November 26, 2022

ចែដាណា អ្នកថ្មីល្អណាស់ មិនដូចពូម៉ៅទេ!! ក្តីសុខពេកហើយ ក្រោយរកឃើញគូរជីវិតថ្មីបានហើយ ចែដាណា បង្ហាញអារម្មណ៍ពុះកញ្ជ្រោ-លជីវិតកាន់តែមានន័យ សូម្បីតែផឹកទឹកសាបក៍ផ្អែម ព្រោះមានកំលោះវ័យក្មេងស្រស់សង្ហារ នៅក្បែរគ្រប់ពេល ធ្វើអោយមហាជនទា-យទុកមុនថា…(មានវីដេអូ)

ភ្នំពេញ:​ ប្រិយមិត្តក៏ដូចជាមហាជនជាច្រើនប្រហែលជាស្គាល់លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រដ៏ធំមួយនៅរាជធានីភ្នំពេញ និងជាម្ចាស់មុខជំនួញជាច្រើនទៀត ដែលកំពុងតែជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួនផង ហើយលោកស្រីជាមនុស្សម្នាក់ដែលតែងតែធ្វើនៅអំពើសប្បុរសធម៍ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនថាទីជិតឬទីឆ្ងាយនោះទេ នេះហើយជាហេតុធ្វើឪ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពេញចិត្តលោកស្រីជាខ្លាំង។

ដោយឡែកមួយរយៈពេលក្រោយមក​លោកស្រី មានបញ្ហាគ្រួសារជាមួយពូម៉ៅ ដោយបានប្រកាសចែកផ្លូវគ្នាអស់រយៈពេលជាច្រើនខែមកហើយពេលនេះអ្នកស្រីជាមេម៉ាយរស់នៅម្នាក់ឯងជាមួយកូនៗ។

ក្រោយពីលែងលះគ្នាជាមួយពូម៉ៅនោះ គេសង្កេតឃើញថា អ្នកស្រី ទ្រី ដាណា បានប្រកាសបើកបេះដូងជាបន្តបន្ទាប់ ដើម្បីជ្រើសរើសបុរសស្មោះស្នេហ៍ដើម្បីធ្វើជាគូជីវិតកាន់ដៃខ្លួនដល់ចាស់កោងខ្នងនោះ។

ក្នុង​ការ​ប្រកាស​បើក​បេះដូង​នេះ អ្នកស្រី ធ្លាប់​បញ្ជាក់​ថា ខ្លួន​រស់នៅ​ក្នុង​ការ​កុ,ហក បោ,កប្រា,ស់​អស់​រយៈពេល​យូរ​ឆ្នាំ​ហើយ អញ្ចឹង​ខ្លួន​ត្រូវការ​អ្នក ដែល​ធ្វើ​ឲ្យ​ខ្លួន​Happy។ អ្នកខ្លះ​និយាយថា បង​ស្រឡាញ់​អូន​ណាស់ៗ ប៉ុន្តែ​និយាយ​ពី​ស្រី​វា វា​មិនដែល​បង្ហោះ​រូបយើង ហើយ​លេង​ឆាត​ជាមួយ​ស្រី អញ្ចឹង​ទៅ​។ អាហ្នឹង​គេ​ហៅថា នៅក្នុង​ការបោកប្រាស់​។​

អ្នកស្រី អះអាងថា អ្នក​ដែល​ស្រឡាញ់​ខ្លួន ចូលមកក្នុង​ជីវិត​របស់ខ្លួន​បាន មិនចាំបាច់​មាន​ច្រើន​នោះទេ បង​អ្នករត់ម៉ូតូឌុប​ក៏បាន​ដែរ មិនបាច់​យក​អី​មក​ទេ យកតែ​បេះដូង​ស្មោះ​មក​បាន​ហើយ ហើយ​គ្រាន់តែ​ប្រាប់​មុន​ថា បោ,ក​ខ្លួន​អត់​បានទេ ហើយក៏​មិនបាច់​ចង់បាន​អី​ពី​ខ្លួន​ដែរ​។ បើ​មក​កន្លែង​នេះ​មាន​អ្វីៗ​គ្រប់បែបយ៉ាង​ហើយ ហើយ​មិនបាច់​ចង់បាន​អ្វី​ពី​ខ្លួន គឺ​អត់​បាន​នោះទេ​។

ទោះយ៉ាងណា អ្នកស្រី បាន​បញ្ជាក់ថា ខ្លួន​អត់​ស្រឡាញ់​អ្នកទាបៗ​ទេ ស្រឡាញ់​១,៧៨​ម៉ែត្រ ទៅ​១,៨០​អី​ឡើង បាន​សម​នឹង​គីឡូ​របស់ខ្លួន ព្រោះ​ខ្លួន​១,៦២ ដល់​ដាក់​កែង​ទៅ ឡើងដល់​១,៧០​។ អញ្ចឹង​ខ្លួន​អត់​ស្រឡាញ់​ទេ អ្នកទាបៗ​នោះ​។​

