November 22, 2022

ថាមែនៗ !! ក្រោយ អតីតភរិយាអាចារ្យអេ បង្ហោះថា,ជាឪពុកប្រភេទណា ពង្រា-ត់កូនចេញពីម្តាយ និង មិនដែលមើលថែកូន ស្រាប់តែ ឪពុកភឹម សុគន្ធា ត្រូវជាអតីតឳពុកក្មេកអាចារ្យអេ និយាយខ្ទេ.ចគ្មានសល់ពីកូនស្រី….(មានវីដេអូ)

ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយថាអាចារ្យអេ គាត់គឺជាម្ចាស់សា្ថនីយវិទ្យុ ABC ដ៏ល្បីដែលមានប្រជាប្រិយភាពខ្លាំង ហើយក៏ជាមនុស្សម្នាក់ដែលតែងតែមានចិត្តសប្បុរសជួយដល់ក្មេងៗក៏ដូចជាប្រជាជនដែលមានការលំបាកជាច្រើនផងដែរ។

ដោយឡែកនៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញស្ត្រីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះថា Sky Sengដែលគេស្គាល់ថា ជាអតីតប្រពន្ធរបស់អាចារ្យអេ បានធ្វើការរៀបរាប់ដោយរងអ យុត្តិធម៍មិនអាចជួបកូនៗ ដោយអ្នកនាងរៀបរាប់ដូច្នេះថា ៖ ឈប់បំបែ-កកូនខ្ញុំ កុំព-ង្រាត់ជីវិតម្តាយកូនខ្ញុំ អោយខ្ញុំរស់នៅផង អា-ណិតកូននៅតូចៗណាស់ ដែលត្រូវការម្តាយនៅមើលថែ A JA A-អាចារ្យ អេ អ្នកមានលុយ មានអំនាច អ្នកធ្វើអ្វីក៍បាន តែសំរាប់ខ្ញុំមិនមានលុយដូចអ្នកទេ ខ្ញុំត្រូវការតែកូនខ្ញុំវិញទេ ប្រគល់កូនអោយខ្ញុំវិញ🤍🥹

គណនីខាងលើបានបន្ថែមទៀតថា៖ នឹកកូនណាស់ ពេលនេះមិនដឹងនៅជាមួយអ្នកណា តើរាល់ថ្ងៃកូនមានអារម្មណ៍បែបណា ស្មាននេះដែលមិនមានម្តាយនៅជិត អាណិតណាស់កូនម្តាយ😭🥹 ព្រោះ A JA A-អាចារ្យ អេ ជាឪពុកប្រភេទណា ព-ង្រាត់កូនពីម្តាយ ម្តាយស្រលាញ់កូនស្មើរជីវិត🤍🤍

យ៉ាងណាមិញជុំវិញរឿងរ៉ាវនេះដែរ គេមិនទាន់ឃើញអាចារ្យអេ មានការប្រតិកម្មទៅស្ត្រីខាងលើនោះទេ ចំណែកឯស្ត្រីខាងលើនៅតែបង្ហោះសារជាហូរហែទៀតថា ៖អ្វី​ដែល​អ្នក​ឃេីញ​មិនដូច​ការពិត​ ពិត​មិនដូច​ពិត​ មិនពិត​ដូច​ពិត​ (ជួប​គ្នា​ឆាប់ៗ​ )​ខ្ញុំ​អ្នក​បង្កើត​ខ្ញុំ​ដឹងថា​ខួបកំណើត​កូន​ខ្ញុំ​ថ្ងៃ​ណា

អ្នកស្រីបានបន្ថែមទៀតថា ៖ កូនកើតភ្លាម កូនឃើញមុខម្តាយមុនគេ ដោយមិនមានអត្តមានឪពុក A JA A-អាចារ្យ អេ ម្តាយអោបកូននៅក្នុងថ្លុកឈាម ក្នុងពេទ្យទាំងឈឺចាប់ តែឪពុកដេកអោបស្រី😭😩 កូនខ្ញុំពពោះ 9ខែ10ថ្ងៃ បង្កើតស្ទើរស្លាប់ ខ្ញុំចិញ្ចឹមបីបាច់ថែរក្សារហូតដល់ធំ ខ្ញុំស្រលាញ់កូនខ្ញុំខ្លាំងណាស់ កូនៗជាជីវិតខ្ញុំ កូនៗជាកំលាំងចិត្ត កូនៗជាគ្រប់យ៉ាងរបស់ខ្ញុំ គាត់ដឹងថាខ្ញុំរស់អត់កូនៗមិនបាន គាត់ចង់ឈ្នះខ្ញុំ ឈប់់ដាក់សម្ភាធអោយកូនៗ និងរូបខ្ញុំទៀត អាណិតកូនផង ពួកគេនៅតូចៗណាស់ ខ្ញុំសូមអង្វរ🙏🥲 អ្នកបានឈ្នះខ្ញុំរួចហើយ ខ្ញុំមិនចង់បានអ្វីពីរអ្នកទេ ត្រឹមរស់នៅជួបជុំកូនខ្ញុំតែប៉ុណោះ បែកគ្នា2ឆ្នាំ មិនដែលឃើញឪពុកអឺមកមើលកូនសូម្បី1ដង ក៍មិនដែលផ្តល់លុយចិញ្ចឹមកូន សូម្បី១រៀល កូនខ្ញុំចូលរៀនដំបូង 1ឆ្នាំពេញ ក៍មិនឃើញមានឪពុកជូនមកសាលា គ្រូហៅអាណាព្យាបាលសិស្សមកជួបជុំ ក៍មានតែម្តាយតែម្នាក់តែប៉ុណ្ណោះ ហើយទើបតែពេលនេះមកសម្តែងថាស្រលាញ់កូន ក្តីស្រលាញ់មិនបង្ហាញត្រឹមរូប2រឺ3សន្លឹកនឹងទេ បើឪពុកល្អមិនធ្វើគ្រួសារបែកបាក់គ្នាដែរ អ្នកដឹងការពិតគ្រប់យ៉ាង កុហសគេបាន តែកុហសខ្លួនឯងមិនបានទេ ហើយនាំគ្នាសម្តែទាំងវទ្យុតែម្តង ABC Cambodia ខ្ញុំមិនពូកែសម្តែងដូចអ្នកទេ ខ្ញុំមិនអាចនិយាយឈ្នះអ្នកទេ ប៉ុន្តែ ការពិត នៅតែជាពិត សង្ឃឹមថាយុត្តិធម៍នៅក្នងប្រទេសនេះនឹងមានសំរាប់ខ្ញុំនិងកូនខ្ញុំ🤍

ក្រោយពីអតីតភរិយាបង្ហោះសារជាបន្តបន្ទាប់អាចារ្យអេនៅតែព្រមឆ្លើយតបតទៅវិញនោះទេ ស្រាប់តែអតីតភរិយានៅបន្តផុសសារទៀត ថា៖នេះជារឿងក្នុងគ្រួសារ អ្នកដទៃដែលមិនដឹងកុំបំភ្លៃការពិត អ្នកដែលដឹងមានតែ ខ្ញុំ និង A JA A-អាចារ្យ អេ តែប៉ុណ្ណោះ បើគាត់ចិត្តជាកូនប្រុសត្រូវចេញមុខបកស្រាយដោយខ្លួនឯង រឺអុជធូបស្បថ ជាមួយខ្ញុំក៍បាន មុខព្រះអង្គរដងកា កុំបានតែបញ្ជាកូនចៅមកបំពានខ្ញុំ ក្នុងនាមជាអ្នកសារព័ត៌មានវិទ្យុ ABC ត្រូវនៅចំណុចកណ្តាល មិនមែនស្តាប់តែម្ខាងនោះទេ ហើយនិយាយសើចសប្បាយនិងរឿងគ្រួសារមេរបស់ខ្លួន សូមបងប្អូនស្តាប់ហើយពិចារណាតាមការគួរ

