November 26, 2022

ទ្រី ដាណា ទី២ និង​ គីមសុង មួយបទនេះអស្ចារ្យពេកហើយ!! សម្លេងដូចចាក់ឌីស ក្នុងបទ​“ម្លប់ស្នាយម្លប់ស្នេហ៍”​ ធ្វើអោយគណះកម្មការទាំង៤ ហើ-បគូ-ថពីតុតែម្តង រួចមហាជនហ៊ា-នទា-យទុកមុនថា…(មានវីដេអូ)

ភ្នំពេញ: ដូចដែរប្រិយមិត្តបានជ្រាបហើយថា កម្មវីធី Cambodian Idol Seasion 4 នេះគឺមានការគាំទ្រពីមហាជនរាប់លានអ្នក កំពុងតាមដានរងចាំទស្សនា ដាច់បាយដាច់ទឹករៀងរាល់ថ្ងៃអាទិត្យ ដោយមានអាយដលគាំទ្រក្នុងចិត្តនីមួយៗរួចរាល់ហើយ។

គួរបញ្ជាក់ថា យប់ ថ្ងៃទី​​ ០៣ ខែកក្កដា ឆ្នាំ ២០២២ គឺមានការចាប់អារម្មណ៍ខ្លាំងមែនទែន ដោយការប្រកូតប្រជែង Cambodian Idol រដូវកាលទី 4 វគ្គ Theater Round បានឈានដល់ ជុំទី 2 បានយ៉ាងល្អ រំលិចដោយការតុកតែងភ្លែកភ្នែកដោយម្នាក់ៗ ដូចជាកូនអភិជនគ្រប់គ្នា អមដោយម្ហូបអាហារពេញតុ ដោយមានបេក្ខជន២រូបឡើងបកស្រាយ ចម្រៀងប្រកួតប្រជែងអោយស្តាប់ ដូចជានៅក្នុង ភោជនីយអាហារលំដាប់ផ្កាយ៥ចឹង​។

ការរៀបចំដេក័រភ្លែកភ្នែក ដែរជាទីតាំងលំដាប់ អភិជនតែម្តង ដោយកន្លែងនោះគឹ​ នៅ សណ្ឋាគារ Rosewood Phnom Penh ក្នុងអគារ ដ៏ខ្ពស់ស្កឹមស្កៃ Vattanac Capital​ កាន់តែពិសេសគឺថាមើលទៅកាន់តែទាក់ទាញ។

គួរបញ្ជាក់ថា មានបេក្ខជន២រូប ដែរមានហ្វេនៗរាប់មុឺននាក់ កំពុងរង់ចាំពួកគេចេញមកប្រកួតប្រជែងសមត្ថភាព​ ហើយពួកគេទាំង២អ្នកមានឈ្មោះថា គីមសុង និង ចាន់ធា បានជ្រើសរើសបទ “ម្លប់ស្នាយម្លប់ស្នេហ៍” ​ឡើយយកមកប្រកួតប្រជែងគ្នាបកស្រាយ ពោរពេញទៅដោយមនោសច្ចេតនា រស់រវើក អមដោយទឹកដមសម្លេង កាយវិការ ពិតជាល្អទាំងព្រម មិនចាញ់តារាអាជីប ឡើយ បើនិយាយពីការច្រៀងវិញ គឺសុីចង្វាក់គ្នាខ្លាំងណាស់ ដូចមនុស្សតែមួយចឹង។

ក្រោយច្រៀងចប់ ក្រឡេកមកមើលគណះកម្មការទាំង៤ញញឹមបិទមាត់មិនចិត្ត ហាក់បីដូចជាពុះកញ្ជោលអារម្មណ៍ប្រកាសលទ្ធផលខ្លាំង ភ្លាមៗ Coach ទាំង៤បានផ្តល់ខមិនជាច្រើន ចំពោះលទ្ធផលជាក់ស្តែងវិញនោះគឺថា ពួកគាត់ទាំង២អាចដឹកដៃគ្នាបន្តដំណើរទៅវគ្គបន្ទាប់ទាំងព្រមគ្នាតែម្តង អបអរសាទរ។

ភ្លាមៗមហាជនបានស្តាបសំនៀងច្រៀងរួមគ្នារបស់គាត់ទាំង២ហើយ ម្នាក់ៗនាំគ្នាខមិនព្រោងព្រាតថា:ចូលចិត្តស្ដាប់ សំឡេងបង គីមសុង, សំឡេងស្តាប់ទៅ បងសុវត្ថិ 95%,គីមសុងធ្វើបានល្អ, សុវត្ថិទី២, គីមសុង ប្អូនដាក់សំឡេងថ្នមអស់ បានល្អ អត់ភ្លាត់ ឬភ្លៀវទេ តឹងក៏បាន ធូរក៏បាន, ខាងប្រុសសំឡេងស្រដៀង បងព្រាប សុវត្ថិ ខាងស្រី សំឡេងស្រដៀង បងខួច,សំឡេង ស៊ីគ្នាណាស់, ហង្សមាស មានបងសុវត្ថិទីពីរ ជំនួសហើយ, ស្ដាប់ហើយ ពីរោះស្រទន់ ស៊ូៗ អាយដល ទាំង2។

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Leave a Reply

Your email address will not be published. Required fields are marked *