November 26, 2022

លឿនពេកហើយ​ ឈរអោបកូនទាំងទឹកភ្នែ-ក​​!! ទើបតែឃើញផុសរូបកៀកកើយអោ-បគ្នាថ្ងៃមុនសោះ ស្រាប់តែ​ ម្ចាស់បទ”ឬគិតថាអូនមិនចេះយំ”​ ពេជ្យ សូលីកា ទម្លា-យសារទាំងរំជួលចិត្ត ផ្ញើជូន លោកប្តី គីម ហាន​ សង្ឃឹមថាកូនយើង មិនចេះកុហ-ក មិនចេះក្ប-ត់ និង មិនអាត្មានិយម ដូចរឿងម៉ាក់ជួបទៅចុះ ធ្វើអោយមហាជនលាន់មាត់ថា…(មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តប្រហែលស្គាល់រួចមកហើយ ពេជ្រ សូលីកា គឺជាតារាចម្រៀងដ៏ល្បីមួយរូបនិងមានរូបសម្បត្តិស្រស់ស្អាត គួរឱ្យស្រឡាញ់ហើយទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វេនៗ ហើយកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ ពេជ្រ សូលីកា បានភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ហើយ ក្រោយភ្ជាប់ពាក្យ អ្នកទាំងពីរ តែងតែ បង្ហាញនូវភាពផ្អែមល្ហែម ស្និតស្នាលជាមួយគ្នា ជានិច្ច តែមួយរយៈចុងក្រោយ តារាចម្រៀង ពេជ្រ សូលីកា ត្រូវបានគេសង្ស័យថា កំពុងបាក់បែកជាមួយស្វាមីរបស់នាង ដោយសារតែ តារា​ស្រី​រូបនេះ ហាក់​បង្ហាញ​តម្រុយ​ចម្លែកៗ​លើ​Story​គណនី Instagram របស់ខ្លួន ដូចជា កាលពីដើម​ខែមេសា កន្លងទៅ ក្នុង​ថ្ងៃ​April ‘s Fool Day រូបនាង​ធ្លាប់​បង្ហើប​ថា ខ្លួន​ក្លាយជា​Single mom។

ជាពិសេស ក្នុង​ថ្ងៃ​ជូន​ដំណើរ​ឪពុកម្តាយ​ត្រឡប់​ទៅ​ក្រៅប្រទេស​វិញ ស្វាមី​តារា​ស្រី ពេជ្រ សូលី​កា បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក ប៉ុន្តែ​ក្នុងនោះ គ្មាន​វត្តមាន​របស់ តារា​ស្រី​រូប​នេះ​ឡើយ។ ក្រោយ​ពី​មាន​ការ​សង្ស័យ​បែប​នេះ​ តារាស្រីរូបនេះ ក៏ឆ្លៀតបកស្រាយ ពេលឡាយលក់ផលិតផលនោះ។

តារាចម្រៀង ពេជ្រ សូលីកា បញ្ជាក់​ថា «​ជឿ​តាម​ព័ត៌មាន​ទៅ ខ្ញុំ​មិនបាន​បង្ខំ​ឲ្យ​មក​ជឿ​ខ្ញុំ​ទេ ធម្មតា មនុស្ស​រស់នៅ​ជាមួយគ្នា ដូច​ចាន​អញ្ចឹង កាលណា​យើង​លាង​ហើយ ចាន​វា​ច្រើន កាលណា​ដាក់​ប៉ាច់ វា​តែងតែ​ឮ​ហើយ​ត្រូវ​អត់​? អីចឹង​វា​តែងតែ​ងងក់ វា​តែងតែ​ង៉ិកង៉ក់​អី​តិចតួច​ហើយ ហ្នឹងហើយ ហើយ​វា​ក៏​មិនដែល ជីវិត​តារា​វា អត់​ចេះ​ខឹង​ទេ​…»។

ក្រោយមក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែនាង បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនលើកជាសំណួរថា «ជំងឺស្ត្រេសត្រូវព្យា,បាលដោយវិធីណា? ហើយអាចប៉ះពាល់ដល់កម្រិតណា?»។

ដោយឡែក នៅលើគណនីអ៊ីនស្តាក្រាមវិញ តារាចម្រៀង ពេជ្រ សូលីកា បង្ហោះសារលើStory យ៉ាងភ្ញាក់ផ្អើល និងគួរឲ្យបារម្ភថា «ស្គាល់ហើយរសជាតិ មិនដែលទេ ក្នុងមួយជីវិតនេះ គិតច្រើនពេករហូតដល់ចូលពេ.ទ្យ»។

តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានចម្ងល់ និងបារម្ភជាខ្លាំង។ក្រោយពីមានការសួរសុខទុក្ខ ពីសំណាក់អ្នកគាំទ្រនោះ ពេជ្រ សូលីកា បានសម្រេចធ្វើវីដេអូបង្ហោះក្នុង Story គណនីInstagram ដោយបង្ហើបថា រូបនាងធ្លាប់ត្រូវមហាជន ដាក់​រហស្សនាម​ជា ស្ត្រីរឹងមាំ ដែលកន្លងមកតែងហែលឆ្លងបញ្ហាគ្រប់ជំពូក ដាក់ក្នុងចិត្តតែម្នាក់ឯង រហូតដល់ពេលមួយ ដែលបញ្ហាទាំងនោះកកគរលើគ្នា ដាក់បន្ថែមទៀតលែងរួច ក៏ធ្វើឲ្យគិតច្រើន គេងមិនលក់។

ក្នុងនោះ រូបនាងបង្ហើបថា អាការៈសព្វថ្ងៃនេះគឺ គិតច្រើន កើតទុក្ខ ត្រូវការមនុស្សច្រើននៅជិតខ្លួន យប់អាធ្រាតគេងលែងលក់ ឬថប់ដង្ហើម ប៉ុន្តែ ខណៈពេលនេះ រូបនាងក៏រកខ្លួនឯងមិនទាន់ឃើញថា វាកើតឡើងព្រោះ ស្ត្រេស ជំ.ងឺថប់ដង្ហើម ឬក៏មកពីបញ្ហាសុខភាពផ្សេងនោះឡើយ៕

ដោយឡែកកាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញស្វាមីរបស់តារាស្រី ពេជ្រ សូលីកា បានបង្ហោះសារលើ Story គណនី Instagram ប្រកាសជាផ្លូវការ ពីការចែកផ្លូវគ្នានិង បន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត៕

បើងាកមក ពេជ្រ សូលីកាវិញ បានត្រឹមតែទម្លា-យStory នៅក្នុងហ្វេសប៊ុកផេករបស់ខ្លួន ដោយរៀបសរសេរយ៉ាងកម្សត់ថា៖ ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំអោយចេះស្គាល់ពីការអោយតម្លៃមនុស្សជុំវិញខ្លួនអោយបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហឺហានឹងរបស់ក្លែងក្លាយកុំងប់ងុលទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេអោយបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *