November 20, 2022

ថាមែនៗ !! ក្រោយអ្នកគាំទ្រភាគច្រើនថានាង Prank ស្រាប់តែ ហ៊ិន ចាន់នីរ័ត្ន ចេញវីដេអូបកស្រាយច្បាស់ៗថា« លូវគេថាខ្ញុំ Prank ខ្ញុំអត់ចេះPrank ទេ គ្រាន់តែបងប្អូនអាចនឹង…»(មានវីដេអូ)

ប្រិយមិត្តប្រហែលជាជ្រាបហើយ កាលពីពេលថ្មីៗនេះ ជុំវិញរឿងរ៉ាវ ចែដាណា លោក សេង មង្គល និង កញ្ញា ហុិន ចាន់នីរ័ត្ន ដែលកំពុងតែផ្ទុះកក្រើកខ្លាំង នៅលើបណ្តាញសង្គម ដោយ លោក សេង មង្គល និង ចែទ្រីដាណា បានទម្លាយអាថ៍កំបាំងស្អិតរមូត រួមគ្នាដូចគូរស្នេហ៍ បន្តផុសឆ្លើយឆ្លងគ្នាពេញបណ្តាសង្គមហ្វេកបុ៊ក ដោយមហាជនទាយទុកមុនថានិងចូលរោងការឆាប់ៗ ។

ទន្ទឹមនឹងនោះដែរកញ្ញ៉ា ហ៊ិន ចាន់នីរ័ត្ន ក្រោយដឹងលោកសេងមង្គល សម្រេចចិត្តលុជជង្គង់ ជូនផ្កា រួចពោលពាក្យស្នេហាទៅចែដាណា ស្រាប់តែកញ្ញា មានការក្រៀមក្រំជាខ្លាំង ជាពិសេសផុស សារទាំងសោកសៅជាច្រើនដង ធ្វើអោយមហាជនជឿលង់តែម្តង ម្នាក់ៗខំអាណិត នីរ័ត្ន ,តែចុងក្រោយជាការសម្តែងតែប៉ុណ្ណោះ បើប្រាប់គេថាមិនបានសម្តែង រឺ Prank ក៍មហាជនលែងជឿដែរ។

ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០២២​ ស្រាប់តែមានការភ្ញាក់ផ្អើលក្នុងផេកផ្លូវការរបស់ Hin Channiroth បានធ្វើការប្ងហោះរូបភាពជាច្រើនសន្លឹក អមដោយផលិតផលថ្មីរបស់ក្រុមហ៊ុនចែដាណា CQ10 ដែរនាំផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជា រួចភ្ជាប់ដោយសារបែបនេះថា:”អាថ៌កំបាំងនៃភាពស្រស់ស្អាតរបស់នាងខ្ញុំបានមកពីការប្រើប្រាស់វីតាមីនCOLLA CQ10 NNP ជាប្រភេទអាហារបំប៉នដែលមានសារធាតុផ្សំឡើងពី ផ្លែឈើធម្មជាតិ និង វីតាមីនC ដែលជំនួញដល់ ស្បែក ក្រចក សរសៃសក់ ជាពិសេសជួបន្តឹងស្បែកនិងកាត់បន្ថយភាពជ្រាវជ្រួញ”។

ដោយឡែកក្រោយមហាជនអ្នកគាំទ្រភាគច្រើនបានលើកឡើងថា កញ្ញា ហ៊ិន ចាន់នីរ័ត្ន បាន Prank ពួកគេចំពោះរឿងរ៉ាវបង្ហោះសារក្រៀមក្រំទាំងនោះផងដែរ ស្រាប់តែ កញ្ញា ក៏បានចេញវីដេអូធ្វើការបកស្រាយប្រាប់ដល់មហាជនឱ្យបានដឹងថា «លូវគេថាខ្ញុំ Prank ខ្ញុំអត់ចេះPrank ទេ គ្រាន់តែបងប្អូនអាចនឹងយល់ច្រលំ តែខ្ញុំក៏អត់និយាយច្រើន ដោយសារ ការងារផ្ទាល់ខ្លួនហើយនឹង, ក៏វាមិនមែនជារឿង ខ្ញុំដូចគ្មានអីត្រូវបកស្រាយចឹងណា កុំបារម្មណ៍ខ្ញុំអត់ចេះកុហកបងប្អូនទេ»។

សូមទស្សនាវីដេអូខាងក្រោម៖

សូមចុចទីនេះដើម្បីទស្សនាវីដេអូដើម៖

Leave a Reply

Your email address will not be published. Required fields are marked *