November 22, 2022

មិនសរសើរមិនបាន!! ជាកូនស្រីអភិជន ទ្រព្យសម្បត្តិមហាសាល Jasmin អាយុទើបតែ៥ឆ្នាំ ឪពុកជា អ្នកឧកញ៉ា តែមកដឹងខ្សែជីវិតកំសត់ តស៊ូព្យាយាម រហូត ជោគជ័យ ចំណូល១ថ្ងៃមិនក្រោម ពាន់ដុល្លារ ធ្វើអោយមហាជនលាន់មាត់គ្រប់គ្នា…(មានវីដេអូ)

ប្រិយប្រហែលជាស្គាល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជាក់ជាមិនខាន ដែលសព្វថ្ងៃជា​ចាងហ្វាង​ផលិតកម្ម Galaxy Navatra ហើយរូបលោកក៏កំពុង​ទទួល​ជោគជ័យខ្លាំងនៅក្នុងវិស័យអចលន​ទ្រព្យ នឹងមានលុយ​រាប់លាន​ដុល្លារ​ មាន​ជំនួញ​ធំៗ​ជាច្រើន និង​ជា​សប្បុរសជន​ដ៏​ល្បីល្បាញ​មួយរូប​ផងដែរ។

ហើយទម្រាំមានថ្ងៃនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធ្លាប់ជាអតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ឆាក​ជីវិត​កម្សត់​កម្រ​​ ដោយសារក្រុម​គ្រួសារ គឺ​ក្រីក្រ​ខ្លាំង​រស់​ក្នុង​ផ្ទះ​ដែល​ធ្វើ​ពី​ភក់​លាយ​ជាមួយ​ស្លឹក​មិន​សូវ​មាន​ភាព​កក់​ក្ដៅ ហើយ​ពេល​ខ្លះ កុំ​ថា​តែ​ម្ហូប​អាហារ សូម្បី​តែ​អង្ករ ពេល​ខ្លះ​ក្រុម​គ្រួសារ​លោក​គ្មាន​ហូប​ផង។ ដូច្នេះ​ហើយ លោក​បាន​ជួប​រឿង​ជា​ច្រើន ដោយ​ក្នុង​នោះ​សូម្បី​មិត្ត័ភក្ដិ​ក៏​ធ្លាប់​និយាយ​មើល​ងាយ​ដល់​អ្នក​មាន​គុណ​លោក​ដែរ។

បើ​ទោះ​ពេលនេះ អ្នកឧកញ៉ា ក្លាយជា​បុគ្គល​ជោគជ័យ មាន​លុយ​វាល់​លាន​ក៏ពិតមែន ប៉ុន្តែ​ជារឿយៗ អ្នក​ឧកញ៉ា​ បាន​ប្រើ​ជីវិត​របស់​ខ្លួន​យ៉ាង​សាមញ្ញ ដូច​ទៅ​​នឹង​ពេល​អតីតកាល ​រស់​បែប​ជីវិត​ជា​អ្នកស្រែ ដដែល ដោយ​មិន​តម្កើង​ឫក​ ភ្លេច​កំណើត​របស់​ខ្លួន​នោះ​ឡើយ។ ចំណែក​គ្រួសារ​វិញ​​ ​​អ្នកឧកញ៉ា​ កំពុង​រស់នៅយ៉ាង​មាន​សុភមង្គល​ជាមួយ​ភរិយា និង​កូន​៣​នាក់។

ក្នុងចំណោម​កូន​ទាំង​៣​នោះ ចា​ស្មី​ន ( Jasmine) មា​ន​សកម្មភាព​ខ្លាំងជាងគេ​នៅលើ​បណ្ដាញ​សង្គម ហើយ​ថ្មីៗ​នេះ​ទៀត ថែមទាំង​បង្ហោះ​សារ​មួយ​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ព្រោះ​ពាក្យពេចន៍​មិន​សម​ថា កូនក្មេង​អាច​រក​នឹក​សរសេរ​ចេញមក​យ៉ាង​ល្អ​បែបនេះ​ឡើយ​។​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាមួយ​ឪពុក​១​សន្លឹក អូន​ចា​ស្មី​ន បានដាក់​Caption​យ៉ាង​ចាក់​ដោត​ថា «​លោក​ពុក​មិន​បង្រៀន​អូន​អោយ​ចាយលុយ​ទេ តែ​បង្រៀន​អូន​ឲ្យ​ប្រឹង​រកលុយ លោក​ពុក​ប្រាប់ថា មិន​ឲ្យ​សង្ឃឹម​ទ្រព្យសម្បត្តិ​ឪពុកម្ដាយ​ទេ ត្រូវ​ពឹង​លើ​ខ្លួនឯង​»​។​

