September 25, 2022

អុញនោះ !! ម្សិលមិញ លោក ពែកមី ប្រកាសលាឈប់ពី CTN ស្រាប់តែ នាយគ្រឿន ក៏បានលាឈប់នៅថ្ងៃនេះដែរ ដោយលោកទ-ម្លាយសារកម្សត់ថា ៉ រីករាយនៅអ្វីដែលយើងមាន ហើយបា-ត់បង់ទៅវិញ លាហើយ ស៊ី ធី អិន…(មានវីដេអូ)

ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយ ពីតារាកំប្លែង​ដ៏​ល្បី​មួយ​រូប​នៅ​ប្រទេស​កម្ពុជាដែលមានទេពកោសល្យដ៏សម្បូរបែប គឺ លោកពាក់មី និង នាយគ្រឿន ដោយ​លោកទាំងពីរបានឈរជើង​លើ​វិថី​សិល្បៈ​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ក្រោយពី​វិវឌ្ឍ​ខ្លួន​ពី​កម្មករ​សំណង់។ ហើយអ្នកទាំងពីរមានកំណើត​សិល្បៈ​ដល់​សព្វថ្ងៃ​នេះ ក៏​ដោយសារតែ​ស្ថានីយ​ទូរទស្សន៍​CTN​​​ដែរ ​តែ​ពេល​នេះ ​​អ្នកទាំងពីរ​​ ប្រកាស​ដើរ​​ចេញ​ពី​ទីនោះ​ជា​ផ្លូវការ​ហើយ។

ដោយកាលពីម្សិលមិញនេះ លោក ពែក មី ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះមួយបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស្ថានីយទូរទស្សន៍ស៊ីធិអិន ក្រោយរូបលោកបានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំកន្លងមកនេះ។ យោងតាមប្រភពគណនីផ្ទាល់ខ្លួនរបស់ លោក ពាក់មី បានទម្លាយបែបនេះថា ៖​🙏 លាហេីយ ទីកន្លែងកំណេីតសិល្ប: របស់ខ្ញុំ 🙏CTNធ្វេីអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ 🙏 ខ្ញុំឈប់ពីសុីធីអិន តែខ្ញុំមិនឈប់ពីអាជីបសីល្ប:ខ្ញំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល 🙏

ដោយឡែកនៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ នេះផងដែរ នាយគ្រឿន ដែលជាប្អូនប្រុសបង្កើតរបស់នាយ ពែក មី ក៏បានសម្រេចចិត្តចាកចេញពីស៊ីធីអិនផងដែរ។ នាយគ្រឿនបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ «រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក🙏🙏🙏❤️❤️❤️❤️❤️»៕

យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងថា នាយគ្រឿន បានលាឈប់ពី CTN ហើយ ធ្វើឪ្យហ្វេនមួយចំនួនចូលទៅខមិនថា៖លែងមានពីរគ្រួសារហើយចឹង , សំណាងល្អនឹងជោគជ័យការងារថ្មីបងគ្រឿនផ្ទះលេខ១ ឈ្នះផ្ទះលេខ២​​, ទោះបងទៅណាក៏នៅតែគាំទ្រ អាពួកគ្រប់គ្រងថ្មីវាអំបូរតែមួយជាមួយ​ ខាងប្អូនក៏ដូចតែបងដែរ​ រកស៊ីជាមួយវាធ្វេីយេីងដូចកញ្ជាស់វាចឹងបង

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.