ក្រោយពី​ប្រកាស​ជ្រើសរើស​មក រហូតមកដល់​ពេលនេះ ទំនងជា​អ្នកស្រី រកឃើញ​អ្នក​ស្អំ​បេះដូង​របស់ខ្លួន​ហើយ​មើល​ទៅ ដោយ​ជារឿយៗ គេ​ឃើញ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ បង្ហាញ​បុរស​ម្នាក់ ឲ្យ​ឃើញ​តែ​ខ្នង និង​ឧស្សាហ៍​និយាយ​ពី​រឿង​រៀបការ​របស់​ខ្លួន​នោះ​។​

ជាក់ស្ដែង កាលពី​ថ្មីៗនេះ​ អ្នកស្រី ទើបតែ​សួរ​អ្នកគាំទ្រ រវាង​ខ្លួន និង​តារាចម្រៀង ពេជ្រ សោភា គួរតែ​ឲ្យ​អ្នកណា​រៀបការ​មុន ហើយ​ក្រោយពី​សួរ​រួចមក ព្រឹក​ឡើង ស្រាប់តែ​បង្ហោះ​វីដេអូ ថត​កៀក​កាយ​ជាមួយ​បុរស​ម្នាក់ទៀត ដោយ​ឲ្យ​ឃើញតែ​ខ្នង​ប៉ុណ្ណោះ ហើយ​ប្រាប់ថា «​ជិត​បានឃើញ​ហើយ​»។

បន្ទាប់ពី​ប្រាប់​អ្នកគាំទ្រ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​រួចមក នៅ​យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​​ អ្នកស្រី បង្ហោះ​រូបថត​១​សន្លឹក​របស់ខ្លួន ជាមួយនឹង​សារ​បញ្ជាក់​ជំហរ​ថា «​ក្ដី​សុខ​មនុស្ស​ស្រី គ្រាន់​ចង់បាន​មនុស្ស​ម្នាក់​យកចិត្តទុកដាក់​ជាមួយ​នាង ផ្ដល់​ភាពកក់ក្ដៅ​ដល់​នាង ហើយ​នៅក្នុង​កែវភ្នែក​គេ​ឃើញ​នាង​ជា​នារី​ម្នាក់​ដែល​ស្រស់ស្អាត​ជាងគេ​បំផុត និង​ស្មោះត្រង់​ចំពោះ​នាង​។ បើ​នាង​បាន​ជួប​មនុស្ស​ម្នាក់​នោះ​ហើយ គ្មាន​ថ្ងៃ​នាង​លែងដៃ​គេ​ឡើយ​! ចែ​ដា​ណា ក៏​ចង់បាន​បែបនេះ​ដូចគ្នា​»។

លុះមកដល់ថ្ងៃទី 3​ ខែ កក្កដា ឆ្នាំ 2022 ស្រាប់តែចែដាណា មានអារម្មណ៍ល្អ កក់ក្តៅស្នេហាថ្មី ដោយស្នាមញញឹមសុភមង្គលពេញលេញ ធញវើអោយមហាជនអបអរសាទរ ​និង ច្រណែនគ្រប់គ្នា រួចចែដាណា ពោលពាក្យយ៉ាងផ្អែមល្ហែមដៃកាន់កែវទឹក តែមិនទាន់បង្ហាញុមុខកំលោះសង្ហារម្នាក់នោះទេ ឆាប់ៗនេះ ដោយនិយាយថា”ទៅយកទឹកញ៉ាំខ្លួនឯង និងទឹកដែលគេយកមកឲ្យញាំឆ្ងាញ់ខុសគ្នាម៉េចទៅណ៎?អ្នកណាយល់អារម្មណ៍មួយនេះខ្លះ?”

ភ្លាមៗក្រោយមហាជនហ្វេនៗបានឃើញសារនេះភ្លាមម្នាក់ៗនាំគ្នាចូលទៅខមិនព្រោងព្រាតថា:ធ្វេីសុីផ្លូវចិត្តគេខ្លាំងណាស់ចែ​ ម្តងចេញខ្នង​ ម្តងចេញដៃ​ កាលណាបានចេញមុខ,អបអរសារទរចែដាណាលែងSingleហេីយ,ហឺមយូរៗទៅមិចទេសមនុស្សយើងមនុស្សចាស់ចង់ធ្វើកូនក្មេង,ឆ្ងាញ់ដូចដាក់ស្ករចឹង,អ្នកមានស្នេហាថ្មី ធ្វើអីក៏ឆ្ងាញ់ធ្វើអីក៏ល្អដែរ បើខ្ញុំវិញទឹកនៅតែជាទឹកធម្មតាអត់ខុសគ្នាទេចែៗ។

ចង់ជ្រាបច្បាស់ខាងក្រោមនេះមានវីដេអូ:

Leave a Reply

Your email address will not be published. Required fields are marked *