យ៉ាងណាមិញ នៅ​ថ្ងៃទី ០​២ ខែកក្កដា ឆ្នាំ​២០២២​នេះ អ្វីដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ ក្រោយឃើញអ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​បង្ហោះ​រូបថត​កូនស្រី​សំណព្វចិត្ត​រូបនេះ មួយ​សន្លឹក ហើយ​ទម្លា.យ​ថា ៖ ខ្ញុំបានបង្រៀននិងបង្វឹកកូន ពីតូចទៅអោយហើយ គាត់មានអាយុទើបតែ5ឆ្នាំទេ ប៉ុន្តែ គាត់សំរាកពីរៀនអាចរកចំនូលក្នុងមួយថ្ងៃ ពេលខ្លះបាន 500$ទៅ1000$ ហើយរបស់ដែលគាត់ចង់ទិញនេះភាគច្រើន គឺគាត់ប្រឹងប្រែងរកលុយដោយខ្លួនឯង ខ្ញុំមិនបង្រៀនកូនឲ្យសង្ឃឹមទ្រព្យឪពុកម្ដាយឡើយ កូនត្រូវជាមនុស្សដែលពឹងផ្អែកលើខ្លួនឯង។

អ្នកឧកញ៉ា បានបន្ថែមទៀតថា ៖ ឪពុកម្ដាយខ្ញុំបានចែកឱ្យខ្ញុំតែកាយសម្បទា និងចំណេះដឹងបន្តិចបន្តួច ដូច្នេះកូនរបស់ខ្ញុំត្រូវតែរឹងមាំ និងបោះជំហ៊ានទៅមុខ ក្លាយជាទំពាំងសម្រាប់ ជួយសង្គមជាតិ។

ទន្ទឹមនឹងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានទម្លាយវីដេអូ អមជាមួយCaption ថា ៖នេះជាមុខរបររបស់កូនស្រីខ្ញុំ គាត់ចេញពីរៀន គឺគាត់ប្រឹងប្រែង លក់ផលិតផល និងជាការផ្ចុងផ្ដើមរបស់គ្រួសារ ឱ្យគាត់រៀនបង្វឹកខ្លួនឯង🥰🥰🥰🥰 ពុកម៉ែបងប្អូនកុំភ្លេចទិញផលិតផលគាត់ផង សព្វថ្ងៃផេករបស់គាត់មានអ្នកហ្វូឡូ រហូតដល់ជាង 60 ម៉ឺននាក់។

ដោយឡែកបន្ទាប់ពីឃើញការផុសរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាហើយ ធ្វើឪ្យមហាជនជាច្រើនបានចូលខមិនថា ៖ កូនកាត់ទៅតាមប៉ាប៉ា! ទៅធ្វើពលករស្រុកគេហើយមកវិញក្លាយជាឧញ៉ាមហាសេដ្ឋី កូនទើបតែអាយុឆ្នាំ និយាយមិនទាន់ច្បាស់ផងក៏ក្លាយជាកុមាដំបូងគេនៅកម្ពុជាដែលរកបានចំណូលខ្ពស់។ សូមសសើរសមត្ថភាពក្មួយស្រីខ្លាំងណាស់🙏🙏🙏,១ថ្ងៃ៥០០$ ១ខែ៣០ថ្ងៃនោះបាន១៥០០០$ ១ឆ្នាំ១២ខែ នោះ១៨០០០០$ ២០ឆ្នាំទៀត ប្រហែលជាគាត់ក្លាយជាអ្នកមានបន្តហើយ។, កូនលោកឧកញ៉ា1 ថ្ងៃ 1000$ ឯខ្ញុំកូនរាស្ត្រធម្មតា 1 ថ្ងៃ 10$ ស៊ីបាយចាក់សាំង សល់បាន 5$ ដែរបាទ, កូនបងមួយថ្ងៃរកបាន500ទៅ1000$ទៅហើយ ស្មើនឹងមនុស្សចាស់ធ្វើការក្នុងមួយខែបាត់ . និងមានខមិនជាច្រើនទៀត….

​សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *