November 21, 2022

អាណិតណាស់ មានឈ្មោះជាមេម៉ា-យកូន១ហើយ មកជួបរឿ-ងចឹងទៀត!! ពេជ្យ​ សូលីកា មិនយំតែឈឺខ្លាំងទទួចអង្វរមហាជន នឹង អ្នកដែរចាំតែសើចយំគាត់​ ក្រោយបែ-កបាក់គ្នាជាមួយប្តី ដោយពោលទាំងអួលដើមក៍ថា” ខ្ញុំសុំអង្វរ គ្រប់យ៉ាង ដែលខ្ញុំត្រូវធ្វើឥឡូវនេះ គឺដើម្បីក្រពះប្អូន និងកូនរបស់ខ្ញុំ”​ ភ្លាមៗមហាជនហួ-សចិត្តចូលខមិនថា…(មានវីដេអូ)

ភ្នំពេញ:​ ប្រិយមិត្តបានជ្រាបហើយថា ពេជ្រ សូលីកា និង អតីតប្តី គីម ហាន បានរៀបការជាមួយគ្នា នឹងបង្ហាញភាពផ្អែមល្ហែមដែលមហាជនគ្រប់គ្នាកំពុងតែច្រណែននិងយកគំរូតាមគូរស្នេហ៍មួយនេះ ប៉ុន្តែកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ក្រោយឃើញ ស្វាមី ពេជ្រ សូលីកា បានបង្ហោះសារមួយជាភាសាអង់គ្លេស ក្នុង Facebook story ថាពួកគេទំាងពីរសម្រេចចែកផ្លូវគ្នាហើយ។

បើងាកមក តារាចម្រៀងពេជ្រ សូលីកា អត់បាននិយាយអ្វីទំាងអស់ បានត្រឹមទម្លាយយ៉ាងកម្សត់នៅក្នុងstory ថា «ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំអោយចេះស្គាល់ពីការអោយតម្លៃមនុស្សជុំវិញខ្លួនអោយបានច្រើន រៀនកុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហឺហានឹងរបស់ក្លែងក្លាយកុំងប់ងុលទៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេអោយបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និងការអោយតម្លៃមនុស្ស My son My everythiing»។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមានមតិមហាជនមួយចំនួនតែងតែលើកឡើងថា ពេជ្រ សូលីកា គឺជាមនុស្សស្រីម្នាក់ដែលមានចិត្តរឹងមាំ មិនងាយបង្ហាញអោយអ្នកណាដឹងពីទុក្ខសោករបស់ខ្លួន តែជាក់ស្តែង ស្រាប់តែ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ ពេជ្រ សូលីកា បានផុសក្នុង ហ្វេសប៊ុក Story ថា « ខ្ញុំមិនបង្ហាញថា ខ្ញុំមិនយំ មិនមែនមានន័យថាខ្ញុំមិនឈឺទេ សូមកុំប៉ះទង្កិចផ្លូវចិត្តខ្ញុំទៀត ខ្ញុំសុំអង្វរ » ហើយអ្នកនាងបានបន្ថែមទៀតថា «គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើឥឡូវនេះ គឺដើម្បីក្រពះប្អូន នឹងកូនរបស់ខ្ញុំ »

សូមទស្សនារូបភាពខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *