November 26, 2022

ប្តី ម៉ៅ កំសត់ម្នាក់នេះ បានត្រឹមទឹកភ្នែ-ក ឈរជូនពរអូន​ និង កូន​ ពីចម្ងាយ!! ក្រោយឃើញ អតីតភរិយា ដាណា សម្រេចចិត្តជ្រើសរើសគូរជីវិតថ្មី ដែរជាកំលោះសង្ហារ​ ក្មេងខ្ចី ហ៊ារិទ្ធ បានត្រឹមសោកសៅ នឹកឃើញរឿងចាស់ៗ កម្ស-ត់កម្រជាមួយគ្នា ធ្វើអោយមហាជនចូលខមិនព្រោងព្រាតថា…(មានវីដេអូ)

ភ្នំពេញ:​​​ ប្រិយមិត្តក៏ដូចជាមហាជនជាច្រើនប្រហែលជាស្គាល់លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រដ៏ធំមួយនៅរាជធានីភ្នំពេញ និងជាម្ចាស់មុខជំនួញជាច្រើនទៀត ដែលកំពុងតែជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួនផង ហើយលោកស្រីជាមនុស្សម្នាក់ដែលតែងតែធ្វើនៅអំពើសប្បុរសធម៍ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនថាទីជិតឬទីឆ្ងាយនោះទេ នេះហើយជាហេតុធ្វើឪ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពេញចិត្តលោកស្រីជាខ្លាំង។

ដោយឡែកមួយរយៈពេលក្រោយមក​លោកស្រី មានបញ្ហាគ្រួសារជាមួយពូម៉ៅ ដោយបានប្រកាសចែកផ្លូវគ្នាអស់រយៈពេលជាច្រើនខែមកហើយពេលនេះអ្នកស្រីជាមេម៉ាយរស់នៅម្នាក់ឯងជាមួយកូនៗ។

ក្រោយពីលែងលះគ្នាជាមួយពូម៉ៅនោះ គេសង្កេតឃើញថា អ្នកស្រី ទ្រី ដាណា បានប្រកាសបើកបេះដូងជាបន្តបន្ទាប់ ដើម្បីជ្រើសរើសបុរសស្មោះស្នេហ៍ដើម្បីធ្វើជាគូជីវិតកាន់ដៃខ្លួនដល់ចាស់កោងខ្នងនោះ។

ក្នុងការប្រកាសបើកបេះដូងនេះ អ្នកស្រី ធ្លាប់បញ្ជាក់ថា ខ្លួន​រស់នៅ​ក្នុង​ការ​កុហក បោកប្រាស់​អស់​រយៈពេល​យូរ​ឆ្នាំ​ហើយ អញ្ចឹង​ខ្លួន​ត្រូវការ​អ្នក ដែល​ធ្វើ​ឲ្យ​ខ្លួន​Happy។ អ្នកខ្លះ​និយាយ​ថា បង​ស្រឡាញ់​អូន​ណាស់ៗ ប៉ុន្តែ​និយាយ​ពី​ស្រី​វា វា​មិនដែល​បង្ហោះ​រូប​យើង ហើយ​លេង​ឆាត​ជាមួយ​ស្រី អញ្ចឹង​ទៅ។ អាហ្នឹង​គេ​ហៅថា នៅ​ក្នុង​ការបោកប្រាស់។

អ្នកស្រី អះអាង​ថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូល​មក​ក្នុង​ជីវិត​របស់​ខ្លួន​បាន​ មិន​ចាំ​បាច់​មាន​ច្រើន​នោះ​ទេ បង​អ្នក​រត់​ម៉ូតូ​ឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យក​តែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះ​ទេ។

ទោះ​យ៉ាងណា អ្នកស្រី បាន​បញ្ជាក់​ថា ខ្លួន​អត់​ស្រឡាញ់​អ្នក​ទាប​ៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់​ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ​ឡើង​ដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នក​ទាប​ៗ​នោះ។

ក្រោយពីប្រកាសជ្រើសរើសមក រហូតមកដល់ពេលនេះ ទំនងជាអ្នកស្រី រកឃើញអ្នកស្អំបេះដូងរបស់ខ្លួនហើយមើលទៅ ដោយជារឿយៗ គេឃើញ ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បង្ហាញបុរសម្នាក់ ឲ្យឃើញតែខ្នង និងឧស្សាហ៍និយាយពីរឿងរៀបការរបស់ខ្លួននោះ។

ជាក់ស្តែងនៅថ្ងៃទី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ចែដាណា បានបង្ហាញឈុតខ្លីនៃវីដេអូមួយ ពីសកម្មភាព ឈរថតជាមួយ បុរសម្នាក់ មានរូបរាង ពិតជាសង្ហារខ្លាំងណាស់ អមដោយចម្រៀងមួយបទទៀតក្រោមចំណងជើងថា “គេជាចំណែក” ដោយបទនេះដែរ ជាការនិពន្ធយ៉ាងពិសេស ដោយ តារាចម្រៀងដ៏ល្បី ពេជ្រ សោភា ថែមទៀតផង។

ឆ្លៀតក្នុង​ឱកាសនោះ ចែដាណា អត់មាននិយាយអ្វីច្រើនទេ ហើយក៏មិនទាន់បង្ហាញមុខបុរសរូបនេះដែរ គ្រាន់តែភ្ជាប់សារខ្លីមួយថា “ជិតបានឃើញហើយ”។

លុះមកដល់យប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកស្រី បង្ហោះរូបថត១សន្លឹករបស់ខ្លួន ជាមួយនឹងសារបញ្ជាក់ជំហរថា «ក្ដីសុខមនុស្សស្រី គ្រាន់ចង់បានមនុស្សម្នាក់យកចិត្តទុកដាក់ជាមួយនាង ផ្ដល់ភាពកក់ក្ដៅដល់នាង ហើយនៅក្នុងកែវភ្នែកគេឃើញនាងជានារីម្នាក់ដែលស្រស់ស្អាតជាងគេបំផុត និងស្មោះត្រង់ចំពោះនាង។ បើនាងបានជួបមនុស្សម្នាក់នោះហើយ គ្មានថ្ងៃនាងលែងដៃគេឡើយ!​ ចែដាណា ក៏ចង់បានបែបនេះដូចគ្នា»៕

ជាក់ស្តែង ងាកមកពូម៉ៅ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហោះចម្រៀងកាត់តែកន្លែងខ្លឹមបន្តិច ដាក់រូបរបស់ខ្លួនជាច្រើនសន្លឹកនៅលើទីកតុក ដោយមិនបានដាក់Captionអ្វីទាំងអស់។ តែបទចម្រៀងនោះវិញ មានខ្លឹមសារថា «បងគ្មានអ្វីទេ មានតែជូនពរ ឃើញអូនបានល្អ»។

តាមរយៈនេះ អ្នកគាំទ្រលោកប្រាប់ថា «គាត់មានថ្មីហើយពូម៉ៅកាត់ចិត្តទៅសាងជីវិតថ្មី កុំពិបាកចិត្តអី»។ ពូម៉ៅ មិនបានឆ្លើយតបអ្វីទេ គ្រាន់តែដាក់ស្ទីកឃ័រសើច។ ចំពោះមតិមួយទៀតលើកឡើងថា «ក្ដីសុខអូន បងជូនពរទាំងទឹកភ្នែក»។ ជាការឆ្លើយតបពូម៉ៅ បញ្ជាក់ថា «បទចម្រៀងតាស»៕

ចង់ជ្រាបច្បាស់ខាងក្រោមនេះមានវីដេអូ:

Leave a Reply

Your email address will not be published. Required fields are marked *