក​ទាប​ៗ​នោះ។

ជាក់ស្តែងនៅថ្ងៃទី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ចែដាណា បានបង្ហាញឈុតខ្លីនៃវីដេអូមួយ ពីសកម្មភាព ឈរថតជាមួយ បុរសម្នាក់ មានរូបរាង ពិតជាសង្ហារខ្លាំងណាស់ អមដោយចម្រៀងមួយបទទៀតក្រោមចំណងជើងថា “គេជាចំណែក” ដោយបទនេះដែរ ជាការនិពន្ធយ៉ាងពិសេស ដោយ តារាចម្រៀងដ៏ល្បី ពេជ្រ សោភា ថែមទៀតផង។

ឆ្លៀតក្នុង​ឱកាសនោះ ចែដាណា អត់មាននិយាយអ្វីច្រើនទេ ហើយក៏មិនទាន់បង្ហាញមុខបុរសរូបនេះដែរ គ្រាន់តែភ្ជាប់សារខ្លីមួយថា “ជិតបានឃើញហើយ”។

មើលវីដេអូនេះរួច ហ្វេនៗ នាំគ្នាចូល comment ព្រាតថា ៖ ជយោ ! ចែដាណា មានស្នេហាមែនហើយ love you my sister, សូមអបអរសាទរ បងស្រី, ខ្ពស់សង្ហារ សមនិងចែណាស់, សមគ្នាណាស់ចែ, នរណា ហ៊ានថតក្បែអាយដលអូនផង, ជូនពរមានក្ដីសុខច្រើនៗសំណព្វ, ខ្ញុំថា បងមង្គល ដែលថត MV ហ្នឹង, រក​ក្ដី​សុខ​អោយ​ខ្លួន​ឯង​អូន​, ឡូយណាស់អ្នកមីង។

ខាងក្រោមនេះមានវីដេអូដើម្បីជ្រាបកាន់តែច្បាស់:

Leave a Reply

Your email address will not be published. Required fields are marked *