ខ្ញុំ​គេងមិនលក់ទេ​ ខ្ញុំ​ឈឺចាប់​ណាស់​ ខ្ញុំ​តស៊ូ​ដេីម្បី​កូន​ខ្ញុំ​សោះ​ ខ្ញុំ​ចង់ជួប​កូន​ខ្ញុំ​សោះ​ ខ្ញុំ​ចង់មាន​សិទ្ធិ​ទៅលេងកូន​ខ្ញុំដូច​ឪពុកម្ដាយ​គេ​ដទៃ​ដែលគេ​បែកគ្នាហេីយគេអាចទៅលេងកូន​ទទៅមេីលកូនបាន តែមិននឹកស្មានថា​ គេកាន់តែ​ព្រួត​គ្នា​ធ្វេី​បាបខ្ញុំ​បែបនេះសោះ​ តេីខ្ញុំ​មាន​អ្នកណា​ជួយ​បានទៅ​បេីគ្នា​គេ​ច្រើន​យ៉ាង​នេះ​ទោះ​អ្នកនោះ​ដឹងរឿង​គ្រប់​យ៉ាង​ក៏គេមិនហ៊ាន​ជួយ​ខ្ញុំ​ដែរ​ ប្រហែល​អ្នក​គ្មាន​លុយ​ គ្មាន​អំណាច​ដូច​ខ្ញុំត្រូវ​រង​ភាព​អយុត្តិធម៌​រហូត​ហេីយ​ ខ្ញុំ​មិនចេះ​ឡាយ​ មិនចេះ​និយាយ​ ខ្ញុំ​គ្មាន​វិទ្យុ​ដូចអ្នកទេ​ សូម្បីតែ​អ្នក​ចូល​ធ្វើការ​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ចេះក៏​ចេះ​វែកញែក​រឿង​ខ្ញុំ​ដែរ​ ស្ត្រី​ទន់ខ្សោយ​ដូច​ខ្ញុំ​ត្រូវ​រស់​ទាំងភាព​អយុត្តិធម៌​ហេីយ​ខ្ញុំ​ខ្លាច​ហេីយ​ អ្នក​មាន​លុយ​មាន​អំណាច​ អ្នក​បញ្ជា​បានទាំងអស់​អ្នក​ឈ្នះ​ខ្ញុំ​ដោយសារ​ខ្ញុំ​ទន់​ខ្សោយ​ តែ​អ្ន​ក​មិនអាច​លាក់​បាំង​ការពិត​បានទេ​ ផលដែល​អ្នកសាង​មកលេី​គ្រួសារ​ខ្ញុំ​ អ្នក​ដឹង​ច្បាស់ណាស់​ តែអ្នក​នៅតែ​ប្រព្រឹត្តិ​ A JA A-អាចារ្យ អេ

បន្ទាប់ដឹងរឿងរ៉ាវនេះហើយ ស្រាប់តែប៉ារបស់ អតីតភរិយាអាចារ្យបានចេញមុខបដិសេដទាំងស្រុង​នៅរឿងដែលកូនរបស់គាត់ចោទមកលើអាចារ្យអេ ដោយគាត់បានរៀបរាប់បែបនេះថា៖ ខ្ញុំជាប៉ារបស់ភឹម សុគន្ធា ក៏សូមបកស្រាយរឿងខ្លះៗដែលភឺម សុគន្ធានិយាយថា លោកគ្រូអាចារ្យអេ មិនដែលអោយលុយមួយរៀល មិនដែលជូនកូនទៅសាលា មិនដែលមើលកូន មិនដែលមើលចៅ អត់ត្រឹមត្រូវទេ ខ្ញុំជាប៉ារបស់ភឹម សុគន្ធា បង្កើត គឺអាចារ្យអេ គាត់ទិញម៉ាតឪ្យមួយនៅរង្វង់មូលកួរស្រូវ កាលហ្នុងលុយថ្លៃណាស់ ១៥មុឺនដុល្លារ ធ្វើផ្ទះជាប់ថ្នល់ជាតិអស់ ៣មុឺនដុល្លារទៀត ទិញខាងត្បូងកួរស្រូវ ប្រហែលជាអស់ ១០មុឺនដុល្លារទៀត ទិញឡានឪ្យភឹម សុគន្ធា ហាយលេនដឺ ចឹងលោកអាចារ្យអេមិនដែលឪ្យលុយ ដូចគន្ធានិយាយអត់?

ហើយគាត់បានបន្ថែមទៀតថា ៖ ដាក់ដើមម៉ាតម្តង ១មុឺនដុល្លារ ខ្ញុំដឹង ខ្ញុំជាប៉ារបស់ ភឹម សុគន្ធា បង្កើត អាចារ្យអេ រកមិនបានប្រហែលអាចារ្យអេទេ ចាប់ពីនោះមក អាចារ្យគ្រប់គ្រងរហូត នឹងថែមទាំងធ្វើផ្ទះឪ្យគ្រប់កន្លែងទៀតផង។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *