November 20, 2022

ក្រោយ ជំទាវ ហ៊ុន សុី ណាត បានទម្លា-យថា «បុគ្គលខ្លះមិនដឹងរឿងរបស់ខ្ញុំទាំងស្រុងទេ សុំកុំប្រញាប់ធ្វើការសន្និដ្ឋាន វាយតម្លៃខ្ញុំលឿនពេក…,ស្រាប់តែឃើញ ពូចក់ ចូលទៅខមិនក្នងផុស លោក ជំទាវថា…..(មានវីដេអូ)

នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ លោក ជំទាវ ហ៊ុន សុី ណាត បានទម្លាយថា «បុគ្គលខ្លះមិនដឹងរឿងរបស់ខ្ញុំទាំងស្រុងទេ សុំកុំប្រញាប់ធ្វើការសន្និដ្ឋាន វាយតម្លៃខ្ញុំលឿនពេក។ តែបើអ្នកលើកខ្ញុំមកនិយាយ ក៏ត្រូវនិយាយដោយចិត្តមេត្តា កុំវាយប្រហារបង្កាច់បង្ខូចដោយកំហឹងឡើយ ព្រោះវាមានបាបកម្មធ្វើមកលើខ្ញុំប៉ះគេហើយតាំងកើតអារឿងវប្បធម៌លើកម្រាមដៃដប់សែនជ័យបារមីសូមទោសរួចខ្លួន 🤪ដូច្នេះច្បាប់ត្រូវអែបកៀនសិនទៅ។ ឱ!ប្រទេសខ្ញុំអើយមនុស្សខ្លះសម្ដីវាចេញមកបាតសង្គមគេស្អប់ម៉ាប្រទេស🥰🤪»

ក្រោយឃើញផុសរបស់លោកជំទាវ ហ៊ុន សុីណាត ស្រាប់តែ លោក ជឿន ប៊ុនចក់ ហៅ Admin ជីង ចក់ បានចូលទៅខមិនថា «ក្មួយចង់សុំការអនុញ្ញាតពីលោកអ៊ំទៅហូបនំបញ្ចុកម្ដងទៀតបានអត់លោកអ៊ំ🙏❤️😂» មិនចាំយូរ ហ៊ុន សុីណាត បានតបខមិនវិញភ្លាមៗថា «ចា៎ស្វាគមន៍ជានិច្ចក្មួយតែចាំដាក់ទៀនព្រះវស្សាហើយចាំជួបគ្នាទៀត តែប្រយ័ត្នឆ្មាំទ្វារក្រៅផ្ទះអ៊ុំចោទថាយកលុយមកសូកចិត្តធ្វើខ្នងទៀតទៅ😂😂🤣»

សូមរំលឹកឡើងវិញថា លោក ជឿន ប៊ុនចក់ ហៅ Admin ជីង ចក់ គឺជាអ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ហើយបានរៀបការជាមួយ ទ្រិញ ផល្លា កាលថ្ងៃទី ១១ ខែ ១១ ឆ្នាំ ២០២១ កន្លងទៅនេះ ប៉ុន្តែបន្ទាប់ពីរៀបការហើយ មួយរយៈចុងក្រោយហាក់មានបញ្ហាគ្រួសារជាបន្តបន្ទាប់ ដោយអ្នកនាង ផល្លា បាន​ទម្លាយ​រឿងខ្លួន​លួ​,​ច​ទ្រព្យសម្បត្តិ និង​ប្រើ​ហិ​,​ង្សា រហូត​ដល់ផល្លាប្រកាស​ឲ្យ​ប៉ូ.លិស​ចាប់ខ្លួន​កក្រើក​អស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ។

ដោយឡែកបន្ទាប់ពីមានការអត់ធ្មត់មិនចង់តបតជាមួយអតីតភរិយាអស់រយៈពេលជាយូរមកហើយ ពូចក់ ទ្រាំលែងបាន ហើយបានធ្វើ ការ​ឡាយ​បកស្រាយ​តាមរយៈគណនីរបស់ អេដមីន ជីង ចក់ កាលពីយប់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ បានទម្លា-យជុំវិញរឿងរ៉ាវក្នុងគ្រួសាររបស់លោក ដោយបានបញ្ជាក់ថា លោកពុំបានប្រើប្រាស់អំពើហិង្សាចំពោះភរិយារបស់លោកឡើយហើយភរិយារបស់លោកក៏ពុំមានកូននោះដែរ ដែលរាល់ការចោទប្រកាន់ពីសំណាក់ភរិយារបស់លោក មកលើខ្លួនលោកផ្ទាល់ គឺសុទ្ធតែជារឿងមិនពិត ក្នុងគោលបំណងចង់ឱ្យលោកចូលគុក និង លេបយកទ្រព្យសម្បត្តិតែម្ដង។ ទាក់ទិនរឿងនេះ លោកបានទម្លាយពីទ្រព្យសម្បត្តិរបស់លោក ដែលនៅភរិយាសរុប នាពេលកន្លងមក មានចំនួន ៥៧ ម៉ឺនដុល្លារ ហើយពេលនេះ លោកកំពុងបន្ដនីតិវិធីបញ្ជូនសំណុំរឿងពាក្យបណ្ដឹង ឡើងទៅតុលាការ ។

ទន្ទឹមនឹងនោះកាលនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ ស្រាប់តែឃើញវត្តមាន ពូចក់បានទៅជួបលោកជំទាវ ហ៊ុន សុីណាត ដើម្បីប្រោះព្រំលើករាសី រំដោះរាល់ចង្រៃ ដោយពូចក់រៀបរាប់ថា ៖ថ្ងៃសិល ថ្ងៃសិរីសួស្ដី ជាកិត្តិយសបំផុតសម្រាប់ក្មួយដោយបានលោកអ៊ុំជាទីគោរពស្រលាញ់ ប្រោះព្រំលើករាសីអោយក្មួយ🙏 ក្មួយមានតែម្រាមដៃដប់សំពះអរគុណលោកអ៊ុំនឹងក្រុមគ្រួសារលោកអ៊ុំទាំងអស់🙏❤️

ក្រោយពីឃើញពូចក់ បានទៅជួបលោក ជំទាវ ហ៊ុន សុីណាត មហាជនមួយចំនួនឆ្ងល់និងចោទជាសំណួរថា តើពូចក់ទៅជួបលោកជំទាវ ក្នុងគោលបំណងអ្វីអោយប្រាកដស្រាប់លោក ជំទាវ ហ៊ុន សុីណាត ចេញមកបញ្ជាក់ច្បាស់ៗថា «🥰មានអ្នកសួរមកខ្ញុំថាក្មួយចក់មកផ្ទះខ្ញុំមានការស្អី ? គប់ជួនថ្ងៃនេះផ្ទះខ្ញុំធ្វើនំបញ្ចុកសព្វមួយដង់ត្រូវហៅបងថ្លៃកូនស្រី នឹម វណ្ណៈ ឈ្មោះម៉ម លក្ខិណា ឬក៏ដន្លងមកញុំា ដល់ពេលខ្ញុំទូរស័ព្ទទៅក្មួយស្រីថាកំពុងនៅជាមួយក្មួយ ចក់ ហើយខ្ញុំក៏ឲ្យក្មួយស្រីលក្ខិណាហៅក្មួយចក់មកតែប៉ុណ្ណឹងឯង💐ហើយក៏ចំថ្ងៃសិតទៀនព្រះវស្សាជាថ្ងៃសីលក្មួយចូលបុណ្យទៀនវស្សាដែរទៅពេលនោះប្រោះព្រំឲ្យក្មួយផងដែរ។»

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *