November 21, 2022

អុញនោះ !! នីឡា ហួសចិត្តពេក ទើបទម្លា.យអារម្មណ៍ថា ខំរៀបមង្គលការអស់លុយរាប់មុឺន តែមិនល្បីខ្ញុំ បែរជាល្បីស្បែកជើងទៅវិញ….(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ជាកូនស្រីសំណព្វចិត្តរបស់លោកតា វ៉ិចទ័រ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំ មានគូដណ្ដឹង

ហើយបានរៀបការក្លាយជាភរិយារបស់គេកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ដោយក្នុងនោះ គេឃើញមានវត្តមានតារាខ្មែរល្បីល្បាញមិនតិចនាក់នោះទេ ចូលរួមឡើងកុះករ ដូចជា នាយគ្រឿន នាយពាក់មី នាយចឺម នាយតាក់សុី ពូម៉ៅ…..នឹងមានតារាជាច្រើនទៀត ជាពិសេស ក្នុងនោះ ក៏មានវត្តមានរបស់ លោកជំទាវ ហ៊ុន ស៊ីណាត  ថែមទៀតផង។

យ៉ាងណាមិញ បើក្រលែកពីទិដ្ឋភាពក្នុងរោងជ័យ រូបភាពគូស្វាមីភរិយាជាមួយនឹងតារាខ្មែរ ស្រាប់តែ មហាជនឃើញថាប្លែកភ្នែកត្រង់ស្បែកជើងរបស់ ស្វាមីតារាកំប្លែងស្រីរូបនេះ ពណ៌ឡើងគួរឲ្យទាក់ទាញ មិនតែប៉ុណ្ណោះ ជារបស់ប៊្រេនល្បីឈ្មោះថែមទៀត។

ជាមួយគ្នានេះដែរ ស្បែកជើងរបស់ស្វាមីតារាស្រីរូបនេះ ត្រូវគេដឹងច្បាស់ជាយីហោរបស់ Versace មានឈ្មោះថា Barocco Print Silk Slippers ដែលមានតម្លៃរហូតដល់ទៅជាង ៤លានរៀលឯណោះ នេះជាតម្លៃបូកបញ្ជូលពន្ធ និងជាតម្លៃលក់ក្នុងទីផ្សារស្រុកខ្មែរ៕

ដោយឡែកស្រាប់តែនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានបង្ហោះសារបែបហួសចិត្តថា អ្នកណាថាការខ្ញុំ ល្បីខ្ញុំ ខុសហើយល្បីស្បែកជើង😩

សូមទស្សនារូបភាពខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *